សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ប្រជាពលរដ្ឋមានជំងឺភ័យខ្លាច តែជំងឺកូរ៉ូណាមិនគួរអ្វី ភ័យខ្លាចទេសម្រាប់ពិភពលោក

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ជំងឺកូរ៉ូណាមិន មានអ្វីគួរឱ្យភ័យខ្លាចនោះទេ  ហើយក៏មិនមែនជាជំងឺថ្មីនោះសម្រាប់ពិភពលោកដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នៅវិមានសន្តិភាព សម្តេចតេជោហ៊ុន សែន បានថ្លែងថា ជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាដែលមានប្រ ភពពីទីក្រុងវ៉ូហានប្រទេសចិននោះគឺគ្មានអ្វីភ័យខ្លាចនោះទេ សម្រាប់ពិភពលោក ។

សម្តេចតេជោបានលើកឡើងថា ទោះបីនៅក្នុង ប្រទេសកម្ពុជាបានឆ្លងជំងឺ កូរ៉ូណា មួយរូបលើកជនជាតិចិនម្នាក់ក៏ដោយតែមិនស្លាប់នោះទេ ជាងនេះប្រជាជនកម្ពុជា គ្មានក៏ស្លាប់ នោះទេ។
សម្តេចតេជោបានបញ្ជាក់ថា “វាមិនទាន់មានទាល់តែសោះក្រៅពីមានករណីមួយកើតឡើងនៅខេត្តព្រះសីហនុ ប៉ុន្តែហេតុអ្វីបានជាសម្ពាធផ្លូវអារម្មណ៍ប្រជាជនយើងខ្លាំងម្ល៉េះ។ ដូច្នេះជំងឺពិតប្រាកដដែលបានកើតពិតប្រាកដដែលបានកើតឡើងមកនេះគឺជំងឺភ័យខ្លាចដែលបន្ថែមពីការបំពុលដោយព័ត៌មានមួយចំនួនដែលខ្វះការទទួលខុសត្រូវ  និងជាប្រភេទនៃការបំ ពុ លសង្គម។”

សម្តេចតេជោបានបន្ថែមថា “ខ្ញុំបញ្ជាក់ថាបញ្ហារឿងនេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសក្នុងតំបន់និងពិភពលោកនោះទេ។  ខ្ញុំព្រះករុណាខ្ញុំផ្ទាល់ធ្លាប់បានដឹកនាំកិច្ចប្រជុំអាស៊ាន  នៅ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០០៣ ដែលពេលនោះ ជំងឺសារបានកើត ឡើង ខ្ញុំស្នើអាស៊ានបើកកិច្ចប្រជុំជាបន្ទាន់  រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន  និងតំបន់ រដ្ឋ បាលពិសេសហុងកុង ។ បន្ទាប់មកទៀតក៏មានការកើតឡើងនូវជំងឺប្រភេទ ជំងឺផ្សេងៗ ដូច ជាជំងឺផ្តាសាយជ្រូក។”

សម្តេចតេជោក៏បានបន្ថែមថា ជំងឺផ្តាយជ្រូកនេះសម្តេចក៏បានឆ្លងជំងឺនេះផងដែរតែមិនបញ្ហានោះទេព្រោះថាពេលនោះបណ្តាញសង្គមមិនទាន់មាន ក្នុងការបំពុល បរិយាកាសដូចពេល នេះនោះទេ ។

សម្តេចបានលើកជាឧទារហណ៍ថា ក្នុងពេលដែលសម្តេចបានកំពុងតបសារ ជាមួយឥស្សរជននយោបាយមួយរូប ប៉ុន្តែពេលនោះក៏ស្រាប់តែលោក ហេង ឡុង ដែលជាប្រ ធានស មាគមសិល្បៈបង្ហោះរូបក្មេងស្រីម្នាក់ដែលធ្វើការនៅកាស៊ីណូនៅព្រះសីហនុថាពុទ្ធោ ជួយLike  និងស៊ែរផង។  ហើយករណី K01 បានក៏បានធ្វើឱ្យផ្អើលមួយករណីផងដែរ។ សម្តេចតេជោថា លោក Ko1 មួយត្រូវមើលឥរិយាបទឡើងវិញថាសមរម្យជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈទេ។

សម្តេចតេជោបានបន្ថែមទៀតថា លោកK01 បានធ្វើអាប្បករិយាយដូចជាគ្រាប់បែកធ្លាក់ត្រូវខ្លួន អី ញ្ចឹងនៅក្នុងមន្ទីពេទ្យរូស្ស៊ី។ ស្ថានភាពរបស់លោក K01នេះបានធ្វើឱ្យប្រជាពលរដ្ឋមាន ការភ័យ ខ្លាចនៅពេលដែលគាត់មិនយល់។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការមិនទទួលខុសត្រូវរបស់សារព័ត៌មានមួយចំនួន៕

ដោយ ប៊ុនរិទ្ធ

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ