សម្ដេចតេជោ ហ៊ុន សែន គាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-អូស្ត្រាលី

ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប​ង្ហា​ញ​នូវ​​ការគាំទ្រសម្រាប់ការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និង​ពា​ណិជ្ជ​កម្ម រវាងកម្ពុជា-អូស្ត្រាលី ដោយសម្ដេចតេជោបានបញ្ជាក់ថា ទំនាក់ទំនង នយោបា​យ​រឹ​ង​​មាំ គឺ​ផ្តើមចេញពីទំនាក់ទំនងពាណិជ្ជកម្ម។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បន្ទាប់​ពី​ស​​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ អ​នុ​​​ញ្ញាតឱ្យ ឯកឧត្តម ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង (Pabio Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រ​ចាំ​​កម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នៅ​វិមា​ន​​​សន្តិភា​ព​។

ឯកឧត្តម Pablo Chiho Kang បានបង្ហាញក្តីរីករាយ ដោយបានតែងតាំងជាឯកអគ្គរដ្ឋ​ទូតអូស្ត្រាលី ប្រ​ចាំ​នៅ​កម្ពុជា ហើយនេះគឺជាបេសកកម្មគួរជាទីរីករាយមួយ ជាពិសេស​មក​ កា​ន់​ប្រ​ទេ​ស ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។ ឯកឧត្តម ឯក​អគ្គ​រ​ដ្ឋទូត បានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះ អូស្ត្រាលីកំពុងបង្វែរ កិច្ចសហប្រ​តិបត្តិ​កា​រ រវាងអូស្ត្រាលីនិងកម្ពុជា ទៅលើស្ថាប័នតែម្ដង នោះគឺកំពុងពង្រឹង ពង្រីកកិច្ចស​ហប្រតិ​បត្តិ​កា​រជាមួយក្រសួងនានានៅកម្ពុជា ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យ​ពន្ធដារ ក្រ​សួ​ងរ៉ែ​និង​ថា​ម​ពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួង​កសិ​កម្ម​ រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងការពារជាតិ​ផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា ក្នុងបេសកកម្មកាទូត របស់ឯកឧត្តម មកកាន់ ក​ម្ពុ​ជា​​នៅពេលនេះ ឯកឧត្តមនឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នទាំងអស់ នៅ​កម្ពុ​ជា ហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើពាណិជ្ជកម្ម។ ឯកឧត្តមបន្ថែមថា អូ​ស្ត្រាលី បើកចំហជូនប្រជាជនកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ច ដើម្បីទៅវិនិយោគ ក៏ដូចជា​ដើ​ម្បី​ទៅបន្តការសិក្សានៅទីនោះផងដែរ។ ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា ឯកឧត្តមនឹង​យក​ចិត្តទុកដាក់ ជាពិសេសលើបញ្ហាវិនិយោគ និងពាណិជ្ជកម្មតែម្ដង ជាមួយនឹង​កិច្ច​ស​ហ​ប្រ​តិ​បត្តិការជាមួយកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសម្ដែង​ការអ​ប​អរ​សា​ទ​រ ចំពោះឯកឧត្តម Pablo Chiho Kang ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និ​ង​​ពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ ​យ​ល់​​ស្រប ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះទំនាក់ទំនងរវាងប្រទេ​ស​ទាំ​ង​ពីរ។ សម្ដេចតេជោបន្ដថា ជាការពិតកម្ពុជានិងអូស្ត្រាលី មានទំនាក់ទំនង​យ៉ា​ង​ច្រើន​វិស័យ ជាមួយនឹងស្ថាប័ននិងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេស​ផង​ដែ​​រ ក្នុង ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូ កិ​ច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ ជាងនេះទៀត អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិ​ការ​ទ្វេ​ភាគីពិសេស បន្ថែមទៅលើអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើង គឺអូស្ត្រាលី​បា​​ន​ជួយដល់កម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពកន្លងមក ហើយជាពិសេសទៅទៀត អូស្ត្រា​លី​កាលពីដើមឡើយ បានដាក់អាទិភាពសំខាន់ ជួយដល់កម្ពុជាលើវិស័យកសិកម្ម។ ចំពោះ​លើ​វិស័​យកសិកម្មនេះ អូស្ត្រាលី បានបង្កើតនៅវិទ្យាស្ថានកាឌី CARDI មួយ ដែលវិទ្យាស្ថាន​នេះ បានជួយជំរុញឱ្យស្រូវកម្ពុជា បង្កើនបានទិន្នផលខ្ពស់ និងបានជួយស្រូវកម្ពុជា ឱ្យក្លាយ​ទៅ​ជា​អង្ករ​លេខ ១ នៅក្នុងពិភពលោកផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាព និង​ស​​ម្ដែ​ងនូវការរីករាយ ចំពោះអ្វីដែលឯកឧត្តម Pablo Chiho Kang បានលើកឡើងនិង​ចំ​ពោះការយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម។ ក្នុងន័យនេះ ស​ម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងនយោបាយរឹងមាំ គឺចេញពីទំនាក់ទំនង ពាណិជ្ជ​កម្ម​​នេះឯង ដោយសម្ដេចសូមគាំទ្រនូវអ្វីដែលឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើង ក្នុងបេសកកម្ម​ការ​ទូត​រប​ស់ឯកឧត្តម មកកាន់កម្ពុជាពេលនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទ...

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»