ឯកអគ្គរដ្ឋទូតគុយបា អះអាងពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ តែប្រសើរឡើង

ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០​ — លោកជំទាវ លួកា រូដរីហ្គឺស បារីយ៉ូស(Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូត​គុយ​បា​ថ្មី​ប្រចាំកម្ពុជា បានប្តេជ្ញាចំពោះមុខសម្តេចតេជោថា នឹងប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិ​កា​រ រវាងប្រទេសទាំងពីរ ឱ្យមានសភាពកាន់តែសកម្មថែមទៀត ជាពិសេសលើវិស័យសុខាភិ​បា​ល អប់រំ សេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បន្ទាប់​ពី​ស​​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ​អ​នុ​​ញ្ញាតឱ្យ លោកជំទាវ លួកា រូដរីហ្គឺស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គ​រដ្ឋ​ទូ​ត​គុយ​បាថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នៅ​វិមា​ន​​​សន្តិភាព។

លោកជំទាវ លួកា រូដរីហ្គឺស បារីយ៉ូស បានគោរពជម្រាបជូនសម្តេចតេជោថា លោ​​​កជំទាវពិតជាមានកិត្តិយសណាស់ ដែលបានមកធ្វើជាអគ្គរដ្ឋទូតគុយបា ប្រចាំនៅ​ព្រះ​រា​ជា​ណាចក្រកម្ពុជា។ លោកជំទាវ បានថ្លែងអំណរគុណ និងបានលើកឡើងពីទំ​នា​ក់​ទំ​នងរវាង​កម្ពុជានិងគុយបា គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត ជាមិត្តភាព ដ៏ជិតស្និទ្ធ ​ហើ​យ​ជា​ទំ​នាក់​ទំនងមួយដែលមានអាយុកាល៦០ឆ្នាំមកហើយនៅក្នុងឆ្នាំនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត​បាន​​បន្ថែមថា បេសកកម្មរបស់លោកជំទាវ មកកាន់កម្ពុជានៅពេលនេះ គឺធ្វើយ៉ាង​ណា​ពង្រី​ក​និងពង្រឹង ចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យបាន​កាន់​តែរឹងមាំថែមទៀត ដើម្បីទទួលបានជោគជ័យ ក្នុងការពង្រីក និងពង្រឹងកិច្ចសហ​ប្រតិប​ត្តិ​កា​រ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។ លោកជំទាវ​បន្ថែមទៀតថា​ លោកជំទាវនឹងប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យមានសភាពកាន់តែ​សកម្មថែម​ទៀ​ត​ ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័​យ​ ដ​ទៃទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និង​សម្ដែង​នូវការ​អប​អ​រសាទរ ចំពោះលោកជំទាវ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​ស​ម​ត្ថ​ភាពគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានយល់ស្រប ជាមួយនឹង​កា​រ​វាយ​តម្លៃរបស់លោកជំទាវ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ​ក៏យល់​ស្រ​ប​ជា​មួយនឹងលោកជំទាវដែរ ក្នុងការពង្រីកពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ តាមរយៈ​ជំ​រុ​ញ​​កិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗដែលយើងមានរួចស្រាប់ហើយ។

ស​​ម្តេច​តេជោក៏បានផ្តល់អនុសាសន៍ ស្នើឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ពិនិត្យមើលកិច្ច​ព្រមព្រៀង ដែ​លយើងបានចុះហត្ថលេខាហើយ និងជំរុញការអនុវត្តតាមកិច្ចព្រមព្រៀងទាំង​នោះ ដើម្បីពិនិ​ត្យ​​មើលអ្វីផ្សេងៗទៀត ដែលប្រទេសទាំងពីរ អាចសហការគ្នាបាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា