សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធីលាងសាយភោជអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២០

CNV:

  • ឯកឧត្ដម Vu Quang Minh អគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
  • ឯកឧត្ដម Nguyen Thanh Dung ប្រធានក្លិបធុរកិច្ចវៀតណាមប្រចាំកម្ពុជា
  • ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!

រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយ ហើយសូមថ្លែងអំណរគុណចំពោះឯកឧត្ដម Vu Quang Minh អគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងលោកជំទាវ និងឯកឧត្ដម Nguyen Thanh Dung ប្រធានក្លិបធុរកិច្ចវៀតណាមប្រចាំកម្ពុជា ដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងពិធីលាងសាយភោជអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២០ ដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។

ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់​ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏ឱឡារិក​នេះ ដើម្បីបង្ហាញអំពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ជាពិសេស ការពង្រឹងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់មិត្តវៀតណាម ជាពិសេស ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសភាពអឺរ៉ុប ដែលនឹងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយនឹងលំហូរវិនិយោគបរទេសក្នុងប្រទេសវៀតណាម ក៏ដូចជាបណ្ដាប្រទេសជិតខាង​ក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាពិសេស ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសយើងទាំងពីរ។

ទន្ទឹមនឹងនេះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ          កម្ពុជា-វៀតណាម បច្ចុប្បន្ន ក៏ដូចជាបណ្ដាឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿទុកចិត្តគ្នា ការជួយគ្នា និងការគោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។ ខ្ញុំមានសុទិដ្ឋិនិយមលើវិស័យវិនិយោគិនជាតិ និងបរទេសទាំងអស់ ជាពិសេស វិនិយោគិនវៀតណាម ដែលនឹងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្ដានុពល សម្រាប់ដំណាក់កាលនៃការវិនិយោគដំបូង ឬការពង្រីកអាជីវកម្មរបស់ខ្លួនបន្តទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ស្តីពីការលើកទឹកចិត្តសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចដោយគ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង ស្មើភាព ផ្ដល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សម្រាប់ការវិនិយោគលើគ្រប់វិស័យ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ សម្រេចបានតាមគោលដៅដែលបានគ្រោងទុក។

អម្បាញ់មិញនេះ ឯកឧត្ដម ប្រធានក្លិបនៃធុរកិច្ចវៀតណាមបានលើកអំពីទំហំពាណិជ្ជកម្ម លើសពី ៥.២០០ លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះ គឺជាតួលេខដែលយើងជឿជាក់បាន ព្រោះថា អ្វីដែលជាតួលេខដែលយើងបានកត់ត្រាតាមរយៈជើងលេខគយនោះ មិនមែនមិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ យ៉ាងហោចណាស់ វៀតណាមបានជួយទិញស្រូវពីកម្ពុជា ក្នុងចន្លោះពី ១ លាន ទៅ ២ លានតោន ក្នុងមួយឆ្នាំ ដោយមិនបានកត់ត្រានៅក្នុងជើងលេខរបស់គយនោះទេ។ មូលហេតុនេះហើយដែលយើងអំពាវនាវឱ្យមិត្តវៀតណាមវិនិយោគនៅកម្ពុជា ដោយសារវិនិយោគិនវៀតណាមមានលទ្ធភាពច្រើន នៅក្នុងការកែច្នៃ។ ដូច្នេះ ការ​វិនិយោគទៅលើឧស្សាហកម្មកែច្នៃនៅកម្ពុជា វាមានប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ធុរកិច្ចវៀតណាម ដែលធ្វើសកម្មភាពនៅទីនេះ។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលខ្ញុំបានអនុវត្តនូវការសន្យារបស់ខ្ញុំនៅទីក្រុងហាណូយ ក្នុងពេលដែលទស្សនកិច្ចរបស់ខ្ញុំនៅទីនោះ ហើយដែលមានសំណូមពរជួបគ្នាប្រចាំឆ្នាំ។ នេះជាឆ្នាំទីមួយ ដែលយើងជួបគ្នា ហើយខ្ញុំសង្ឃឹមថា ឆ្នាំក្រោយ មុនពេលចូលឆ្នាំវៀតណាម យើងនឹងមានការជួបគ្នាជាបន្តទៀត។ សង្ឃឹមថា យើងនឹងជួបគ្នាបែបនេះ ​ដើម្បីពង្រឹងនូវចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក ហើយជាពិសេស គឺពង្រឹងនូវការជឿទុកចិត្តសម្រាប់វិនិយោគិនវៀតណាមប្រចាំនៅកម្ពុជា។

  • ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!

នៅក្នុងឱកាសដ៏រីករាយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមិត្តវៀតណាមឆ្នាំ ២០២០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមអញ្ជើញ​ភ្ញៀវកិត្តិយសទាំងអស់ លើកកែវឡើង ដើម្បីចំណងមិត្តភាព និងសាមគ្គីភាពរឹងមាំ រវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ជាពិសេស ដើម្បីសុខភាពបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ចរបស់ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលមានវត្តមាននៅទីនេះ។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort