សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យវៀតណាមបន្តវិនិយោគលើឧស្សាហកម្មកែច្នៃដើម្បីនាំស្រូវចេញពីកម្ពុជា

ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បានអំពាវនាវឱ្យ វៀតណាមបន្តវិនិយោគទៅលើឧស្សាហកម្មកែច្នៃ ពិសេសការនាំស្រូវចេញពីកម្ពុជា ដើម្បីជា ប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ធុរកិច្ចវៀតណាមដែលធ្វើសកម្មភាពនៅកម្ពុជាផងដែរ។

ក្នុងពីធីលៀងសាយភោជន៍ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ  ២០២០ ជាមួយសហគមន៍ និងធុរជនវៀតណាមនៅកម្ពុជា នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោបានមានប្រសាសន៍ថាប្រធានក្លឹបនៃធុរកិច្ចវៀតណាមបាន លើកអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាមបានលើសពី ៥ ពាន់២រយលានដុល្លារសហរដ្ឋអាម៉េរិក។ តួលេខនេះ គឺជាតួលេខដែលយើងជឿជាក់បាន ព្រោះ ថាតួលេខដែលយើងបានកត់ត្រាតាមរយៈជើងលេខរបស់គយនោះ នមែនមិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ យ៉ាងហោចណាស់វៀតណាមបានជួយទិញស្រូវពីកម្ពុជាក្នុងចន្លោះពី ១លានទៅ ២លានតោនក្នុងមួយឆ្នាំ ដែលមិនបានកត់ត្រានៅក្នុងជើងលេខរបស់គយនោះទេ។ មូលហេតុនេះហើយ ដែលយើងអំពាវនាវឱ្យមិត្តវៀតណាម វិនិយោគនៅកម្ពុជា ដោយសារវិនិយោគិនវៀតណាមមានលទ្ធភាពច្រើននៅក្នុងការកែច្នៃ ដូច្នេះការវិនិយោគទៅលើឧស្សាហកម្មកែច្នៃនៅក្នុងកម្ពុជា វាមានប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាក៏ដូចជាសម្រាប់ធុរកិច្ចវៀតណាមដែលធ្វើសកម្មភាពនៅទីនេះ។

សម្ដេចតេជោបានបន្តថា ថ្ងៃនេះខ្ញុំពិតជាមានការរីករាយ ដែលខ្ញុំបានអនុវត្តនូវការសន្យារបស់ខ្ញុំនៅទីក្រុងហាណូយ  ក្នុងពេលដែលទស្សនកិច្ចរបស់ខ្ញុំនៅទីនោះ ហើយដែលមានសំណូមពរជួបគ្នាប្រចាំឆ្នាំ។ នេះជាឆ្នាំទីមួយដែល យើងជួបគ្នា ហើយខ្ញុំសង្ឃឹមថាឆ្នាំក្រោយមុនពេលចូលឆ្នាំវៀតណាម យើងមានការជួប គ្នាជាបន្តទៀត។ សង្ឃឹមថាយើងនឹងជួបគ្នាបែបនេះ ដើម្បីពង្រឹងនូវចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក ហើយជាពិសេសគឺពង្រឹងនូវការជឿទុកចិត្តសម្រាប់វិនិយោ គិនវៀតណាមនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងក្នុងនាមរាជរដ្ឋាភិបាល  និងប្រជាជនកម្ពុជាសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់មិត្តវៀតណាម ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម  និងទេសចរណ៍ ជាមួយនឹងលំហូរវិនិយោគបរទេស ក្នុងប្រទេសវៀតណាមក៏ដូចជាបណ្ដាប្រទេសជិតខាង និងតំបន់ រួមទាំងកម្ពុជាផងដែរដែលជាការរួមចំណែកក្នុង ការលើកកម្ពស់ កំណើនសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសយើងទាំងពីរ។ ទន្ទឹមនេះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាមបច្ចុប្បន្ន ក៏ដូចជាបណ្ដាឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿទុកចិត្តគ្នាការជួយគ្នា និងការគោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង  ប្រទេសយើងទាំងពីរសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនយោបាយនិងការទូត។ សម្ដេចតេជោក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះវិស័យវិនិយោគទុនជាតិ  និងបរទេសទាំងអស់ជាពិសេសវិនិយោគិនវៀតណាមដែលនឹងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្ដានុពលសម្រាប់ដំណាក់កាល នៃការវិនិយោគដំបូង  ឬការពង្រីកអាជីវកម្មរបស់ខ្លួនបន្តទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលស្តីពីការលើកទឹកចិត្តសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចដោយគ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែងស្មើភាព  ដល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់ការវិនិយោគ លើគ្រប់វិស័យដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរសម្រេចបានតាមគោលដៅដែលបានគ្រោងទុក។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះប្រទេសវៀតណាមមានគម្រោងចំនួន ២១៤ ដែលបានចុះបញ្ជីវិនិយោគនៅកម្ពុជា ដោយមានទុនសរុបចំនួន ៣,០៧៤ ពាន់លានដុល្លារអាម៉េរិក ។  ក្នុងនោះមានគម្រោងនៅមានសុពលភាពចំនួន ១៧៦ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,៧៧ពាន់លានដុល្លារ ហើយប្រទេសវៀតណាមបានឡើងឈរលំដាប់ទីបី ក្នុងចំណោមប្រទេសដែលមានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅកម្ពុជា។ សកម្មភាពវិនិយោគ របស់វៀតណាមផ្ដោតសំខាន់លើកសិកម្ម ធនាគារ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានផលិតផល ឧស្សាហកម្មកែច្នៃ។ សកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅប្រទេសកម្ពុជាមិនត្រឹមតែទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានចូលរួមចំណែកជាក់ស្ដែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort