សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកស្ទួយជីវភាពប្រជាកសិករ

ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​ស​ន៍​​ថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិ​សេ​​​សតាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទី​ផ្សារ​ក​សិ​​​ផល ។

ក្នុងមិទ្ទីងរម្លឹកខួបលើក៤១នៃទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០​២​០​​) ​ដែលមានការចូលរួមរបស់អ្នកការទូតនៃបណ្ដាប្រទេសនានា និងមហាជនប្រមាណជាង៣​​ម៉ឺ​ន​នាក់ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅខាងមុខបរិវេណមហោស្រពកោះពេជ្រ ស​ម្ដេច តេជោ ហ៊ុន សែន បានថ្លែងថា  នៅក្នុងដំណើរការអភិវឌ្ឍន៍ឃុំ សង្កាត់ រាជរដ្ឋាភិបាលបាន ​ប​ង្កើន​ជាបន្តបន្ទាប់នូវមូលនិធិឃុំ សង្កាត់ ហើយក្នុងឆ្នាំ២០២០ ឃុំ សង្កាត់នីមួយៗនឹងទទួល​បា​នថវិកា​សរុបជាមធ្យមប្រមាណ ១២២.០០០ដុល្លារអាម៉េរិក ក្នុងនោះថវិកាសម្រាប់ផ្នែក​អភិវឌ្ឍន៍​មូ​ល​ដ្ឋា​នមានប្រមាណ៧០.០០០ដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះ​នឹង​ត្រូវបង្កើនជា​រៀ​ងរាល់ឆ្នាំ។ សម្ដេចតេជោបានបន្ដថា រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់ នីមួយៗនឹងទទួលបានថវិកាសរុប​ជា​ម​ធ្យ​ម​ជាង ១៣២.០០០ដុល្លារ។ ជាមួយគ្នានេះ ការបញ្ចុះ​ថ្លៃ និងពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ការបន្ធូរបន្ថយពន្ធ និងការ​អនុ​គ្រោះពន្ធ​លើប្រភេទពន្ធមួយចំនួន បាននិងកំពុង​ផ្ត​ល់​​គុណប្រយោជន៍ជូនប្រជាជន​ទូទៅ​ដែលនៅមាន​ប្រាក់ចំណូលទាប។ សម្ដេចតេជោបានគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាព​នយោបាយបាន​ធ្វើ​ជា​មូ​ល​ដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានកំណើន​ខ្ពស់​ប្រមាណ ៧,១ភាគរយ ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុន​បម្រុង អន្តរជាតិ​បន្ត​កើ​ន​ឡើង។ កំណើននេះត្រូវបានគាំទ្រដោយកំណើនល្អប្រសើរ​នៃវិស័យ​សេវាកម្ម និងកំណើន​ខ្ព​ស់នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើន​ទាបក្ដី។ ទន្ទឹមនេះ ស្ថិរភាពនយោបា​យបាន​ផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងការបណ្តាក់​ទុននៅ​ក​​ម្ពុ​ជា ជាពិសេសលើវិស័យសំណង់ និងកម្មន្តសាល។ ជាមួយគ្នានេះ ការប្រើប្រាស់​ក្នុង​ស្រុ​ក​ និងពាណិជ្ជកម្មអន្តរជាតិមាន​សន្ទុះកើនឡើងគួរ​ឱ្យ​កត់សម្គាល់។  សម្ដេចតេជោបានលើកឡើងថា លើមូលដ្ឋានសមិទ្ធកម្ម​នៃ​វិស័​យសេដ្ឋកិច្ច និង​ការបែងចែកផ្លែផ្កានៃកំណើនដោយសមធម៌ក្នុងក្របខ័ណ្ឌសង្គមទាំងមូល ធ្វើឱ្យជីវភាពរបស់​ប្រជាជនកាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើន​ឡើ​​ងនៃផលិតផល​ក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១,៥៤៨ ដុល្លារអាម៉េរិក ក្នុង​ឆ្នាំ​​២០១៨​ដល់​ប្រមាណ ១,៦៧៩ ដុល្លាអាម៉េរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបាន​កាត់​បន្ថ​យ​មក​ក្រោម ១០ភាគរយ នាពេកបច្ចុប្បន្ន។ ម្យ៉ាងទៀត កម្ពុជារក្សាបានសន្តិសុខការងារ ដោយ​អ​ត្រា​គ្មាន​ការងារមានប្រមាណ ០,៣ភាគរយ ប៉ុណ្ណោះ។ សម្ដេចតេជោបានបន្ថែមថា រាជរដ្ឋាភិបាល​បានដាក់ចេញ និងកំពុង​ជំរុញ​អ​នុ​វ​ត្តន៍​​គោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់ សុខុមាលភាព និងសាមគ្គីភាពសង្គម​ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានបន្តថា តាមរ​យៈ​​នេះរាជរដ្ឋាភិបាល បានផ្តល់ប្រព័ន្ធគាំពារចំនួន២ រួមមាន ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារ​ដល់​ប្រជាជនដែលក្បែរបន្ទាត់ភាពក្រីក្រ ដោយ​ផ្តោត​ជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជ​ន​​ពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធ សន្តិ​សុខសង្គម ផ្តល់ការគាំពារហានិភ័យលើ​ផ្នែក​សោ​ធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាព ដល់ក្រុមប្រជាជននៃវិស័យ​សេដ្ឋកិច្ច​ទាំ​ង​​ក្នុង និងក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលបាន​ផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែល​បានសម្រាល​កូ​ន​​តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឱ្យអនុវត្តន៍ ការឧបត្ថម្ភសាច់ប្រាក់​ជូ​ន​ស្រ្តី​មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាព ដើ​ម្បី​ស​ម្រាលបន្ទុក លើកកម្ពស់ជីវភាព និង​អាហារូបត្ថម្ភដល់ស្ត្រី និងកុមារ។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បាន សម្រេចបង្កើតមូល​និធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយ​គុណភា​ព​ និងមិនគិតថ្លៃ​ដល់កុមារកម្ពុជា។ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំ​ឡើ​ង​បៀវត្សរ៍ចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ។ ចំពោះកម្មករនិយោជិតដែល​កំ​ពុ​​តែ​បម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងបានទទួលប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារ​អា​​​​ម៉េរិក និងត្រូវបានដំឡើងដល់ ១៩០ ដុល្លារអាម៉េរិកចាប់ពីខែមករាឆ្នាំ២០២០នេះ ដោយ​មិន​ទាន់​គិត​ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ដែលបានទទួលពីការ​អ​នុវ​ត្ត​គោលនយោបាយជាតិគាំពារសង្គម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ