សម្ដេចតេជោ ហ៊ុន សែន ផ្ដល់មតិណែនាំ ៧ ចំណុចដល់អ្នកសារព័ត៌មាន ក្នុងជំនួបលើកទី៤ប្រចាំឆ្នាំ២០២០

ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ក្នុងពិធីជួបសំ​ណេះ​​​សំណាល និងពិសារអាហារសាមគ្គីជាលើកទី៤ ជាមួយអ្នកសារព័ត៌​មា​ន​​ប្រមាណជិត៦,០០០នាក់ នា​ល្ងា​ច​ថ្ងៃ​​ទី ១៤ ខែម​ករា ឆ្នាំ២០២០ នៅម​ជ្ឈ​ម​ណ្ឌលសន្និបាត និ​ង​​ ពិព័រណ៍កោះពេជ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ បានផ្ដល់នូវមតិណែនាំ ចំនួន ៧ចំណុចដល់អ្នកសារព័ត៌មាន ដើម្បីយកទៅអនុវត្តន៍បន្តឱ្យ  ទទួ​ល​​បានជោជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

សម្ដេចតេជោបានលើកមតិណែនាំដែលអ្នកសារព័ត៌មានទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើបន្តក្នុងនោះរួមមាន ១- អ្ន​ក​សារព័ត៌មានទាំងអស់ត្រូវចូលរួមរក្សាសន្តិភាព ដែលសន្តិភាព​សម្រាប់ទាំងអស់​គ្នា​ដើ​ម្បី​ប​ម្រើ​​ផលប្រយោជន៍ជាតិ និងប្រជាជន និងចូលរួមរក្សានូវស្ថិរភាព​នយោបាយ សន្តិសុខ​ស​ណ្ដា​​ប់​​ធ្នាប់សង្គម តាមរយៈការចូលរួមអនុវត្តន៍នូវនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ជាងនេះ​ទៀ​ត​អ្នកសារព័ត៌មានទាំងអស់​ត្រូវចូលរួមដើម្បីរក្សានូវស្ថិរភាព​ម៉ាក្រូ​​សេដ្ឋកិច្ច  តាមរយៈនៃ​កា​រ​ផ្សា​យ​ព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទៅលើបញ្ហា​សេដ្ឋកិច្ច។ ២- គ្រប់ស្ថាប័ន​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានយន្តការសម្រាប់ការងារ​ព័ត៌មានមួយច្បាស់លាស់ ដូច​ជា​អ្នក​នាំពាក្យ គេហទំព័រ ឬហ្វេសប៊ុក។ល។ ហើយបញ្ហា​នេះសម្ដេចតេជោសូមដាក់ចេញជាបទបញ្ជា គឺ​រដ្ឋ​មន្ត្រីដែ​ល​ជាប្រធានស្ថាប័ន ក៏ដូចជាអភិ​បាលខេត្ត ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ​លើ​ការបញ្ចេ​​ញព័ត៌មាន។​ ៣- ស្ថាប័ន​​ព័ត៌មាន ក៏ដូចជាអ្នកយកព័ត៌មានត្រូវបំពេញតួនាទី​ជា​ស្ពា​ន​ចម្លងពីរដ្ឋទៅប្រជាជន និងពីប្រ​ជាជនមករដ្ឋវិញ ទាំងផ្នែកគោលនយោបាយ ទាំងការអ​ភិ​វឌ្ឍ។ ៤- អ្នកសារព័ត៌មាន ត្រូវចូល​រួមប្រយុទ្ធជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិន​ប្រ​ក្រ​តី និងភាពអយុត្តិធម៌នៅក្នុង​សង្គម។ ៥- អ្នកសារព័ត៌មាន ត្រូវចូលរួមប្រយុទ្ធនឹងព័ត៌មាន​ក្លែ​ង​ក្លាយ តា​មរយៈបញ្ជូន​ចេញ​នូវព័ត៌មានពិត ដោយស្នើឱ្យគ្រប់ស្ថានីយ វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាពិសេសអនឡាញ​ដែលមានល្បឿនលឿន ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា។ ៦- ត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីបញ្ចប់ការផ្សាយតាមប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធ​ឌីជី​ថ​ល​ នៅឆ្នាំ២០២៣ និងត្រូវ​ខិត​ខំរៀបចំច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ និងវិស័យព័ត៌មានឱ្យ​រួច​រា​ល់នៅក្នុងនីតិកាលទី៦នេះ ជាពិសេសចំពោះច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន និងត្រូវ​ចេ​ញ​​ឱ្យបា​ន​នៅក្នុងឆ្នាំ២០២០​នេះជាកំហិត ហើយចំពោះច្បាប់ដែលពាក់ព័ន្ធដទៃទៀតត្រូវ​បន្តជំ​រុ​ញ​​ល្បឿន។ ៧- ស្ថាប័ន​ពាក់​ព័ន្ធព័ត៌មាន ត្រូវខិតខំលើកម្ពស់ការបណ្ដុះ​បណ្ដាលធន​ធា​ន​មនុ​ស្ស​ ទាំងចំណេះដឹង ទាំងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

ដោយឡែកក្នុងសុន្ទរកថាខ្លីមួយរបស់ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូ​ន​​សម្តេ​ចតេជោ ក្នុងពិធីជួបជុំលើកទី៤ រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន​កម្ពុ​ជា​ទូទាំងប្រទេស នាថ្ងៃទី១៤ ខែមករា ២០២០នេះដែរ បានថ្លែង​អំ​ណរ​គុ​ណសម្តេចតេជោ ដែលតែងតែយកថ្ងៃទី១៤ ខែមករា ជាទិវាដែលសម្តេចឡើងកាន់តំណែង​ជានា​យ​ក​រដ្ឋ​​មន្ត្រីនេះ ជាទិវាសម្រាប់សម្តេចជួបជាមួយអ្នកសារព័ត៌មានទាំងអស់ ដែលជាការបង្ហា​ញ​ឱ្យឃើញនូវ​ការផ្តល់តម្លៃជាពិសេសរបស់សម្តេចចំពោះវិស័យមួយនេះ។ ប៉ុន្តែថ្ងៃទី១៤ ខែមករា ឆ្នាំ២​០​​២​០ នេះ ជាទិវាមហាពិសេសបំផុត ព្រោះជាទិវាខួបទី ៣៥ នៃការឡើងកាន់តំណែងជា​នា​យ​ក​រដ្ឋ​មន្ត្រីរបស់សម្តេចតេជោ។ អាស្រ័យដោយហេតុនេះ ឯកឧត្ដម និងភរិយា ក្នុងនាមមន្ត្រីក្នុង​ក្រសួង​ព័ត៌​​​មា​ន​ទាំងមូល ក្នុងនាមអ្នកកាសែតទាំងអស់ដែលមានវត្តមាននៅទីនេះក្តី ដែលកំ​ពុ​ង​​​​បំពេ​ញ​​ការ​ងា​រគ្រប់ច្រកល្ហកក្នុងប្រទេស ក្រៅប្រទេសក្តី សូមគោរពដឹងគុណចំពោះកិច្ចប្រឹង​ប្រែង​ដ៏​អ​ស្ចារ្យ​របស់សម្តេច ដែលក្នុង៣៥ឆ្នាំកន្លកមកនេះ បានប្រែកម្ពុជាពី «អ្នកជំងឺនៅអាស៊ី»​ទៅ​ជា​«​តា​រាឯកនៃអាស៊ី»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា សូមសម្តេចនៅតែជាអ្នកដឹកនាំដ៏ល្អ របស់យើងខ្ញុំ ជាប្រទីបបំភ្លឺផ្លូវដល់​យើ​ង​ខ្ញុំ និង​សូមបួងសួងគ្រប់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង​ក្នុងព្រះរាជាណាចក្រកម្ពុជា សូមតា​ម​ថែ​រក្សា និង​ប្រទានពរជ័យជូនសម្តេច សូមប្រកបដោយ​បុណ្យបារមី សិរីសួស្ដី ឈ្នះអស់មារ​ស​ត្រូ​វ ដើ​ម្បី​បន្តជាម្លប់ត្រជាក់ត្រជំ ដល់យើងខ្ញុំ និងដល់​ប្រជាជនកម្ពុជាគ្រប់ៗរូប៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ