សម្ដេចតេជោ ហ៊ុន សែន ឯកភាពតាមសំណើរបស់គ្រឹះស្ថានឧត្តមសិក្សា លើការបន្តអនុគ្រោះពន្ធពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣

ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពតាមសំណើរបស់គ្រឹះស្ថានឧត្តមសិក្សាលើបញ្ហាបន្តអនុគ្រោះពន្ធពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ រួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត។

នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ ការសម្តេចតេជោបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តម សិក្សាកម្ពុជាចូលជួប សម្ដែង ការគួរសម និងរាយការ ណ៍ពីវឌ្ឍនភាព នៃការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០១៩ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះឯកឧត្តមហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានគោរពរាយការណ៍ជូនសម្តេចតេជោ ពីវឌ្ឍនភាព នៃឧត្តមសិក្សាកម្ពុជារយៈពេល១ឆ្នាំកន្លងមក ហើយឆ្លៀតឱកាសនោះ ឯកឧត្តមបានគោរពស្នើសុំអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ពីសម្ដេច តេជោ  និងសុំនូវសេចក្តីសម្រេចលើបញ្ហា៣ ដែលក្នុងនោះរួមមានទី១ គឺបន្តការអនុគ្រោះលើបញ្ហាពន្ធដូចដែលបាន អនុវត្តកន្លងមក គឺសូមអនុគ្រោះបន្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ទី២ ការវាយតម្លៃ ពីគុណភាពគ្រឹះស្ថានឧត្តមសិក្សា ទី៣ ការពង្រីកវិសាលភាពគរុកោសល្យ។ ទន្ទឹមនេះជំនួបពិភាក្សាក៏បានលើកឡើងអំពីចំណុចចំនួន៨ទៀត ដែលមានជាការស្នើសុំមានជាលាយលក្ខណ៍អក្សរតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាការឆ្លើយតបសម្ដេចតេជោបានឯកភាពលើបញ្ហាបន្តអនុគ្រោះពន្ធពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៣។ ចំពោះការពង្រីកវិសាលភាពបណ្ដុះបណ្ដាលគរុកោសល្យនោះសម្ដេចតេជោ បានមានប្រសាសន៍ថាករណីនេះត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំ ដែលមានការបណ្តុះបណ្តាល គរុកោសល្យស្រាប់។ ចំពោះចំណុចពិសេសដែលបានលើកឡើងក្នុងចំណោមសំណើចំនួន៨ គឺ មានសំណើបី ដែលបានលើកឡើងដោយ ឯកឧត្តម ហេង វ៉ាន់ដា  ដែលបានស្នើសុំអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាបើកវគ្គបណ្ដុះបណ្ដាលជំនាញសុខាភិបាល ដែលក្នុងនោះសាកលវិទ្យាល័យអន្តរជាតិបាន ស្នើបើកសាខានៅខេត្តកំពតនោះករណីនេះសម្ដេចតេជោ ថាមិនអនុញ្ញាតនោះទេហើយចំពោះចំណុចជាកង្វល់ និងសំណើដទៃទៀត សម្ដេចក៏បានណែនាំឱ្យ ឯកឧត្តម ហ៊ីង ថូរ៉ាស៊ីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីចេញជាស.ជ.ណ.តែម្ដង។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានគ្រឹះស្ថានសិក្សាឯកជន  ចំនួន ១០៣ ជាសមាជិកដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេ  នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...