សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យនិស្សិត ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងរបស់ខ្លួនបន្ថែមទៀត

ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បានអំពាវ​នាវ​ឱ្យ​និស្សិត ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់​ខ្លួនបន្ថែមទៀត ដោយសម្ដេច​បា​ន​​អះអាងថា ការសិក្សា និងចំណេះដឹងគ្មានទីបញ្ចប់នោះឡើយ ដូច្នេះទាមទារឱ្យមាន​ការ​ ខិ​តខំ​ប្រឹ​ងប្រែង។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួនជិត ៣,០០០នាក់ នៃសាកលវិទ្យាល័យវេ​ស្ទើ​ន​ នា​ព្រឹ​កថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេច​តេ​​​ជោ​​នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាំមនុស្សមានការលំបាក ហើយប្រើដើម​ទុន​​ច្រើន​ណា​​ស់ និងមិនងាយស្រួលដូចការដាំដើមឈើនោះឡើយ ខណៈដែលក្រោយរបប​ប្រល័យពូជ​សា​​សន៍ ប៉ុល ពត កម្ពុជាបានប្រឹងប្រែងក្នុងការដាំមនុស្សឡើងវិញ។ សម្ដេចតេ​ជោ​បានលើកឡើងថា បើ​និ​យាយអំពីការសិក្សាវិញ គឺតាំងពីថ្នាក់បឋមសិក្សា រហូតដល់ចប់​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវ​ប្រើប្រាស់ពេល១៨ឆ្នាំឯណោះ ប៉ុន្ដែគ្មានជម្រើសអ្វីក្រៅពីការខិត​ខំ​ឡើយ។

តាមរបាយការណ៍របស់សាកលវិទ្យាល័យបានបង្ហាញថា សាកលវិទ្យាល័យវេស្ទើន ជា​សាក​លវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិ​ត​ថ្នា​ក់បរិញ្ញាបត្រនិងក្រោយបរិញ្ញាបត្រ ដោយបានអនុវត្តន៍តាមផែនការរបស់ខ្លួន ក្នុងគោល​ដៅ​ចូល​រួមអនុវត្តន៍ តាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំលើការធានា​សេវា​អ​ប់រំ ប្រកបដោយគុណភាពខ្ពស់។ ដោយឈរលើមូលដ្ឋាន​គុណភាពជាចម្បង សាកល​វិទ្យា​ល័​យ​បានខិតខំកែលម្អ និងអភិវឌ្ឍន៍កម្មវិធីសិក្សាជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ​ការងារ និ​ងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះ សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ​សា​ក​លវិទ្យាល័យនានានៅបរទេស រួមមាន សាកលវិទ្យាល័យកាសេមបណ្ឌិត, សាកលវិទ្យាល័​យAssumption, សាកលវិទ្យាល័យ Chiang Mai, សាកលវិទ្យាល័យ Thamasat, សាកល​វិទ្យា​ល័​យ Kasem Bundit (Thailand), សាកលវិទ្យាល័យ Yeung Nam ( South Korea) និងសា​កល​វិទ្យាល័យ Nangyang Institute of Management ( Singapore ) សម្រាប់ការបណ្តុះ​ប​ណ្តា​ល​​ថ្នាក់បរិញ្ញាបត្រ កម្មវិធីអន្តរជាតិ សិក្សាជាភាសាអង់គ្លេស។

ជាមួយគ្នានេះដែរ ជារៀងរាល់ឆ្នាំសាកល​វិទ្យាល័​យ​ ក៏បានផ្តល់បទពិសោធន៍ដល់​និស្សិត​​កំពុងសិក្សា តាមរយៈការអញ្ជើញវាគ្មិនពីស្ថាប័នរដ្ឋ និ​ងឯកជនមកធ្វើបទឧទ្ទេសនាម ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ក្នុ​ង​ឆ្នាំ២០១៩-២០២០នេះ មាន​និស្សិតកំពុងសិក្សាចំនួន ៥,៥១៧នាក់ (នារី ២,២៥១នាក់) ហើ​យ​​គិត​ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ និស្សិត​បា​ន​បញ្ចប់​ការ​សិក្សា ចំនួន ១៣, ៥០៨នាក់ (នារី ៦,៥៤៣នាក់)។ ទន្ទឹមនេះ ក្នុងចំណោមនិស្សិតដែល​បាន​ប​ញ្ច​ប់ការសិក្សា​ទាំងនេះ អ្នកដែលមានការងារធ្វើមានចំនួន៩៤ភាគរយ៕

ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូ...

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងឆ្នាំ២០២៤