ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតីក្នុង​ពិធីបើក​សន្និសីទ​អន្តរជាតិ​ទេសចរណ៍ នៅខេត្តសៀមរាប (មានវីដេអូ)

(FN)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ក្នុង​​សន្និ​សីទ​​អន្តរ​​ជាតិ ស្តីពី ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និង​ទីក្រុង​បេតិក​ភណ្ឌលើ​កទី១ ក្រោមប្រធាន​បទ «ការអភិរក្ស និងការ​​ការ​ពារ​ទីក្រុង​បេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។ រួមទាំងកិច្ចប្រជុំ​សន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើកទី២ ដែល​ធ្វើឡើ​ង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប។

ប្រសាសន៍សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន៖

– សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេស​ចរណ៍ជា​វិស័យ​សេដ្ឋកិច្ច និងសង្គម ដែលជួយ​ជំរុញ​ដល់​កំណើន​ជីវភាព​របស់​ប្រជាពល​រដ្ឋកាត់​បន្ថយ​ការ​កើន ឡើងនូវ​កម្តៅ​ផង​ដែរ។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា ដើម្បី​ធ្វើឲ្យ​វិស័យទេសចរណ៍​មាន​ការរីក​ចម្រើន គឺទាមទារប្រទេស​ក្នុងតំបន់​ទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិ​បត្តិការ​រួមគ្នា។

– សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​យក​ចិត្តទុក​ដាក់​ខ្ពស់ទៅ​លើវិស័យ​ទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ ថា ក្នុងឆ្នាំ​២០១៦​កន្លងទៅ កម្ពុជាទទួលបាន​ទេសច​​រអន្តរជាតិ​ចំនួន​៥លាន​នាក់ ក្នុង​កំណើន​ ៥% និងរកចំណូល​បាន​ជាង ៣ពាន់​លាន​ដុល្លារ​អា​មេរិក។

– ក្នុង​រយៈពេល ០៣ខែ​ដើម​ឆ្នាំ២០១៧ កម្ពុជាទទួល​បានទេសច​រអន្តរ​ជាតិចំនួនជាង ១,៥លាន​នាក់ ក្នុងកំណើន ១១,៩%។ តាមការរំពឹង​ទុកឆ្នាំ២០១៧ កម្ពុជាអាច​នឹង​ទទួលបានទេស​ចរអន្តរ​ជាតិប្រមាណ ៥,៤លាននាក់ ហើយ ៧លាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៦ វិស័យទេស​ចរណ៍​កម្ពុជា បាន​បង្កើត​ការងារ ដោយផ្ទាល់​ប្រមាណ​ជាង ៦២ម៉ឺន​នាក់ និងដោយ​ប្រយោល​ជាច្រើន​ម៉ឺននាក់​បន្ថែម​ទៀត។

– សម្តេច​តេជោ ហ៊ុន សែន បានស្នើកុំ​ឲ្យមាន​ស្តាប់​ពេក និង​ឆ្វេង​ពេក ក្នុងការ​អភិរក្ស​ទីក្រុង​បេតិក​ភណ្ឌ។ សម្តេច​តេជោ បានលើក​ឡើង​ថា នៅរាជ​ធានី​ភ្នំពេញ ក្នុងដំណាក់​កាល​មួយ​នោះ បានរក្សា​ទុកផ្ទះ​ជាច្រើន​ដើម្បី​អភិរក្ស តែកា​រអភិរក្ស​បានធ្វើឲ្យ​ប្រជាព​លរដ្ឋ​តវ៉ា​ជាច្រើន។

– សម្តេច​តេជោ ហ៊ុន សែន បានស្នើឲ្យ​មានការ​ពិចារ​ណាឲ្យបាន​ច្បាប់​លាស់​ថា តើ​អគារ​ណា​ដែល​គួរអភិរក្ស ហើយតើអគារ​កន្លែង​ណាដែល​គួរតែ​អភិវឌ្ឍន៍។ សម្តេច​តេជោ ហ៊ុន សែន បានបន្តថា មិនអាចគិត​តែពី​ការ​អភរក្ស ដោយ​មិន​គិត​ពីការ​អភិវឌ្ឍ​នោះ​ទេ ហើយក៏មិន​ត្រូវគិត​តែ​អភិវឌ្ឍន៍ ដោយមិន​គិតពីការ​អភិរក្សនោះដែរ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការ​ថ្លែងការ​សុន្ទរកថា នៅវេលា​ម៉ោង ១០៖២២នាទីព្រឹកថ្ងៃដដែល​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ