ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឱ្យឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន​បញ្ចប់​អាណត្តិការទូតនៅកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន​ដែល​បញ្ច​ប់​អា​ណ​ត្តិការទូតនៅកម្ពុជា ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃ​ទី០​៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តម Amjad ALi sher បានជម្រាបជូនសម្តេចតេជោថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា ហើយ​ឯកឧត្តមបា​ន​​រួមចំណែកជាច្រើនក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុង​កា​​រ​លើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងវិនិយោគ។ ឯកឧត្ដមក៏បានលើកឡើងពីការចូលរួមចំណែក ក្នុងការរៀបចំ​ឱ្យមានការ​ផ្លាស់ប្ដូរទស្សន​កិច្ចរវាង​ថ្នាក់​ដឹ​ក​នាំនៃប្រទេសទាំងពីរ ដូចជាការនាំមកនូវទស្សនកិច្ចរវាង​ប្រធានព្រឹទ្ធ​សភា​ប៉ាគីស្ថាន​មក​កម្ពុ​ជា​ និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំ​ប៉ាគី​ស្ថាននៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបាន​ស​ម្ដែងនូវក្តីរីករាយចំពោះការទទួលបាន​បទ​ពិសោធន៍ពីកម្ពុជា ជាពិសេសបទពិសោធន៏នៃ​ន​យោ​បាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ដែលនេះគប្បីជាមេរៀនរបស់​ប្រ​ទេ​ស​​ ​ដទៃផ្សេងទៀតសិក្សារៀនសូត្រ​ជាបទ​ពិសោធន៍មួយ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ រួមជាមួយភាពសុខដុម​រមនា រវាងប្រជាជននិងប្រជាជន រវាងសាសនា និងសាស​នា​​ផងដែរ។ ឯកឧត្តមបានបញ្ជាក់​ដែរ​ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រង​ដែលគួរឱ្យចង់រស់​នៅ និង​ស្នា​ក់អាស្រ័យ។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូតបានចាត់ទុក នេះជាបេសកកម្មកាទូតរបស់ឯកឧត្ដមលើកទីមួយ ហើយក៏ជា​លើក​ចុង​ក្រោ​យ​របស់ឯកឧត្តមមកកាន់កម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថា អារម្មណ៍ និងចងចាំ​នូ​វអ្វី​ដែលបានចូលរួមចំណែកជាមួយកម្ពុជា និងអ្វីដែលទទួលបានតាម​រយៈបទពិសោធន៍​ពី​ព្រះ​រាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការ​បន្តជំរុញទំនាក់ ទំនងទ្វេ​ភា​គីឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្ដមឯកអគ្គរដ្ឋ​ទូត​ប៉ា​គីស្ថាន បានធ្វើការយ៉ាងច្រើន នៅក្នុងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ប្រ​​ទេ​សទាំងពីរ។ សម្ដេចតេជោបានថ្លែងថា ឯកឧត្តម បានចូលរួមរៀប​ចំខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនងការទូតរ​វាង​ប្រ​ទេសទាំងពីរលើកទី៦៥ និងជំរុញឱ្យមាន​ទស្សនកិច្ចរបស់ប្រធាន​រដ្ឋ​សភា​មក​កាន់​កម្ពុ​ជា និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់​ប៉ាគីស្ថាន​មកកាន់កម្ពុជា​ផងដែរ។ ជាងនេះ​ទៀ​ត ​ឯកឧត្តម​ថែ​មទាំង​បានចូលរួមចំណែក ក្នុង​ការ​លើកស្ទួយទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិ​ជ្ជ​ក​ម្ម វិនិយោគជាមួយ កម្ពុជា។ សម្ដេចតេជោបានបន្ថែមថា ទំនាក់ទំនងកិច្ច​ស​ហ​ប្រ​តិ​​បត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋាន សម្រាប់​កា​រ​ពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...