សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី​​បេតិក​ភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ​(៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០១៩)

ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​មហា​​​​​សេនាបតីតេជោ ហ៊ុន សែន បាន​ស​ម្ដែ​ង​នូវ​ការអបអរសាទរ ខួប៣​ឆ្នាំ​នៃ​កា​រ​ដា​ក់​បញ្ចូល​ចាប៉ី​ដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្សជាតិរបស់ អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០​១៦-៣០ វិច្ឆិកា ២០១៩) នៅទីក្រុង អា​ឌី​ស អាបាបា ប្រទេសអេត្យូពី។

នៅលើបណ្ដាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ​បា​នសរសេរថា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២​០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជី បេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិរបស់​អង្គ​ការយូ​ណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ ចាប៉ីដងវែង ជាឧបករណ៍​តន្ត្រី​វ័យ​ចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ​អង្គរវត្តផង​ដែ​រ​។

ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើត​បទ​ថ្មី​ៗ​ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ​ដ​ល់​​ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ សម្ដេច តេជោក៏បាន អរគុណដល់ព្រឹទ្ធាចារ្យ​សិ​ល្ប​​ករ​ចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះ ឱ្យ​បានគង់​វង្ស​ និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែង​ក្នុងការសិក្សា​ស្រាវ​ជ្រា​វក៏ដូចជា រៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់​កម្ពុជា​មួ​យ​​ចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោក។ សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិ​បេ​តិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕

ដោយ៖ ជឹម ណារី​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...