ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥

31

ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — បន្ទាប់ពីអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ(RCEP​) លើក​ទី​៣​ រួចមក នារសៀលថ្ងៃទី០៤​ វិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ​ ​ ស​ម្ដេច អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អ​ញ្ជើ​​ញ ចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ បន្ទាប់ពី​បានដំ​ណើរ​ការ​របស់ខ្លួន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចងរយ:ពេលពេញ៣ថ្ងៃ។

ព្រះ​ករុណា ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋា​ភិ​បា​លនៃប្រទេស​អាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោ​ម​​​អំណរ​សាទរចំពោះភាពជោគជ័យ ដែលរដ្ឋាភិបាល និងប្រជាជនថៃ សម្រេចបានក្នុង​កា​រ​ដឹក​នាំ​​កិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០១៩នេះ។ បន្ទាប់ពីការថ្លែងនូវសុន្ទរកថា ដែលបានបង្កប់​នូវ​អត្ថន័​យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ាន បានរួមសហការគ្នាក្នុងការឈានទៅ​   ស​ម្រេចបាននូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្តនេះរួចមក ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចា​ន់ ​អូ​ឆា នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញជូនញញួរ ដល់ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋ មន្រ្តី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​កំពូល​អា​ស៊ា​​​ន​​លើកទី៣៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឆ្នាំ២០២០​ខា​​ងមុខ។ បន្ទាប់​ពី​ទ​ទួ​ល​បានញញួរជាប្រធានបន្តវេនដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ ឯក​ឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធា​រណ​រដ្ឋសង្គមនិយមវៀតណាម បានធ្វើការ​ប្តេ​ជ្ញា​​ចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន​នៅឆ្នាំ​២០​២០ ឱ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ពិសេសគឺដើម្បីបម្រើឱ្យផលប្រ​យោ​ជ​ន៍ នៃប្រជាជនអាស៊ានទាំងជាង៦៥០លាននាក់។

បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសថៃ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ​ ស​ម្ដេចអគ្គមហា​សេ​នា​​ប​តីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និវត្តន៍មកកាន់កម្ពុជាវិញ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោបាន​សរ​​សេរថា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកានេះ សម្ដេចនឹងវិលត្រឡប់ទៅប្រទេស​កម្ពុជាវិញ បន្ទាប់ពី​បាន​ម​​​កចូលរួមកិច្ច​ប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធនានា នៅទីក្រុងបាង​ក​ក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបាន លទ្ធផល​ល្អជាទីមោទន​​បំ​ផុ​ត​។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា​នៅទីក្រុង​បាងកក បានផ្តល់ឱកាសឱ្យ​ប្រ​ទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះ​ស្រាយបញ្ហា​សំខាន់ៗរួមគ្នា ដើម្បីរកផល​ប្រ​យោជន៍រួមសម្រាប់សហគមន៍អាស៊ានទាំងមូល និងសម្រាប់​ពិភពលោកផងដែរ ជាពិសេស​ព​ង្រឹ​ង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេស​ដៃគូ​អាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា    រុ​ស្ស៊ី អាម៉េរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងវិបុលភាពប្រកប​ដោយចីរភាព។ សម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៦ គឺនឹងធ្វើនៅ​ប្រទេសវៀតណាមវិញម្តង។ សម្ដេចតេជោបានបន្តថា ទន្ទឹមនឹងនេះដែរ នៅសល់តែ០៤ថ្ងៃ ទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ០៩​ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពី​ថ្ងៃ​ទី​ ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម្ដេចតេជោក៏​សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិ​ចូល​រួមកម្សាន្តសប្បាយ​ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើ​យសូម​ត្រៀមអំបុក, ចេកទុំ, ដូងខ្ចី ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទី០៩ វិច្ឆិកា ក្នុង​បរិ​យាកាស​សប្បាយ​រីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”។

សម្ដេចតេជោសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន និង សំណាងល្អគ្រប់ៗ​គ្នា៕

ដោយ ជឹម ណារី