សម្ដេចតេជោ​នាយករដ្ឋមន្ត្រីអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១

ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ រួចមក សម្ដេចអគ្គមហាសេនាបតីតេ​ជោ​​​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រ​ទេ​​ស​មេគង្គទាំងប្រាំរួមមាន ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា​ ថៃ និងវៀតណាម បានអ​ញ្ជើ​​ញ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អា​បេ​ សិនហ្សូ​ ដែលធ្វើឡើង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក​ ព្រះរាជា​ណាចក្រ​ថៃ។

ក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី១១ មេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានធ្វើ​កា​រ​​ ពិភា​ក្សាគ្នាយ៉ាងស៊ីជម្រៅ ទាក់ទិនទៅនឹងវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងចន្លោះ​នៃ​កិ​ច្ច​ប្រជុំ​កំពូល មេគង្គ ជប៉ុន លើកទី១០។ មេដឹកនាំនៃប្រទេសមេគង្គ បានថ្លែងនូវអំណរ​គុ​ណ​ចំ​ពោះ​ឯកឧត្តម​នាយករដ្ឋមន្រ្តីជប៉ុន និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ដែលបានរៀបចំឱ្យមានកិច្ច​ប្រ​​ជុំកំពូល​មេគង្គ ជប៉ុន លើកទី១១ ដ៏មានសារៈសំខាន់នេះ។ មេដឹកនាំទាំងអស់ ក៏បានវាយ​ត​ម្លៃ​ខ្ពស់ចំពោះក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន ដែលតាមរយៈសសរស្តម្ភទាំងបី​រប​ស់​យុទ្ធសាស្រ្តទីក្រុងតូក្យូ ឆ្នាំ​២០១៨ រួមមានការតភ្ជាប់រស់រវើក និងមានប្រសិទ្ធភាព សង្គម​ដែលផ្តោតលើមនុស្សជាចម្បង និងការសម្រេចបាននូវមេគង្គបៃតង បានផ្តល់ជាថាមពល​ប​ន្ថែ​​មសំដៅលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងតំបន់ និងប្រែក្លាយអនុតំបន់មេគង្គឱ្យទៅជា​មជ្ឈ​ម​​ណ្ឌល នៃកំណើនសេដ្ឋកិច្ចសកល។ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១នេះដែរ មេ​ដឹកនាំនៃប្រទេសមេគង្គ បានអបអរសាទរចំពោះជប៉ុន ដែលទទួលបានជោគជ័យក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលលើកទី១៤ នៅអូសាកា ដែលបានឆ្លុះបញ្ចាំងពីតួនា​ទី​ដ៏​សំ​ខាន់របស់ជប៉ុន ក្នុងការរៀបចំរបៀបវារ:សកល។ ដូចគ្នានឹងបណ្តាមេដឹក​នាំមេគង្គដទៃ​ទៀ​ត សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា ខណ:ដែល ពិភពលោក​កំពុងឆ្លង​កា​​ត់ភាពមិនច្បាស់លាស់ យើងត្រូវរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀត ដែលជាធាតុ​ផ្សំ​ដ៏​សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ក្នុងស្មារតីនេះ កម្ពុជា​សូមស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្រោមយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក ដើ​ម្បី​ធា​​នាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ