សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឱ្យមានកិច្ច​សន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤

ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រ គំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុង​កា​រ បង្កើត ឱ្យមានកិច្ចសន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឱ្យអាស៊ាន​ចា​ប់​ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោង​ចា​ប់​យ​ក​​សក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាច​កើតចេញ​នៃ​បដិ​​វត្ត​ន៍​ឧស្សាហកម្មទី៤។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ បានប្រារព្ធធ្វើឡើង នារសៀលថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ​នៅ​​​​ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលបណ្ដាប្រមុខរដ្ឋ-ប្រមុខ​រដ្ឋាភិបាល នៃប្រទេ​ស​អា​ស៊ា​ន បានយាង និង​អញ្ជើញ​ចូលរួម ជាមួយឯកឧត្តមនាយករដ្ឋ មន្រ្តីជប៉ុន អាបេ សិនហ្សូ ដើ​ម្បី​ពិ​និត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃ​ទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុង​រ​យៈ​​ពេលជាង២២ឆ្នាំ កន្លងទៅ។ ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹក នាំអាស៊ាន-ជប៉ុន មានសេច​ក្តី​សោមនស្សរីករាយដោយបានឃើញ កិច្ចសហប្រតិបត្តិការ​អាស៊ាន-ជប៉ុន មានការ​រីកចម្រើន​ជា​​លំ​ដាប់។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានសម្ដែងនូវ ការពេញចិត្តចំពោះភាគីជប៉ុន ដែ​ល​​​បានគាំទ្រក្នុងការពង្រឹងការតភ្ជាប់អាស៊ាន-ជប៉ុន ដែល មាន​សារៈសំខាន់ជាសារវន្ត​ដល់កា​រ​ព​ង្រឹងភាពជាដៃគូ​រវាងអាស៊ាន-ជប៉ុន ទាំងផ្នែកពាណិជ្ជ កម្ម និងវិនិយោគ។ មេដឹកនាំអាស៊ាន ក៏​​បានសម្ដែងនូវការកោតសរសើរដល់ភាគីជប៉ុន ចំពោះ ការបន្តគាំទ្រដល់ការអនុវត្តផែនការ​កា​រ​ងារទី៣ នៃគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន ២០១៦-២០២០ ដែលបានចូលរួម​ចំ​ណែ​ក​​ក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍរវាងបណ្តា ប្រទេសក្នុងតំបន់អាស៊ាន ស្របជាមួយ​ច​ក្ខុ​​វិ​​ស័​យ​សហគមន៍​អាស៊ានឆ្នាំ២០២៥ ព្រមទាំង​របៀបវារ:អង្គការសហប្រជាជាតិឆ្នាំ២០៣០ ស​​​​​ម្រាប់ការអភិវឌ្ឍប្រកបដោយ​ចីរភាព។ មេដឹក​នាំអាស៊ាន បានធ្វើការគូសបញ្ជាក់​ទៅ​កា​ន់​មេ​​ដឹកនាំ​ជប៉ុនថា នឹងបន្តពង្រឹង កិច្ច​សហ​ប្រតិបត្តិ​ការជាមួយ និងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹង​ប្រែ​ងសម្រេចឱ្យបាន នូវគោលដៅផែនទី ចង្អុលទិសសហប្រតិ​បត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្ត២​០​២១-២០២២ ដោយ រួមបញ្ចូលផងដែរនូវ ការចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅ។ ទន្ទឹមនេះ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើម កិច្ច​ស​ហប្រតិបត្តិការបរិស្ថាន​អាស៊ាន-ជប៉ុន ដែលនិងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងការ​ដោះ​​ស្រាយបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម ការអភិ រក្ស​ជីវ:ចម្រុះ ការគ្រប់គ្រង ជាតិពុលគីមី ការគ្រប់គ្រងទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនា​ស​ម្ព័​ន្ធ​ បរិស្ថាន ប្រកបដោយ គុណភាព សម្រាប់ការអភិវឌ្ឍទីក្រុង ក្នុងគោលដៅនៃការលើកកម្ពស់​គុ​​ណភាព នៃជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀត ស​ម្តេចតេជោ​នាយករដ្ឋ មន្រ្តីមានប្រសាសន៍លើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើ​ក​ទី២២នោះថា កម្ពុជា សូមសម្ដែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឱ្យ​មា​ន​កិច្ច​សន្ទនាអាស៊ាន- ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឱ្យអាស៊ានចាប់ផ្តើមគិត​គូរបាន​គ្រប់​ជ្រុងជ្រោយ និងមាន លទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពល​នៃ​ការអភិវឌ្ឍ និង​កាត់បន្ថយផល ប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញនៃបដិវត្តន៍​ឧស្សា​ហ​កម្ម​ទី៤។ ក្នុង​ស្មារតីនេះ កម្ពុជាស្នើពង្រឹងមូលនិធិនៅក្រមក្របខ័ណ្ឌសមាហរណកម្មអាស៊ាន ជ​ប៉ុន សម្រាប់​បម្រើឱ្យការងារពាកព័ន្ធនឹងបដិ​វត្តន៍ឧស្សាហកម្មទី៤។ ទន្ទឹមនឹងនេះ កម្ពុជា​សូ​ម​​លើកទឹកចិត្ត​ជប៉ុន ឱ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌល​តំបន់អា​ស៊ាន សម្រាប់​សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាព​ការ​ងារ​របស់មជ្ឈ​មណ្ឌល។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ាន-ជប៉ុន បានឯកភាព​គ្នា​​ឈាន​ទៅ​ចេញផ្សាយ នូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី២២ និង​បានអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ ស្តីពី​ការ​ត​ភ្ជា​ប់ផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ