សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ឥ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានយាង និងអញ្ជើញចូលរួម​ក្នុងពិធី​បើ​ក​ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ដើម្បីពិនិត្យមើលពីកាលានុវត្តភាព និងបញ្ហាប្រឈម​នា​នា ដែលបានអនុវត្តន៍នាពេលកន្លងមក និងទិសដៅទៅអនាគត នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២​០​១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  ក្នុងកិច្ចប្រជុំនោះ មេ​ដឹ​​ក​នាំទាំងអស់បានទទួលស្គាល់ថា ជាការពិតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានដើរតួនាទីកាន់​តែ​សកម្មឡើង ក្នុងនិម្មាបនកម្មតំបន់ ដោយសារភាពពាក់ព័ន្ធ និងប្រសិទ្ធភាព ក្នុងការឆ្លើយ តប​ទៅ​នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងតំបន់ និងអន្តរជាតិ។ ប្រមុខមេដឹកនាំក៏បានចាត់​ទុក​ថា​ កិច្ចប្រជុំ​លើក​ទី១៤នេះ គឺពិតជាសារៈសំខាន់ខ្លាំងណាស់ សម្រាប់ថ្នាក់ដឹកនាំទាំងអស់ ធ្វើ​កា​​រ​គិតគូរ និងមានជំហររួម​គ្នា ដោយប្រកាន់ភ្ជាប់ទៅនឹងទ្រឹស្តីតំបន់និយម និងពហុភាគី​និយម ដែ​លជាគោលការណ៍និងក្រប​ខ័ណ្ឌដ៏សំខាន់ សម្រាប់ផលប្រយោជន៍រួម និងកិច្ចសហ ប្រតិបត្តិ​កា​​ររួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតឡើងក្នុងគ្រប់ទិដ្ឋភាព។ នៅក្នុង​កិ​ច្ច​​ប្រជុំកំពូល​អាស៊ីបូព៌ាលើកទី១៤នេះដែរ មេដឹកនាំទាំងអស់ បានពិភាក្សាយ៉ាងយក ចិត្តទុ​កដា​ក់​ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ពិសេសពាក់​ព័ន្ធទៅនឹងបម្រែបម្រួល​អាកាស​ធាតុ ឧក្រិដ្ឋក​ម្ម​​ឆ្លងដែន ការរត់ពន្ធគ្រឿងញៀន អំពើភេរវកម្មឆ្លងដែន សន្តិសុខអ៊ីនធើណែត សង្គ្រាម​ពាណិ​ជ្ជ​​កម្ម បញ្ហាសន្តិសុខក្នុងតំបន់ ពិសេសបញ្ហានៅឧបទ្វីបកូរ៉េ ដែលក្នុងនោះ​មេដឹកនាំទាំងអស់ បា​នគូសបញ្ជាក់អំពីសារ:សំខាន់ នៃ​ការបន្តកិច្ចសន្ទនាដោយ​សន្តិវិធី ក្នុង​ចំណោមភាគីពាក់​ព័​ន្ធ​​ទាំងអស់ ក្នុងគោលបំណងសម្រេច​នូវ​សន្តិភាព និងស្ថិរភាព​យូរ​អង្វែង​នៅឧបទ្វីបកូរ៉េ និង​សូ​មស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងនានា ដោយ​សាធារណរដ្ឋកូរ៉េ សហរដ្ឋ​អា​មេរិក និងចិន ក្នុងការជំរុញកិច្ចពិភាក្សាជាមួយសាធារណរដ្ឋ​ប្រជាមានិត ប្រជាធិប​តេយ្យកូ​រ៉េ​។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានជំរុញគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ចាប់ផ្តើម​កិច្ច​សន្ទនា​គ្នាដោយ​ស​ន្តិ​វិធីឡើងវិញ និងបន្តធ្វើការរួមគ្នាដែលនឹង​នាំទៅរកការសម្រេចនូវសន្តិភាព និងស្ថិរភាព​អ​ចិ​ន្រៃ្តយ៍នៅឧបទ្វីបកូរ៉េ តាមរយ:ការអនុវត្ត​ដោយពេញលេញ និងឆាប់រហ័សនូវសេចក្តីប្រកា​ស​​​ ប៉ានមុនយូម សេចក្តីប្រកាសរួមទីក្រុង​ព្យុងយ៉ាង និងសេចក្តីថ្លែងការណ៍រួមរវាង​សហរដ្ឋ​អា​មេ​រិក និង​សាធារណរដ្ឋ​ប្រជា​មានិតប្រជា​ធិបតេយ្យកូរ៉េ ដោយពេញលេញ និងឆាប់រហ័ស។ មេ​ដឹ​ក​នាំទាំងអស់ ក៏បានគូសបញ្ជាក់ ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការអនុវត្តយ៉ាង​ពេ​ញលេញ នៃសេចក្តី​សម្រេច​ពាក់ព័ន្ធនានា របស់ក្រុម​ប្រឹក្សាសន្តិសុខ អង្គការសហប្រ​ជា​ជា​តិ​ និងកត់សម្គាល់ នូវកិច្ចខិតខំ​ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមក​នូវការរំ​សា​យអាវុធនុយក្លេអ៊ែរ ពេញលេញ​នៅ​ឧប​ទ្វីប​កូរ៉េ ពិសេសបានគូសបញ្ជាក់ពីសារ:​សំខាន់​នៃ​វេ​ទិ​កាដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើក​កម្ពស់បរិយា​កា​សអំណោយផល ដល់កិច្ច​ពិភាក្សាប្រកប​ដោយ​សន្តិ​ភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។  លើសពីនេះទៀត មេ​ដឹ​ក​នាំទាំង​អស់​ក៏បានស្វាគមន៍នូវវឌ្ឍនភាពដែលសម្រេចបាន ក្នុងការ​ចរចាកិច្ចព្រមព្រៀង​ភា​ព​ជា​ដៃគូ​សេដ្ឋកិច្ចទូលំទូលាយតំបន់ និងបានលើកទឹកចិត្តឱ្យ​ភាគី​ទាំង​អស់ បង្កើនកិច្ចខិតខំប្រឹង​ប្រែ​ង ដើម្បីដោះស្រាយដែលលេចធ្លោទាំងឡាយ និងឈានទៅបញ្ចប់ការ​ចរចា លើកិច្ចព្រម​ព្រៀង​នោះ ឱ្យបានយ៉ាងឆាប់រហ័ស ខណ:ពេលយើងកំពុងបញ្ជាក់សាជាថ្មី នូវ​អាទិភាព និង​ការ​ប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់អាស៊ាន ដើម្បីបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងនោះឱ្យ​បា​ន​ក្នុ​ង​​ឆ្នាំ២០១៩។ មេដឹកនាំទាំងអស់ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់បំផុត ក្នុងការសម្រេចឱ្យ​បាននូវ​គោ​ល​ដៅ​នោះ ចំពេលដែលកំពុងប្រឈមជាមួយនឹងភាពមិនប្រាកដប្រជា ក្នុងសកល​លោក នា​ពេល​បច្ចុ​ប្បន្ន និងបានសម្ដែងនូវការជឿជាក់ថា នៅពេលណាការចរចាលើកិច្ច​ព្រមព្រៀង​នោះ​ត្រូវបានបញ្ចប់ កិច្ច​ព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយនោះ នឹងរួមចំណែ​ក​​យ៉ាងធំធេងដល់ការ​ធ្វើ​ពាណិជ្ជ​កម្មមួយ ដែលបើកចំហប្រកបដោយបរិយាប័ន្ន និងដែលផ្អែក​លើ​ច្បាប់ជាធរមាន ហើយនឹង​រួមចំណែកដល់​ការពង្រីកខ្សែសង្វាក់គុណ​តម្លៃ​នានាផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤នេះដែរ មេដឹកនាំទាំងអស់ បានឈាន​ទៅ​ចេ​​ញ​ផ្សាយសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ការអនុម័តសេ​ច​ក្តី​​ប្រកាស របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការចែក​ចា​យ​​គ្រឿងញៀនខុសច្បាប់។ អនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូល​អាស៊ីបូ​ព៌ា​ ស្តីពីកិច្ចសហប្រតិ​បត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុម័តសេច​ក្តីប្រ​កា​ស របស់ថ្នាក់ដឹកនាំ នៃកិច្ច​ប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីភាពជាដៃគូដើម្បីចីរភាព។

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...