កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ ធ្វើឡើងនៅក្នុងទីក្រុងបាងកក

106

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​​​​មជ្ឈមណ្ឌលពិព័រណ៍ និង​ស​ន្និបាតអ៊ីមផែក ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបា​ល​អា​ស៊ា​ន និងរដ្ឋមន្រ្ដីការបរទេសអាស៊ាន បាន​យា​ង​និងអញ្ជើញ​ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហ រដ្ឋអា​មេ​រិក លើកទី៧​ ជាមួយ​នឹង​ឯកឧត្តម​ រ៉ូ​ប៊ែ​រ​ អូប្រៀន បេសកកជនពិសេស ឯកឧត្តមប្រធា​នា​ធិប​តី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ។

នៅក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋ​អាមេរិក លើក​ទី៧ ប្រមុខរដ្ឋ ប្រមុ​ខ    រ​ដ្ឋា​​ភិបាលអាស៊ាន និងតំណាងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា​គ្នា​យ៉ា​ង​យកចិត្តទុកដាក់ទៅលើរបៀបវារ:ដែលបានគ្រោងទុក ពិសេសបានធ្វើ​ការ​ពិនិត្យ និងពិ​ភា​​ក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើ​ការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិកឱ្យកាន់តែរឹងមាំរីក​ចម្រើនទ្វេឡើងថែមទៀត។ នៅក្នុងកិច្ចប្រជុំ​កំពូល​នោះ​ដែ​រ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំ   នា​ក់​​ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានសង្កត់​ធ្ង​ន់​​នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូសន្ទនា ដៃគូសន្ទនា​តាមវិស័យ ដៃគូអភិ​វ​ឌ្ឍន៍​ និង​ភាគី​ខាងក្រៅដទៃទៀត តាមរយ:ក្របខ័ណ្ឌនីមួយៗ និងការអនុវត្តផែន ការសកម្មភាព​ទាំ​ងឡាយ នៃ​កិច្ចសហប្រតិបត្តិការនានា។ មេដឹកនាំអាស៊ាន បានលើកទឹក​ចិត្តឱ្យ​សហរដ្ឋ​អា​មេ​​រិក ឱ្យបន្តគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើម​ស​មាហរណកម្មអាស៊ាន ដំណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់​ប​ន្ថ​​យ​គម្លាត់អភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំអាស៊ាន​ក៏បាន​វាយតម្លៃខ្ពស់ចំ​ពោះ​​កម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តី​ពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយ:​នវានុវត្តន៍​ពាណិ​ជ្ជ​ក​ម្ម​ និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្ត​ជួយ​លើក​កម្ព​ស់ការ​ក​សា​ងសហគមន៍អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹក​នាំ​អាស៊ាន សហរដ្ឋអាមេរិក បា​នឈានទៅចេញផ្សាយសេចក្តីប្រកាសរបស់ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋអា​មេ​រិ​ក លើកទី៧ និងបានអនុម័តសេចក្តីប្រកាសរបស់ ថ្នាក់ដឹកនាំ​អាស៊ាន សហរដ្ឋ​អាមេរិកស្តីពី​សន្តិ​សុខថាមពល៕

ដោយ ជឹម ណារី