សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​និងអង្គការ សហប្រជាជាតិលើកទី១០ នៅក្នុងទីក្រុងបាងកក

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏​ដូចជា ប្រមុខរដ្ឋ-ប្រមុខរដ្ឋា​ភិបាលអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល​អាស៊ា​ន និង​អ​ង្គ​ការសហប្រជាជាតិលើកទី១០ ដែលបានប្រារព្ធពិធីបើក កាលពីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២​០​១៩​ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ព្រះរាណាចក្រថៃ។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ប្រមុខរដ្ឋ-ប្រមុខរដ្ឋា​ភិ​​បាលអាស៊ាន-អង្គការសហប្រជាជាតិ បានសម្ដែងនូវការស្វាគមន៍ចំពោះ​វឌ្ឍនភាព​ដ៏ល្អ​ប្រ​សើ​រ ក្នុង​ការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ២០១៦-២០២០ ក្នុង​ស្មា​រ​តីដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឱ្យកាន់តែរឹង​មាំទ្វេឡើង​ថែ​​មទៀត។ មេ​ដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការ​ស​ហ​ប្រជាជាតិ ត្រូវតែ​បន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំង   ​ព​ង្រឹ​ងទំនាក់ទំ​នងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើ​ម្បីពិនិត្យមើលនូវការអនុវត្ត សកម្ម​ភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ ការ​អ​នុវ​ត្តផែនការកសាងសហគមន៍អាស៊ាន ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការ​សហប្រ​ជា​ជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ អាស៊ាន និងអង្គការ​សហប្រជាជាតិ គួរ​ខិ​ត​ខំ​ជំរុញអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវ​ផែន​ការសកម្មភាព​ស្តីពី​បរិ​ស្ថា​​ន និងការបម្រែបម្រួលអាកាសធាតុ ២០១៦-២០២០​។

សម្តេចតេជោ​នា​យ​ករដ្ឋមន្រ្តីថ្លែងថា កម្ពុជា និងប្រទេសអាស៊ានទាំងអស់ នឹងបន្ត​ធ្វើ​​ការ​យ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិ និងទីភ្នា​ក់ងារ​នា​នារបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញអនុ​វត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែ​ប្រួ​ល​​អាកាសធាតុឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងសុន្ទរកថា​គ​ន្លឹះ​ទៅ​កាន់បណ្តាមេដឹកនាំអាស៊ាន អង្គការសហប្រជាជាតិ សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន​ប្រ​សា​សន៍ដែរថា ចំពោះបញ្ហាអំពើហិង្សា​ជ្រុល​និយម និងអំពើភេរវកម្ម កម្ពុជាស្នើអាស៊ាន និង​អ​ង្គ​ការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែង​រួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្ម​អ​ន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្គការ​សហ​ប្រ​ជា​ជាតិអាចធ្វើបានជាមួយអាស៊ាន។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹក​នាំ​អា​ស៊ា​ន អង្គ​ការសហប្រជាជាតិ បាន​ឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានកិច្ច​ប្រ​ជុំកំពូលអាស៊ាន អង្គការសហ​ប្រជា​ជាតិ លើកទី១០ និងបានធ្វើការកត់សម្គាល់ផែន​ទី​ចង្អុ​ល សម្រាប់ការបំពេញ​បន្ថែម​២០២០-២០២៥៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...