ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា

48

បាងកក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួម​និងបណ្ដាប្រមុខ​រដ្ឋ-ប្រមុខ​រដ្ឋា​ភិ​បាលនៃប្រទេស ជាសមាជិកអាស៊ាន បានអញ្ជើញចូលរួម​ក្នុ​ង​ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលបាន​ប្រា​រ​ព្ធពិធីបើកជាផ្លូវការ នាព្រឹកថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត​អ៊ី​ម​ផែក ជាយរាជធានី​បាង​កក ក្នុងខេត្តនុន​ថាក់បូរី ព្រះរាជាណាចក្រថៃ។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  ព្រះចៅស៊ុលតង់ ស​ម្តេ​ច ឯកឧត្តម លោកជំទាវ ប្រមុខ​រដ្ឋ-ប្រមុខ​រដ្ឋា​ភិ​បាលនៃប្រទេសអាស៊ាន និងលោកជំទាវ រួម​ទាំង​ឯកឧត្តមអគ្គលេខាធិការ​អាស៊ាន ត្រូវបាន​ទទួល​នូវការស្វាគមន៍​យ៉ាងស្និទ្ធស្នាលរាក់ទាក់​បំ​ផុ​ត ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រថៃ និង​ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៣៥និងលោកជំទាវ។

ក្នុងសន្ទរ​ក​ថា​ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធនានា ឯ​ក​​ឧ​ត្តម ប្រា​យុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានស្វាគ​មន៍​យ៉ាង​កក់​ក្តៅចំ​ពោះ​វត្តមាន​មេដឹក​នាំ​និងប្រ​តិភូ​នៃបណ្ដាប្រទេសទាំងអស់ដែល​បានមកចូលរួមក្នុង​កិច្ច​ប្រ​ជុំ​កំ​ពូ​ល​អាស៊ានលើកទី ៣៥ នេះហើយ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលពិធីបើកកិ​ច្ចប្រ​ជុំកំ​ពូ​ល​អាស៊ានលើកទី ៣​៤ ឯកឧត្តមបានលើកឡើងអំពីភ្លេងអាស៊ាន អាស៊ានវ៉េ ដើម្បី​ឱ្យ​ទាំ​ង​អ​ស់​គ្នា ពិនិត្យឡើង​វិញ​នូវ​សេចក្តី​ក្លាហាន ដើម្បីបង្កើតសហគមន៍អាស៊ាន ដែល​មាន​ប្រ​ជា​ជ​ន​មា​ន​ចំ​ណូ​​លដែលមិន​បោះ​បង់​ចោ​លអ្នកណាម្នាក់ ហើយឆ្ពោះទៅអនាគតព្រមគ្នា គឺរួមចិត្តជាមួយគ្នា ដើម្បីបោះ​ជំ​ហា​នទៅមុខប្រកបដោយនិរន្តរភាព ហើយនៅពេលនោះគឺយើង​បង្កើត​បាន​លទ្ធ​ផល​ជាច្រើន​តា​ម​ចក្ខុវិ​ស័យអាស៊ានដើម្បីនិរន្តភាព។

ឯកឧត្ដមបានបន្តថា បច្ចុប្បន្នអាស៊ាននិងពិភពលោក កំ​ពុងតែប្រ​ឈម​និង​បញ្ហា​ភាព​មិ​ន​ច្បា​ស់​លា​ស់ជាច្រើន មិនថាផ្នែកសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដែលឆ្នាំនេះហាក់ដូចជាមា​នការ​លូត​លាស់តិចតួច ហើយការប្រកួតប្រជែងខាងភូមិសាស្ត្រ​ន​យោ​​បា​​យ​​ទាំងកម្រិត​ពិភព​លោក​និង​តំបន់ ក៏បានបង្ហាញឱ្យឃើញពីជម្លោះរវាងបណ្ដា​ប្រទេ​ស​ផ្សេ​ងៗ​ទាំងភេរវកម្មឆ្លងដែន និង​ប​ច្ចេកវិទ្យា។

ជាងនេះទៀត ការវិវត្តន៍យ៉ាងលឿនការផ្លាស់ប្តូរ​ធា​តុអាកាស រួមទាំងបញ្ហា​សំរាម​នៅក្នុ​ង​សមុទ្រ ត្រូវទាមទារឱ្យពួកយើងរួមដៃគ្នាយ៉ាងជិតស្និទ្ធ ដើ​ម្បីដោះស្រាយធ្វើឱ្យតំបន់របស់យើង សម្រេចឱ្យបាននូវការប្រឈមទាំងនេះ។

ឯកឧត្ដម​នា​យ​ករដ្ឋមន្ត្រីថៃគូសបញ្ជាក់ថា មិត្តភាពរបស់អាស៊ាន ជាមួយនឹងសហគមន៍​អន្ត​រ​ជាតិ ក្នុង​ការ​រួម​ចិត្តគ្នាបន្តស្នាដៃរបស់អាស៊ាន ដែលបង្កើតបានក្នុងកិច្ចប្រជុំកំពូលកន្លងមក អា​ស៊ា​​នមិនធ្វើ​ស​ត្រូវជាមួយនឹងអ្នកណា ដែលកើតឡើងក្នុងតំបន់និងពិភពលោក ហើយ​នឹង​ធ្វើ​ឱ្យ​មាននិរន្ត​ភា​ពគ្រប់​​ទិដ្ឋភាពទាំងអស់ក្នុងវិស័យផ្សេងៗ ការបង្កើតឱ្យមានបរិស្ថានល្អ ជីវភា​ព​ស​ន្តិ​ភាព​ទន្ទឹ​ម​ជាមួយនឹងការពង្រឹងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ពេលនេះពួក​យើ​​ង​នឹងជំរុញឱ្យមានស្ថេរភាព បង្កើតបាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក គឺ​កា​​រ​គោរព​គ្នា​ទៅ​វិ​ញ​​ទៅមក ការជឿជាក់គ្នាទៅវិញទៅមក និងការស្វែងរកផល​ប្រយោ​ជ​ន៍​រួ​ម​គ្នា​។

ក្រៅពីនេះ​យើ​ង​​ត្រូវគោរពច្បាប់បទដ្ឋានផ្សេងៗដែលមានស្រាប់ ដូចជាសន្ធិសញ្ញាមិត្តភាព​និង​កិច្ច​សហប្រ​តិ​ប​​ត្តិការនានា យកមកប្រើក្នុងបរិបទដ៏ទូលំទូលាយនៅក្នុងអាស៊ាន ដើម្បី​ឆ្លុះ​បញ្ចាំ​ងឱ្យ​ឃើ​ញ​កា​រ​​អនុវត្តនូវគោលការណ៍ស្ថាប័នរឹងមាំ ដែលមានប្រជាជនជាស្នូល រួម​ជាមួ​យ​នឹងកិច្ចសហប្រតិ​ប​ត្តិ​ការ​ជាមួយដៃគូនឹងសម្រេចឱ្យបានCOCស្ដីពីសមុទ្រចិនខាងត្បូង ក៏ ដូចជាទំនាក់ទំនង​រ​វា​ង​​អាស៊ាននិងសហរដ្ឋអាមេរិកជាដើម។

អាស៊ានចាំបាច់ត្រូវតែមានផែនការ ដើ​ម្បីសម្រេច​សេ​ដ្ឋកិច្ច​ប្រកបដោយភាពរឹងមាំ ដែល មានការចូលរួមពីគ្រប់ភាគី ដោយគ្មានការបោះចោល​អ្នក​ណា​​ម្នាក់ឡើយនៅថ្ងៃក្រោយ។ ការអ ភិវឌ្ឍន៍ធនធានមនុស្សនិងការថែរក្សាបរិស្ថាន​ជាពិសេស​ដោះ​ស្រាយសំរាមក្នុងសមុទ្រ

បញ្ហាផ្សែងពុលអាកាស ដែលកំពុងគ្របដណ្តប់ បញ្ហានៃការ​នេ​សា​ទ​សមុទ្រ ក្នុងតំបន់ប្រក បដោយនិរន្តរភាព ដែលទាំងអស់នេះត្រូវពឹងផ្អែកលើកិច្ចសហប្រ​តិ​ប​ត្តិ​ការ​របស់អាស៊ាន និង បណ្តាប្រទេសជាមិត្ត។

ឯកឧត្ដមបានបន្ថែមទៀតថា ឆ្នាំកន្លង​មក​យើ​ង​​សម្រេចបានស្នាដៃជាច្រើន ហើយឆ្នាំ នេះអា ស៊ាននឹងបើកមជ្ឈមណ្ឌល៨ ក្នុងចំណោម​មជ្ឈ​ម​ណ្ឌ​ល ៧នោះទី ១ មជ្ឈមណ្ឌលអាស៊ាន សម្រាប់មនុស្សចាស់ជរា និងមជ្ឈមណ្ឌលអាស៊ាន​ស​ម្រា​​ប់ការសិក្សានិងការពិភាក្សាអំពី ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព​ប្រយោជន៍របស់​មនុ​ស្ស​គ្រប់​គ្នានៅក្នុងតំបន់ និងសម្រាប់ កូនចៅរបស់ពួកយើងតទៅអនាគត។

នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រះ​​ចៅ​ស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ​រដ្ឋ-ប្រមុខ​រដ្ឋា​ភិ​បាលនៃប្រទេស​អា​ស៊ា​ន រួមទាំង​ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញជូនពានរង្វាន់ដល់​ឥស្សរជនឆ្នើម​អា​ស៊ា​នដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការរបស់អាស៊ាន ក្នុងរយ:ពេលកន្លង​ម​​ក​៕

ដោយជឹម ណារី