ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្នើអភិបាលក្រុងប៊ូសាន យកចិត្តទុកដាក់បន្ថែមលើសុខមាលភាពពលករដ្ឋ កម្ពុជា

(FN)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ បានស្នើទៅអភិបាលក្រុងប៊ូសាន ឯកឧត្តម អូ ខដុន (Oh Keo-don) ឱ្យយកចិត្តទុក​ដាក់​បន្ថែមទៀតលើសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងទីក្រុងប៊ូសាន។

សំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយអភិ​បាល​ក្រុងប៊ូសាន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បើតាមលោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា នៅក្នុងទីក្រុងប៊ូសាន បច្ចុប្បន្នមានពលរដ្ឋកម្ពុជាប្រមាណ ៩ពាន់នាក់កំពុងស្នាក់នៅ និង​ធ្វើការ។

ក្រៅពីការស្នើឱ្យអភិបាលក្រុងប៊ូសានគាំពារលើសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាហើយនោះ នៅក្នុងជំនួបនេះការងារពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៊ូសាន ជាមួយប្រទេសកម្ពុជា និងរវាង​ទីក្រុងប៊ូសាន និងរាជធានីភ្នំពេញ ដែលមានសម្ព័ន្ធមេត្រីភាពជាមួយគ្នារួចមកហើយនោះ ក៏ត្រូវបានលើកមកជជែកផងដែរ។

បើតាមលោកស្រី អ៊ាត សោភា ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើទៅកាន់អភិបាលក្រុងប៊ូសាន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញលើការងារសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីក្រុងឆ្លាតវៃ (Smart City), ការរៀបចំទីក្រុង និងការគ្រប់គ្រងទឹកកខ្វក់។

សំណើទាំង៣នេះ ត្រូវបានអភិបាលក្រុងស្វាគមន៍ និងទទួលយក។ ឯកឧត្តមអភិបាលក្រុងប៊ូសាន ក៏បានបង្ហាញពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការចំនួនពីរជាមួយកម្ពុជាផងដែរ គឺកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ (ទីក្រុងប៊ូសានជាទីក្រុងមានកំពង់ផែដ៏ធំមួយនៅលើពិភពលោក) និងការអភិវឌ្ឍវិស័យភាពយន្ត។

ក្រៅពីការពិភាក្សាលើការងារទ្វេភាគីរវាងក្រុងប៊ូសាន និងកម្ពុជាទៅឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអភិបាលក្រុងប៊ូសាន បានពិភាក្សារលើការងាររៀបចំកិច្ចប្រជុំកំពូលអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។

អភិបាលក្រុងប៊ូសាន បានលើកឡើងថា មានកម្មវិធីសំខាន់ៗចំនួន៥ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរនូវទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយអាស៊ាន។ កម្មវិធីអមកិច្ចប្រជុំកំពូលចំនួន៥រួមមាន៖ ១. កម្មវិធីមហោស្រពអាហារអាស៊ាន។ មហោស្រពអាហារអាស៊ាននេះ អភិបាលក្រុងប៊ូសាន បានអះអាងថា ស្តង់អាហាររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋកូរ៉េជាច្រើនបានចូលភ្លក្សអាហារ, ទី២. កម្មវិធីរៀបចំដាក់ឈ្មោះវិថីមួយប្រវែងប្រមាណ ២គីឡូម៉ែត្រស្ថិតជាប់មជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលវិថីមានឈ្មោះថា «វិថីអាស៊ាន», ទី៣. កម្មវិធីអបអរសាទរទីក្រុងឆ្លាតវៃរបស់អាស៊ាន (Smart ASEAN CITY) ដែលក្នុងឱកាសនោះទីក្រុងប៊ូសាន បានបង្កើតទីក្រុងបច្ចេកវិទ្យាប៊ូសាន, ទី៤. កម្មវិធីបង្កើតមជ្ឈមណ្ឌលប្រជាជនបរទេសសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទីក្រុងប៊ូសាន ដែលមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញវប្បធម៌ និងផ្តល់ព័ត៌មានផ្សេងៗ និងទី៥. កម្មវិធីបង្កើតអង្គការភាពយន្តអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ នឹងត្រូវលើកឡើងសុំការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងស្វាគមន៍ និងគាំទ្រចំពោះគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសន្ទនា និងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកជំរុញឱ្យមានកិច្ចពិភាក្សាកំពូលរវាងមេគង្គ និងសាធារណរដ្ឋកូរ៉េជាលើកដំបូង ដែលនឹងធ្វើឡើងនាពេលនេះផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort