សុន្ទរកថា​​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីជប់លៀងផ្លូវការជូនគណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា

CNV:

  • លោកជំទាវហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល
  • ឯកឧត្តមចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP)
  • ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា
  • ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត
  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាទីមេត្រី !

រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដែលបានមក ចូលរួមនៅក្នុងពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ – កម្ពុជា ដែលប្រារព្វឡើងយ៉ាងអធិកអធមនាពេលនេះ។

ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខសន្តិភាព និងវិបុលភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក និងពិភពលោក ។

ការជួបជុំទទួលទានឤហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលប្រទេសទាំងអស់នៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសគឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក រួមគ្នាថែរក្សានូវគុណតម្លៃសកល និងសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក ដោយប្រកាន់ភ្ជាប់នូវការគោរព និងការយោគយល់គ្នា ព្រមទាំងការផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ទាំងបច្ចុប្បន្ន និងទៅអនាគត។

នៅក្នុងឱកាសដ៏សែនរីករាយនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់លើកកែវឡើង ដើម្បីសុខភាពបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី-ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមាននៅក្នុងពិធីនេះ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រសួងការបរទេស បង្ហាញលទ្ធផលផ្លូវការ នៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះមហ...

តបតាមការអញ្ជើញរបស់ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែឧសភា