ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងពន្លត់ភ្លើងជ័យ ក្នុងខួបទី៦៦ ទិវាបុណ្យឯករាជ្យជាតិ​៩វិច្ឆិកា​ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ — បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយព្រះរាជា ក្នុងរយៈពេលបីថ្ងៃ(ថ្ងៃទី០៩ ដល់​ថ្ងៃ​ទី១១ ខែវិច្ឆិកាឆ្នាំ២០១៩)នៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង​ទិ​វា​កំណើតកងយោធពលខេមរភូមិន្ទ ខួបទី៦៦(១៩៥៣-២០១៩) ដែលបានប្រព្រឹត្ត​ទៅដោយ​ភា​ព​ជោគជ័យ និងសប្បាយរីករាយមក ព្រះរាជពិធីពន្លត់ភ្លើងជ័យក៏ត្រូវបានប្រារព្ធធ្វើឡើង​នា​រ​សៀ​លថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះ​ករុណាព្រះ​បា​ទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យាង និងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមាន សម្ដេចវិបុល​សេ​នា​ភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា  សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   ស​ម្ដេ​ច​​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះ​បរ​ម​រា​ជវាំង  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិ​ជ័​យ​​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដា​អង្គ​ទូត​នៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជវង្សានុវង្ស    និ​ង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ  និស្សិត សិស្ស យ៉ាងច្រើនកុះករ។

ព្រះរាជពិធីពន្លត់ភ្លើងជ័យ ត្រូវ​បានពន្លត់ដោយព្រះករុណាព្រះបាទព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅលើវិមាន ឯករាជ្យ ដែលអមព្រះរាជដំណើរដោយ​ស​ម្ដេ​ចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចអគ្គ​មហា​ពញាចក្រី ហេង សំរិន  សម្ដេច​អគ្គមហា​សេ​នា​បតីតេជោ ហ៊ុន សែន   អគ្គមេបញ្ជាការកង​យោធពលខេមរភូមិន្ទ ថ្វាយគារវកិច្ចរួចមក សម្ដេច​ព្រះ​​សង្ឃរាជ សម្ដេច ព្រះសង្ឃនាយក សម្ដេចព្រះសង្ឃ និងព្រះរាជាគណៈ ៩អង្គស្វាធ្យាយ​ជ​យ​ន្តោ។ បន្ទាប់ពីការគោរពទង់​ជាតិ​បិទកម្មវិធី ដោយមាន នាយទាហាន ៨រូប ស្រាយទង់ជាតិ ប​ត់ស្អាត ហើយ ដើរដង្ហែរឆ្ពោះ​ទៅកាន់អង្គភាពកងកិត្តិយសត្រែទ័ព រួចមក ព្រះករុណា ព្រះ​បាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ ស្ដេចយាង សំណេះសំណាលថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្ត្រី​រា​ជការ អ្នកមុខអ្នកការ​អង្គទូត និងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដើម្បីស្ដេច យាងនិវត្តន៍​ទៅ​កាន់ព្រះបរមរាជ​វាំងវិញ។  ដោយឡែកនារាត្រីថ្ងៃដដែលនេះដែរ ក៏មានពិធីអុចកាំជ្រួច​នៅ​​មុ​ខព្រះបរមរាជវាំង និងការសម្ដែងសិល្បៈជូនប្រជារាស្ត្រទស្សនាតាមទី​ធ្លាសាធារណៈមួយ​ចំ​នួ​នផងដែរ។

តាមប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ព្រះករុណា​ព្រះ​បា​ទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបង្ហាញថា នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិ​មា​តុភូមិ និងប្រជារាស្ត្រខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះ​បង់​ព្រះ​កាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃ​ព្រះ​រា​ជ​បូ​ជ​នី​យកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ប្រកប​ដោ​យ​ជោគជ័យ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ
beylikdüzü escort escort beylikdüzü beylikdüzü escort