សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសជាតិមានសុខសន្តិភាព ពិធីបុណ្យក៏បានដំណើរការ​ដោយ​រលូនដែលផ្តល់នូវភាពសប្បាយរីករាយនៅទូទាំងប្រទេស

ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រសា​ស​ន៍​ថា ប្រទេសជាតិមានសុខសន្តិភាព ពិធីបុណ្យក៏បានដំណើរការដោយរលូនដែល​ផ្តល់នូវភាព     ​ស​ប្បាយរីករាយនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃ៩ វិច្ឆិកា ខួប៦៦ឆ្នាំនៃបុណ្យឯករាជ្យជាតិ និង​ទិវាហូបអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ហើយបន្តចូលមកដល់​បុណ្យអុំទូក​ដែ​ល​កំពុងផ្តល់នូវភាពសប្បាយរីករាយដល់ពលរដ្ឋនៅទូទាំងប្រទេស។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច​តេ​​ជោ​​បានសរសេរថា ថ្ងៃនេះជាថ្ងៃទី២ ហើយ នៃពិធីបុណ្យអុំទូក និងសូមអញ្ជើញបងប្អូន​ប្រជាពល​រដ្ឋ​ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិចូលរួមកម្សាន្តសប្បាយ និងឈ្វេង​យល់ពីវប្បធម៌​ប្រពៃណីទំនៀមទម្លាប់ដ៏ល្អ របស់ខ្មែរយើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប  និ​ង​សំ​ពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ សម្ដេចតេជោ​បា​នបន្តថា ប្រទេសជាតិមានសុខសន្តិភាព ពិធីបុណ្យ​ក៏បានដំណើរការដោយ​រ​លូ​ន​ដែលផ្តល់នូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ចាប់តាំងពី​ថ្ងៃ៩ វិច្ឆិកា ខួប៦៦ឆ្នាំនៃ​បុ​ណ្យ​ឯករាជ្យជាតិ និងទិវាហូបអំបុកខ្មែរថែជាតិ សាសនា និង​ព្រះមហាក្សត្រ ហើយបន្ត​ចូ​ល​មក​ដល់បុណ្យអុំទូកដែលកំពុងផ្តល់នូវភាពសប្បាយរីក​រាយ​ដល់ពលរដ្ឋនៅទូទាំងប្រទេស។ សម្ដេចតេជោបានបន្ថែមថា ទិ​ដ្ឋ​ភាពនៅ​មាត់ទន្លេមុខព្រះ​បរមរាជវាំងដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំង​ពិព័រ​ណ៍​​ទំនិ​ញ​ផលិតផល គឺ​ត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ​។ ចំណែកបងប្អូន​កងកម្លាំងមាន​ស​មត្ថកិច្ច​ ផ្នែក​សុខា​ភិបាល​ សង្គ្រោះបន្ទាន់​ គឺបាននិងកំពុងតែឈរជើងនៅតាមគោលដៅនី​មួ​យៗ​ ដើម្បីត្រៀម​ការពារ​ រៀបចំសណ្ដាប់ធ្នាប់​ ក៏ដូចជាការសង្គ្រោះបន្ទាន់​ ដើម្បីឱ្យបងប្អូន​ប្រ​ជា​ពលរដ្ឋទទួល​បានភាពរីករាយ​ ជាពិសេសនៅរាត្រីទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹង​មាន​​ពិធី​សំពះ​ព្រះខែ និងអកអំបុកផងដែរ​ ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ​អាចមកកម្សាន្តដោយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។ ស​ម្ដេ​​ច​តេជោ​នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសមត្ថកិច្ចដែលមាតួនាទីទទួលខុសត្រូវក្នុងពិធីបុណ្យ យក​ចិត្តទុក​ដាក់ជួយសម្របសម្រួលសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ដើម្បីបងបងប្អូន​ប្រ​ជា​​ពលរដ្ឋ និង​ភ្ញៀវទេសចរកាន់តែមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស និងអរ​គុណ​ដល់​អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា​សន្តិ​សុខ​​ស​ណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបាន​សប្បា​យ​រី​ក រាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort