សុន្ទរកថា ថ្លែងក្នុង ពិធីឤហារការងារថ្ងៃត្រង់ នៃ «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតបិត្តិការអន្តរជាតិ» ក្រោមប្រធានបទ៖ ការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

«វិថីសូត្រសតវត្សរ៍ទី ២១ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ» គ្របដណ្តប់ប្រទេសប្រមាណ ៦០ និង ប្រជាជនប្រហែល ៤,៤ ប៊ីលាននាក់ ក្នុងតំបន់ឤស៊ី, អឺរ៉ុប, អូសេឤនី និងឤហ្វ្រិក។ ប្រជាជាតិទាំងអស់នៅតាមបណ្តោយនៃវិថីសូត្រនេះ ធ្លាប់មានអរិយធម៌មួយរុងរឿងលើពិភពលោក ដែលចែករំលែកប្រវត្តិសាស្ត្រ, វប្បធម៌, សាសនា និងទំនៀមទំលាប់ និងភាសាដ៏សម្បូរបែប។ ក្នុងស្មារតីជំរុញកសាងស្មារតីសាមគ្គីភាព, ការយោគយល់គ្នា និងការគោរពនូវវប្បធម៌ខុសៗគ្នា, សំដៅពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ, ខ្ញុំសូមអនុញ្ញាតគូសរំលេចនូវឤទិភាពមួយចំនួនដូចខាងក្រោម៖

ទី ១ ការផ្លាស់ប្តូរទំនាក់ទំនងរវាងស្ថាប័នរដ្ឋ, និស្សិត, សាស្ត្រាចារ្យ, ស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិល ដោយផ្តោតលើសក្តានុពលនៃកម្លាំងយុវជន, បញ្ញាវន្ត និងបច្ចេកវិទ្យា៖ ការពង្រឹងមិត្តភាព និងចំណងទាក់ទងក្នុង ស្រទាប់យុវជន និងបញ្ញាវន្ត ឤចអនុវត្តបានក្នុងច្រើនរូបភាព ដូចជា ការផ្លាស់ប្តូរផ្នែកសង្គម, វប្បធម៌, សិល្បៈ និងកីឡា, ការផ្លាស់ប្តូរផ្នែកសិក្សាធិការ និងការស្រាវជ្រាវ ពិសេសតាមរយៈការផ្តល់ឤហារូបករណ៍, ការចែករំលែកចំណេះដឹងលើឧត្តមានុវត្តន៍សំខាន់ៗ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបចេ្ចកវិទ្យា ជាដើម សំដៅលើកកម្ពស់ការយល់ដឹងអំពីគ្នាទៅវិញទៅមក។

ទី ២ ការជំរុញ និងលើកកម្ពស់ទេសចរណ៍តំបន់ យើងត្រូវចាប់យកកាលានុវត្តភាពពីការអភិវឌ្ឍនៃ «គំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ព្រមទាំងសក្តានុពលទេសចរណ៍នៃតំបន់ ដែលកើតចេញមកពីការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តប្រទាក់ក្រឡា ព្រមទាំងមរតកប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់។ កំណើនភ្ញៀវទេស​ចរនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ និងតំបន់។ ជាមួយគ្នានេះ, ភ្ញៀវទេសចរនឹងដើរតួនាទីដ៏សំខាន់ ជាភ្នាក់ងារពាំនាំផ្សព្វផ្សាយ និងចែករំលែកនូវប្រពៃណី, ទំនៀមទំលាប់ និងវប្បធម៌របស់ជាតិសាសន៍នីមួយៗ។

ទី ៣ ការបង្កើតទិវាបង្ហាញវប្បធម៌តំបន់ និងការផ្សព្វផ្សាយឱ្យបានទូលាយ៖ យើងមិនត្រូវមើលរំលងនូវសារៈសំខាន់នៃគុណតម្លៃវប្បធម៌ចម្រុះជាតិសាសន៍ផ្សេងៗគ្នានោះឡើយ។ ការទទួលស្គាល់គុណតម្លៃនេះ នឹងឤច

ជួយជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ប្រាកដណាស់, ការទទួលស្គាល់គុណតម្លៃវប្បធម៌ចម្រុះជាតិសាសន៍ ឤចសម្រេចទៅបាន លុះត្រាមានការផ្សព្វផ្សាយទូលំទូលាយ ។ ដូច្នេះ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗនានា ដូចជា សិល្បៈចម្រុះ, ភាពយន្ត, ការតាំងពិពណ៌ វប្បធម៌ចម្រុះជាតិសាសន៍ និងការជំរុញឱ្យបានខ្លាំងក្លានូវការប្រាស្រ័យទាក់ទងសហការគ្នា ក្នុងចំណោមសារមន្ទីរវិចិត្រសិល្បៈ, សាលមហោស្រព, បណ្ណាល័យ, កម្មវិធីវិទ្យុ, ទូរទស្សន៍, រោងពុម្ព, ភ្នាក់ងារសារព័ត៌មាន និងអង្គការសិល្បៈនានា ។

កម្ពុជា, ក្នុងឋានៈជាអរិយធម៌ចំណាស់មួយក្នុងតំបន់, មាននូវមរតកប្រវត្តិសាស្ត្រ, សម្បត្តិវប្បធម៌ និងសិល្បៈជាច្រើន ដែលឤចចែករំលែកជាមួយប្រជាជាតិក្នុងតំបន់ ជាពិសេស ភាពរួសរាយរាក់ទាក់ និងស្នាមញញឹម របស់ប្រជាជនខ្មែរ សម្រាប់ការចូលរួមលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងអស់ នៅក្នុងតំបន់នៃវិថីសូត្ររបស់យើង។ កម្ពុជាតែងតែបើកទូលាយ និងមានទស្សនៈវិជ្ជមាន ចំពោះការស្ថាបនាទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ក្នុងតំបន់ និងផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រជាជនទាំងអស់ដែលអញ្ជើញទៅ ទស្សនាប្រទេសយើងខ្ញុំ ។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort