សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអះអាងពីការប្ដេជ្ញាសម្រេចឱ្យបាន នូវការពង្រឹង គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទីមួយនោះ ប្រមុខរាជរដ្ឋាភិ​បា​ល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងពីការប្ដេជ្ញាសម្រេចឱ្យបាន នូវការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកប្រយោជន៍​ពីកា​លា​​នុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មីៗ ព្រមទាំងលើកកម្ពស់​ការ​ប្រ​កួ​​តប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ច ខ្ពស់​​ប្រក​ប​ដោយចីរភាព។

ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃសុក្រ ៥កើត ខែ​កត្ដិក ឆ្នាំ​កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ នាយក​រដ្ឋ​​មន្ត្រីបានថ្លែងថា កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ស្ដីពីការ​អ​ប់​រំ​ឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងលើក កម្ពស់ការសិក្សា​ពេ​​ញមួយជីវិត សំដៅធានាធានានូវសិទ្ធិ សេរីភាព និងសុភមង្គលសម្រាប់ បុគ្គល គ្រួសារ និង​ស​​ង្គមជាតិ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំង​ឡា​​យ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និង មូលធនបញ្ញា ទាំង​អ្ន​ក​​សិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព សមត្ថភាព ស្របតាម និន្នាការរីកចម្រើន និង​ប​ទ​​​ដ្ឋាន​អប់រំនៅក្នុងតំបន់ និងពិភពលោក។ សម្ដេចតេជោបានរម្លឹកថា ក្នុងរយៈពេល ២ទស​វ​ត្ស​​រ៍ចុ​ងក្រោយនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញនៅ  ចុងឆ្នាំ១៩៩៨ តាមរយៈ​កា​រ​អនុវ​ត្តនយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជា សម្រេចបាននូវការអភិវឌ្ឍ លើ​គ្រប់វិស័យគួរជាទី​មោទ​នៈ​។ សម្ដេចតេជោបានលើកឡើងថា បច្ចុប្បន្នសុខសន្តិភាពបាន​គ្របដណ្ដប់ពេញផ្ទៃប្រទេស កម្ពុជាមានហេរដ្ឋារចនា​ស​ម្ព័​ន្ធ​​ផ្លូវ​ថ្ន​ល់​ស្ពានតភ្ជាប់គ្នាខ្វាត់ខ្វែង​គ្រប់ច្រកល្ហក ប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ មានម​ធ្យោ​​បាយធ្វើដំណើរគ្រប់​គ្រាន់ មានសិទ្ធិ សេរីភាពជួបជុំក្រុមគ្រួសារដើរលេង កម្សាន្តទាំ​ង​ក្នុ​ង និ​ង​ក្រៅប្រទេស ហើយ​បានចូលរួមប្រារព្ធគ្រប់ពិធីបុណ្យជាតិបានយ៉ាង​ទូលំទូលាយ​ជាមួ​យ​នឹ​ង​ភា​ពសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និងញាតិមិត្ត ប្រកបដោយសុវត្ថិភាព និងភាព​សុ​​ខ​ដុ​ម​រមនាគ្រប់ជាតិ សាសន៍នៅទូទាំងប្រទេស។ ពេលនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​ខិត​ខំ​​ប្រឹង​ប្រែ​ងក្នុងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចបន្តទៀតដើម្បីឱ្យកម្ពុជាក្លាយ​ទៅជាប្រទេស​មាន​ប្រា​ក់​ចំ​ណូ​លមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ​ឆ្នាំ​២០​៥​០​។ សម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ មាតាបិតា អ្នក​អា​ណា​ព្យាបាលសិស្ស និងសហគមន៍ ត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀននៅ​ដើមបវេសន​កា​ល ឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់​កូនចៅ​ឱ្យ​បា​នជាប្រចាំ។

ជាមួយគ្នានេះ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារ ក៏ដូចជាការផ្តល់ដំបូន្មាន​ដល់កូន​ចៅ​ទាំ​ងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីជួយឱ្យពួកគេក្លាយជាធនធាន មនុស្ស​ពោរ​ពេញ​ដោយសមត្ថភាព ទេពកោល្យ ព្រមទាំងទទួលបានសម្បទាសម្រា ប់ការចាប់ យកវិជ្ជា​បំ​ណិន ​និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿង ស័ក្តិសមជាកុលបុត្រខ្មែរ និងជា​សសរទ្រូង​នៃប្រទេសជាតិយើង។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជន ទាំងក្នុង និង​ក្រៅ​ប្រទេសត្រូវរួមគ្នាយកចិត្តទុកដាក់ចូលរួមគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ​សា​លារៀន និងការគាំទ្រផ្សេងៗទៀតតាមគ្រប់លទ្ធភាព។ លើសពីនេះ​ទៀត ត្រូវបង្កលក្ខណៈដល់សិស្ស និង​យុវ​ជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសបានការរៀន សូត្រ​ជា​ថ្មី ​ជា​ពិ​សេ​​សត្រូវខិតខំបង្កលក្ខណៈងាយស្រួល​ដល់​សិស្ស និងយុវជនដែលមានពិការភាព ឱ្យ​ទទួល​បា​ន​លទ្ធភាពក្នុងការសិក្សារៀនសូត្រ​យ៉ាង​តិច៩ឆ្នាំ និងគាំទ្រឱ្យពួកគេបានបន្តរៀន​សូត្រ​ចប់​ភូ​មិ​​សិក្សា និងរហូតដល់ចប់កម្រិតឧត្តម​សិក្សាប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

ក្រៅពីនេះ ដៃគូ​អ​ភិ​វឌ្ឍ ​និងអង្គ ការមិនមែន រដ្ឋាភិ​បាលត្រូវរួមគ្នាបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់​តែ​រឹង​មាំនិងមានប្រសិទ្ធ​ភាព​ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់សិស្សជួបការលំបាក និងកម្ម​វិធី​អប់រំនានា​ដែល​ស្ថិតនៅ​តំបន់ដាច់ស្រយាលនិងកន្លែងដែលសេវាអប់រំពិបាកទៅដល់។ ជាង​នេះ​ទៀត ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់នៅកម្ពុជា រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្ស​នា​វ​ដ្ដី​ ព្រឹត្តិបត្រ ព័ត៌ មានរបស់រដ្ឋ និងឯកជន ត្រូវរួមគ្នាជួយផ្សព្វផ្សាយ ​និងបព្រា្ជបឱ្យបានកាន់តែ​ទូ​លំ​​ទូលាយ អំពី សារៈសំខាន់ នៃការអប់រំ ព្រមទាំងអំពាវនាវដល់មាតាបិតា អាណាព្យា​បាល​សិ​ស្ស និងអ្នក ពាក់ព័ន្ធបានជ្រាបចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជានិងនាំកូនដល់អាយុមក ចុះ​ឈ្មោះ ចូលរៀនឱ្យបានគ្រប់ៗគ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ