ប្រធានាធិបតីហុងគ្រីបញ្ជាក់សារជាថ្មីថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិន ឱ្យមានការដកហូត EBA ពីកម្ពុជា

ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី បាន​បញ្ជាក់​សា​រ​ជាថ្មីថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំមិនឱ្យមានការដកហូតEBA ពីកម្ពុជា​នោះ​ផងដែរ។

ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូ​ច្នេះប្រាប់អ្នក​យ​ក​ព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធា​នា​​ធិបតីនៃប្រទេសហុងគ្រី នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ត​ម​​ប្រធា​នាធិបតីហុង​គ្រីបានជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរទស្សន​កិច្ច​នេះ ឯក​ឧត្ដ​​ម​​បាន​ចូល​គាល់ ​ព្រះ​ករុ​ណា​ ព្រះបាទសម្ដេចព្រះបរមនាថន រោត្តម សីហមុនី ព្រះមហាក្ស​ត្រ​​​នៃ​​ព្រះរា​ជាណាចក្រកម្ពុជា ហើយក៏បានយាងព្រះអង្គដើម្បីយាងធ្វើព្រះរាជ​ទស្សនកិច្ចទៅ​កាន់​​ប្រទេ​សហុងគ្រីនាពេលខាងមុខ។ ឯកឧត្តម Janos Ader បានមាន​ប្រសាសន៍​ថា នេះជា​លើ​កទី៣ហើយ ដែលឯកឧត្តមបានជួបសម្ដេចតេជោ ក្នុងរយៈពេលតែ​០៦ខែ​ប៉ុណ្ណោះ ហើយ​ក្នុង​ជំនួបនេះ គឺជាជំនួសពិសេសមួយ។ ទន្ទឹមនេះ ក្នុងដំណើរទស្សន​កិច្ច​របស់ឯកឧត្តម​មកកាន់​កម្ពុ​ជា គឺឯកឧត្តមពិតជាមិនអាចស្មានដល់ពីការរីកចម្រើននៃទីក្រុង​ភ្នំពេញ ដែល​កា​ល​ពី​ឆ្នាំ ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមានការ​រីក​ច​ម្រើន និងមានសកម្មភាពយ៉ាង​មមាញឹក ជាពិសេសការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស គួរជាទី​ចា​ប់​​អារម្មណ៍ផងដែរ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីនៃប្រទេស​ហុងគ្រី បានបង្ហា​ញ​ពីការចូលរួមរបស់ហុងគ្រី ជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជា ដែលក្នុង​នោះ ឯកឧត្តមនឹង​បញ្ជូ​នអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សា លើ​​បញ្ហា​ទឹកស្អាត សំរា​ម សំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធ នឹងការ​​អភិវឌ្ឍទីក្រុង។ បន្ទាប់ពី​ការ​​សិក្សាហើយ ក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននូវ​បច្ចេកវិទ្យា​ និងដំណោះស្រាយ​ដើម្បី​ដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រា​វនៅកម្ពុជា។ ជាងនេះទៀត ហុ​​ងគ្រី នឹងជួយជំរុញការអភិវឌ្ឍកម្ពុជារយៈពេលវែង ដូចជាការ​បណ្ដុះបណ្ដាល ធនធានមនុ​ស្ស​ និងវិស័យ​សុខភាពផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ឯកឧត្តមប្រធា​នា​ធិបតីហុងគ្រីចំពោះអ្វីដែលឯកឧត្តមបានលើក​ឡើង។ សម្តេចតេជោបានមានប្រសាសន៍ថា ជំនួប​លើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនងមិត្តភាពឡើងវិញ ដែលកម្ពុជា និងហុងគ្រី មានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សម្តេចតេជោនាយក​រដ្ឋ​ម​ន្ត្រី​ក៏បាន​ជម្រាបជូន អំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមក​តែង​តែ​មាន​ការ​បែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និ​ង​​ស្ថិរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧ភាគរយ​។ សម្តេច​តេជោក៏​បា​នថ្លែង​អំណរគុណផងដែរ ជូនចំពោះហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិ​សេ​ស​លើឯកសារដែលបានចុះហត្ថលេខាកន្លងមកនោះ ដែលក្នុងនោះមាន ទី១- គម្រោង​​តេជោ ភូមិ១០០ ទី២- សកម្មភាពដោះមីន ដើម្បីជំរុញឱ្យកម្ពុជាក្លាយជា​ប្រទេស​គ្មាន​មីន​នៅឆ្នាំ២០២៥ និងទី៣- អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន១៥កន្លែង ក្នុង១ឆ្នាំ។ ពាក់ព័ន្ធនឹង​បញ្ហាទឹ​ក​ស្អាត និងសំរាម សម្ដេចតេជោបានស្នើឱ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញ​ដើម្បីមកធ្វើការ​សិ​ក្សា​ ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជា លើទាំងបញ្ហាទឹក ស្អាត សំណ​ល់​រឹង និង​សំ​ណល់រាវ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ត្រូវផ្តល់អទិភាព​លើកិច្ចសហប្រតិបត្តិការ ទៅ​លើ​​បញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗ​ទៀតទៅ​តា​ម​មា​ត់​សមុទ្រនិងតាមដងទន្លេមេគង្គ។ សម្ដេចតេជោ ក៏បានផ្តល់​ ការ​ងារនេះ​ជូនដល់ក្រសួង​បរិ​ស្ថា​ន​ ​ដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឱ្យ​ភាគីហុងគ្រី​បញ្ជូនអ្នកជំនាញ​ការ​មក​កម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយក្រសួងបរិស្ថាន​ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort