ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តីជប៉ុន

នាវេលារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Shinzo Abe នាយករដ្ឋមន្រ្តី នៃប្រទេស​ជប៉ុន ក្នុងឱកាសស្តេចគង់ប្រថាប់បំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ២០១៩។

ស្ថិតក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម Shinzo Abe នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន បានទូលថ្វាយនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះព្រះរាជដំណើរ មកកាន់ប្រទេសជប៉ុនក្នុងឱកាសនេះ និងបានចូលរួមអបអរសាទរ ថ្វាយនូវព្រះសព្ទសាធុការពរ ចំពោះ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃគម្រប់ខួបទី១៥ ឆ្នាំការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះអង្គ ។ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការទទួលរងគ្រោះធម្មជាតិក្នុងប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ ក្នុងពេលដែលប្រទេសកម្ពុជាបានប្រារព្ធនូវខួបទី ៧ឆ្នាំការយាងចូលព្រះទីវង្គិត នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម Shinzo Abe បានលើកឡើងថា « ព្រះករុណា ព្រះបរមររនកោដ្ឋ ព្រះអង្គមិនត្រឹមតែបាននាំមកជូនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍តែប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គ បានបង្កើតឡើងនូវទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា -ជប៉ុន»។

បន្ថែមពីលើនេះ ឯកឧត្តម បានបន្តថា ប្រទេសជប៉ុន និងកម្ពុជា មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ក្នុងនាមជាដៃគូរយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៣ ហើយប្រទេសជប៉ុន តែងតែឈរនៅជាមួយប្រទេសកម្ពុជា លើការអភិវឌ្ឍន៍ប្រជាធិបតេយ្យ ។ ប្រទេសជប៉ុន និងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្រោមការឯកភាពរបស់ប្រជាជន ។ ប្រទេសជប៉ុន ក៏បានគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តគាំទ្រការផ្លាស់ប្តូរលើវិស័យវប្បធម៌ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យមានព្រះរាជឱង្ការថា ព្រះអង្គ មានមហាកត្តិយសបានយាងចូលរួមក្នុងព្រះរាជពិធីជាប្រវត្តិសាស្រ្ត នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ ព្រះចៅអធិរាជជប៉ុន Naruhito ក្នុងឱកាសនេះ និងសូមថ្វាយនូវព្រះសព្ទសាធុការពរ ថ្វាយដល់ព្រះចៅអិរាជ ។ ព្រះអង្គ ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងបានអបអរសាទរចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងឈានទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ Page Royal du Cambodge

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort