ព្រះករុណា ព្រះមហាក្សត្រ យាងទៅចូលរួមក្នុងព្រះរាជពិធីរាជាភិសេក គ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន

ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ –ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​​ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន​ស​ព្វ​​ព្រះរាជហឫទ័យ ស្ដេចយាង​ចា​ក​ចេញពីកម្ពុជា​ហើយ នាព្រឹកថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩  តាម​ព្រះទីនាំង​​​ពិសេស ឆ្ពោះ​ទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុង​ព្រះរាជពិធី​រាជាភិសេកគ្រងរាជសម្បត្តិរបស់ព្រះ​ចៅ​អធិ​រាជថ្មី នៃប្រទេសជប៉ុន ដែលគ្រោងធ្វើឡើងនៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ នៅឯព្រលានយន្តហោះ​អន្តរ​ជា​​​​តិ​​ភ្នំ​ពេញ មានវត្តមាន សម្ដេចវិបុល​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គម​ហា​​ព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហា​សេនា​​បតីតេជោ ហ៊ុន សែន នា​យ​ក​​រដ្ឋ​​ម​​ន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា  ព្រម​ទាំ​ងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សា​នុ​​វង្សជា​ច្រើន​រូ​ប​​ទៀ​ត​។​ ដោយឡែក​ឯកអគ្គរាជទូតជប៉ុន​ ប្រចាំនៅកម្ពុជាក៏មានវត្តមានក្នុងឱកាស​នោះផង​ដែ​រ។

​ក្នុងព្រះរាជសារចុះថ្ងៃទី២០ ខែតុ​លា​ ឆ្នាំ២០១៩ ដែលត្រូវបានផ្សព្វផ្សាយ​តាម​ទូរ​ទ​ស្ស​​ន៍ ​​​​ជាតិកម្ពុជា(TVK) ផ្ញើជូនជនរួម ជាតិ រប​ស់​ព្រះករុណា​ព្រះ​ម​​ហា​ក្សត្រ បានគូស​បញ្ជាក់​ថា «ទូល​ព្រះ​​​បង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម​ព្រះ​អនុ​ញ្ញា​ត និង​អនុ​ញ្ញា​ត​ពី​សម្ដេ​ច​ព្រះ​អគ្គមហាសង្ឃរាជ​ទាំង​ពីរ​គណៈ និង​ព្រះ​ថេរានុថេរៈគ្រប់​ព្រះអ​ង្គ សម្ដេច ឯកឧត្ដម លោក​ជំ​ទាវ អស់លោក លោកស្រី លោ​កតា លោ​កយាយ មាមីង បងប្អូន ក្មួ​យៗ ជន​រួមជាតិ​ទាំង​អ​ស់​ អវត្តមានពីមាតុប្រទេស ចា​ប់​​ពី​ថ្ងៃទី​២១​ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩ ដើម្បីចូលរួមក្នុងព្រះរាជ​ពិធីរាជាភិសេកគ្រង​រា​ជ​សម្បត្តិ របស់ព្រះចៅអធិរាជថ្មី នៃ​ប្រ​​ទេសជប៉ុន។ ​នៅក្នុងឱកាស​អ​វ​ត្ត​​​មានទូលព្រះបង្គំ ខ្ញុំ​ព្រះ​ករុណាខ្ញុំ ខាង​លើ​នេះ សម្ដេច​វិបុ​ល​​សេនាភក្ដីសាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា នឹងទទួលជួយ​ទូ​ល​ព្រះបង្គំ ខ្ញុំព្រះ​ករុ​ណាខ្ញុំ ក្នុង​ឋា​នៈ​​ជាប្រមុខរដ្ឋស្ដីទី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា។ ទូល​ព្រះ​បង្គំ​ ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្វា​យ​ព្រះ​ពរ​សម្ដេចព្រះអគ្គមហាសង្ឃរាជ​ទាំង​​ពីរគណៈ សូមប្រគេន​ពរ​ព្រះ ថេរានុថេរៈ​គ្រ​ប់​ព្រះអង្គ និង​សូម​ជូនពរ សម្ដេច ឯកឧត្ដម លោក​ជំទាវ អស់លោក លោ​ក​ស្រី លោកតា លោ​ក​យាយ មា​មី​ង​ បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​អស់ សូមបាន​ប្រក​ប​តែ​នឹង​ ព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ​ សុខៈ និ​ង​ពលៈ កុំបីឃ្លៀងឃ្លាត​ឡើ​យ​»។

គួរបញ្ជាក់ដែរថា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សី​ហមុនី ព្រះ​ម​ហា​​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ​ថ្វាយ​ព្រះរាជសារ​អប​អ​រ​​​សារ​ទរ​ថ្វាយ ព្រះករុណា ណា​រូ​ហ៊ី​តុ (NARUHITO) ក្នុងឱកាស​ដ៏វិសេសវិសាល​នៃ​ព្រះ​រាជពិធី​គ្រង​​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ជា​ព្រះ​ចៅ​អធិរាជ​ថ្មីរបស់​ជប៉ុន កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១​៩​​។ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កា​ល​​ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យ ដាក់រាជ្យ ដោយសារតែបញ្ហាព្រះ​រាជសុ​ខភាព​។ នៅ​ថ្ងៃទី​២​២​ ខែតុលា ឆ្នាំ២០១៩ ព្រះ​រាជពិធី​ឡើងគ្រងរាជ្យសម្បត្តិ​នៃ​ព្រះ​រា​ជ​​​ប​ល្ល័​ង​គ្រី​សាន់​ធី​ម៉ាំ (Chry​s​a​​​n​​​themum) គ្រោង​នឹង​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​តាម​ព្រះរាជ​ប្រ​ពៃ​ណី​របស់​ប្រទេស​ជប៉ុន​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort