សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមក្នុងពិធីស្បថចូលកាន់ដំណែងថ្មី របស់ប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយនារសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមជាភ្ញៀវកិត្តិយស ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណា ងប្រទេសសមាជិកអាស៊ានឯទៀត ក្នុងពិធីស្បថចូលកាន់ដំណែងថ្មីរបស់ ឯកឧត្ដម ចូកូ វី ដូ ដូ ( Joko Widodo ) ជាប្រធានាធិបតី និង ឯកឧត្ដម ម៉ារូហ្វ អាម៉ីន ( Ma ruf Amin ) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅ ទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់សដ្ឋា ភិបាលឥណ្ឌូនេស៊ី។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅឯ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋ មន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលាន យន្ត ហោះ ថា អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឧស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។ នៅពេលព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងចូល ជួបសម្ដែងការគួសម និង ជូនពរជ័យ ដល់ ឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងធ្វើការផ្លាស់ប្ដូរ យោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបញ្ហានានាដែលមានការចាប់ អារម្មណ៍ដូចគ្នា។

នៅពេលរសៀលថ្ងៃដដែលនេះដែរ  សម្ដេចតេ ជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូល រួមក្នុងពិធី ស្បថចូលកាន់ដំណែងថ្មី របស់ឯកឧត្ដម ចូកូ វីដូដូ ( Joko Widodo ) ជាប្រធានាធិបតី និង ឯកឧត្ដម ម៉ារូហ្វ អាម៉ីន ( Ma ruf Amin ) ជាអនុប្រធានាធិបតី នៃសាធារណនៅវិមាន រដ្ឋសភា ជា តិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ពិធីនេះនិងមានការចូលរួមរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ឯកឧត្ដម អនុប្រធានាធិបតីចិន បេសកជនពិសេសរបស់ ប្រធានាធិបតី នៃ សាធារណរដ្ឋកូរ៉េ បេសកជនពិសេសរបស់ព្រះចៅអធិរាជជប៉ុន បេសកជនពិសេស របស់ ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីអូស្ត្រាលី និងបេសកជនពិសេសរបស់បណ្ដា ប្រទេស ផ្សេងៗមួយចំនួនទៀត។

ឯកឧត្ដម ស្រ៊ី ថាមរង្គ ក៏បានឱ្យដឹងដែរថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងទៅចូលរួមក្នុងព្រះរាជពិធីគ្រងរាជជា ផ្លូវការ របស់ ព្រះចៅអធិរាជជប៉ុន នៅប្រទេសជប៉ុនផងដែរ។

គួរបញ្ជាក់ដែរថា ឯកឧត្ដម ចូកូ វីដូដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការ បោះឆ្នោតសកល កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤។ ការអញ្ជើញចូលរួមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ាន ផ្សេងទៀតក្នុងពិធីស្បថចូលកាន់ដំណែងថ្មីជាផ្លូវការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំង ពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ