សម្ដេចតេជោនាយករដ្ឋមន្ត្រីដាក់ចេញនូវវិធានការសម្រាប់ការដោះស្រាយ បញ្ហាសំរាម និងការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បានដាក់ចេ​ញ​​នូវវិធានការសម្រាប់ការដោះស្រាយបញ្ហាប្រឈមក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ជាពិ​សេ​សបញ្ហាសំរាម និងការកកស្ទះចរាចរនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយជាង៤០​០​​​​០​​​នាក់ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​តុ​​លា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោមានប្រ​សា​ស​ន៍​លើកឡើង​​ថា ក្រុមហ៊ុនស៊ីនទ្រីបានចុះហត្ថលេខាលើកការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ

​តាំងពី​ជំនា​ន់​សំ​រាម​មា​នប្រហែលពី៣០០ ទៅ៥០០តោនក្នុងមួយថ្ងៃ ក្នុងខណៈដែលទំហំទី​ក្រុងភ្នំ​ពេញពេលនោះមានផ្ទៃដីតែជាង៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះសំរាម​បា​ន​កើន​ឡើង​រហូតដល់ទៅជាង៣០០០តោនក្នុងមួយថ្ងៃ ជាមួយនិងផ្ទៃដីទំហំទីក្រុងភ្នំពេញ​បា​ន​កើ​ន​ឡើង​រហូតដល់ប្រមាណជា៦០០គីឡូម៉ែត្រការ៉េ។

សម្ដេចថ្លែងបន្តថា ដូច្នេះបើទុកឱ្យក្រុម​ហ៊ុ​​ន​ស៊ី​ន​ទ្រី​គ្រប់គ្រងតែឯង គឺអត់ទៅរួច នោះទេ។ កន្លងមក ខ្ញុំបានចុះហត្ថលេខាឱ្យបង្កើត​កន្លែ​ង​ចាក់សំរាម ចំនួន៣កន្លែងផ្សេងទៀត គឺមិនទាន់បានអនុវត្តន៍ចេញសូម្បីតែបន្តិច។ ដូច្នេះបើ​មិ​ន​បែងចែកតំបន់សម្រាប់ ប្រមូលសំរាមទេ គឺអត់អាចទៅរួចនោះទេ បើទុកឱ្យស៊ីនទ្រីគ្រប់​គ្រងសំ​រា​ម​​តែ​ឯ​ង​​។ អីចឹង ជម្រើសត្រូវបែងចែកជាតំបន់ ហើយឱ្យមានក្រុមហ៊ុនយ៉ាងតិចប្រមាណ ៣ ប៉ុ​ន្តែ​យកល្អ ៤ ដើម្បីប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះវិធីនាពេលខាងមុខដើម្បីកុំឱ្យ​ក្រុ​ម​ហ៊ុនស៊ីនទ្រីមានការខាតបង់ គឺរដ្ឋត្រូវយកក្រុមហ៊ុននោះមកគ្រប់គ្រងវិញសិន រាប់​ទាំងបុគ្គ​លិ​ក រថយន្តដឹកជញ្ជូនសំរាម។ល។ គឺទូទាត់ឱ្យក្រុមហ៊ុនស៊ីនទ្រី ហើយរដ្ឋត្រូវកាន់កាប់​ក្រុម​ហ៊ុ​ន​នោះ​សិន។ បន្ទាប់មកយើងត្រូវរៀបចំតំបន់ដាក់ឱ្យដេញថ្លៃរបស់ក្រុមហ៊ុន រាប់ទាំងក្រុម​ហ៊ុ​នស៊ី​ន​ទ្រី តែមិនអាចឱ្យ​ក្រុមហ៊ុនស៊ីនទ្រីគ្រប់គ្រងសំរាមមួយរាជធានីភ្នំពេញនោះទេ។ ​

សម្ដេចតេ​ជោ​​គូ​សបញ្ជាក់ថា ត្រូវមានអន្តរកាលមួយចាំបាច់ អន្តរកាលនោះគឺយើងយក ក្រុមហ៊ុននោះ​ត្រ​ឡ​ប់​មកគ្រប់គ្រងដោយរដ្ឋ គឺទិញយកសម្ភារ និងអ្វីទាំងអស់របស់ ក្រុមហ៊ុនស៊ីនទ្រី​យកមក​ឱ្យ​សា​លាក្រុងគ្រប់គ្រងសិន។ បន្ទាប់យើងត្រូវរៀបចំបែង ចែកជាបួនតំបន់ ហើយត្រូវរៀបចំប៉ុន្មា​ន​ខណ្ឌ​ក្នុងមួយតំបន់ បន្ទាប់មកដាក់ឱ្យក្រុមហ៊ុន ចូលដេញថ្លៃ ដោយអនុញ្ញាតឱ្យក្រុម​ហ៊ុន​មួ​យ​ដេ​ញថ្លៃបានតែមួយតំបន់ប៉ុណ្ណោះ មិនអាចទៅស៊ុមគ្រលុំគ្នាបង្កើតទៅជាសម្ព័ន្ធក្រុមហ៊ុន រួច​ហើ​យ​យកវិញទាំងអស់នោះទេ។

សម្ដេចតេជោថ្លែងថា បញ្ហានៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ រឿង​សំ​ខាន់តែពីរទេ ទីមួយៈ ការកកស្ទះចរាចរ ពិសេសរថយន្តគ្មានកន្លែងចត ឥឡូវ​កំពុ​ង​តែ​ឱ្យសិក្សាទៅលើសួនច្បារមួយ ចំនួន ដែលអាចធ្វើចំណតរថយន្តក្រោមដីបាន គឺប្រគល់ឱ្យវិស័​យ​​ឯកជនជីករូងក្រោមដី ធ្វើ៣ ឬ៤ជាន់ទៅខាងក្រោមធ្វើជាចំណតដាក់រថយន្ត ក្នុង​នោះ​រាប់​ទាំ​ងសួនច្បារ ហ៊ុន សែន ផងដែរ។ ទីពីរៈ សំរាមបញ្ហាធំជាងគេ គឺប្រជាជនរបស់យើងស្ម័​គ្រ​ចិត្ត ហើយចេះការពារ ក្រុងខ្លួនឯង ចេះការពារផ្ទះខ្លួនឯង មិនយកសំរាមចោលផ្តេសផ្តាស ជា​ពិ​សេស ពេលទទួលទានហើយត្រូវយកសំរាមដាក់ក្នងធុងសំរាម។

ជាមួយគ្នានេះ​ដែរ ស​ម្ដេ​ច​តេ​ជោ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងអ្នកវិនិយោគ ធ្វើការសិក្សាអំពីកា​របង្កើត​រោងចក្រ​អគ្គិ​ស​នី ដោយបម្លែងចេញពីសំរាម ដែលមានស្រាប់ នៅក្នុងស្រុក ដោយ សម្ដេចបានអះអាងថា ប្រ​សិ​​ន​បើការកែច្នៃនេះមានតម្លៃខ្ពស់ បន្ដិចក៏ពិតមែន ប៉ុន្ដែរដ្ឋនឹងចេញខាតលើបញ្ហានេះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។