សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ –បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ​នៅ​ប្រ​ទេ​ស​ចំ​នួ​​ន​​បី ក្នុងតំបន់​អឺរ៉ុប ដែលរួមមាន សាធារណរដ្ឋ​ឆែក ហុង​គ្រី និង​សាធារណរដ្ឋ​ប៊ុលហ្គារី ពីថ្ងៃ​ទី​១​៣ ដល់​ ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៩នោះ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ សម្តេច​អគ្គ​ម​ហា​​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​​ បានអញ្ជើ​ញ​និ​វត្ត​ន៍​មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈ​ប្រតិ​ភូជាន់ខ្ពស់ ​នៅ​​ឯ​ព្រលានយន្តហោះអន្តរ​ជា​​​តិ​​ភ្នំ​ពេ​ញ មា​ន​​វត្តមាន សម្ដេចក្រឡាហោម ស ខេង ឧប​នាយ​ករដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហា​ផ្ទៃ​   និងឥស្សរ​ជ​ន​​​​ជាន់ខ្ពស់ ព្រ​ម​ទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។ នៅលើបណ្ដាញ​ទំ​នា​​ក់​ទំនងសង្គមហ្វេ​​សប៊ុក សម្ដេចតេជោបានសរសេរថា ពេលនេះ ខ្ញុំកំពុងធ្វើដំណើរ​ចា​ក​ចេ​ញ​ពី​ទីក្រុងសូហ្វៀ ប្រ​​ទេសប៊ុលហ្គារី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពី​បា​ន​ម​ក​​ចូលរួម កិច្ចប្រ​ជុំ​កំ​ពូ​​​លស្តីពីទឹក និងបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋឆែក (Cze​ch​) ហុងគ្រី(Hungary) ​និ​ងប្រទេសប៊ុលហ្គារី (Bulgaria) កាលពីថ្ងៃទី ១៣-១៧ ខែតុលា ឆ្នាំ២០១៩ កន្លង​​មក​នេះ​ដែ​ល​ទទួ​ល​បានលទ្ធផលល្អបំផុត។ តាមរយៈទស្សនកិច្ចនេះ គឺកម្ពុជាយើង​បាន​រឹត​​ចំណងមិត្តភាព និង​ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅអឺរ៉ុប ដែលនាំ​មកនូវ​ផល​ប្រយោជន៍​ជា​ច្រើនដល់ប្រទេសជាតិយើង។

គួរបញ្ជាក់ដែរថា  ចំពោះ​​ទស្ស​ន​កិច្ច​​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក គឺ​ជា​កា​រ​​ត​ប​​​តាម​ការ​អ​ញ្ជើ​​ញ​របស់​ឯក​​​​ឧ​ត្ត​ម អេ​ន​ដ្រេ​ហ្គ បា​ប៊ី​ស​ (Andrej Babiš) នាយករដ្ឋមន្ត្រី ​នៃ​​សា​ធារណរដ្ឋ​ឆែក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើ​ញ​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ពីថ្ងៃ​ទី១៣ ដល់ ​ទី​១​៤​​ ខែ​តុ​លា ឆ្នាំ​២០១៩​ ហើយ​ក្នុងអំឡុងពេល​ទ​​ស្ស​ន​កិច្ចនេះ សម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី ​បាន​​អ​ញ្ជើ​ញ​ចូ​លជួប​សម្តែង​ការគួរសម​ជាមួយ ​ឯកឧត្តម ចា​រ៉ូ​ស្លា​វ គុ​បេ​រ៉ា (Jaroslav Kubera) ប្រ​ធាន​ព្រឹទ្ធ​សភា​​នៃ​សាធារណរដ្ឋ​ឆែក​។​​ ​បន្ទាប់ពី​កិច្ច​ប្រជុំ​​ច​ង្អៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​​​ឯក​ឧត្ត​ម​នា​យករដ្ឋមន្ត្រី អេ​ន​ដ្រេ​ហ្គ បា​ប៊ី​ស បាន​ជួ​ប​ពិ​ភា​ក្សា​ទ្វេភាគី​ លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិ​ច្ចសហ​ប្រ​តិ​បត្តិការ​ទ្វេភាគី​។ក្រោ​យ​ជំនួប​ផ្លូវការ​នេះ នាយ​ករ​ដ្ឋ​មន្ត្រី​​ទាំងពីរ បានអញ្ជើញ​ជា​អ​ធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​​ឯកសារ​មួយចំនួន ស្តីពី​កិច្ចស​ហ​ប្រ​តិបត្តិការ​ទ្វេភាគីរ​វាងប្រ​ទេ​ស​ទាំងពីរ​ផ​ងដែរ។​ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក សម្ដេចតេជោ​នា​យក​រដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់​នៃរាជរដ្ឋា​ភិ​បា​​ល​កម្ពុជា ទៅកាន់ប្រទេសហុងគ្រី  ​ដើម្បី​ចូល​រួម​​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3r​d BWS) នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​​​ទីក្រុង​ប៊ុ​យ​​ដា​​ប៉ែស ដែលក្នុងកិច្ចប្រជុំកំពូលនោះ ​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើ​ញ​​ថ្លែង​សុន្ទរ​ក​ថា ដោ​យ​ផ្តោតទៅលើ​អាទិភាព យុទ្ធសាស្ត្រ និង​ក​ម្ម​វិធី​ការងារ​ច្បាស់លាស់​រប​ស់​​កម្ពុជា ដើ​ម្បី​​​សម្រេចបាន​នូវ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធន​ធា​ន​ទឹក​​ប្រកបដោយ​ប្រសិទ្ធ​ភា​ព​ និង​និ​រ​ន្តរ​ភា​ព​។ ក្នុងអំឡុង​ពេ​ល​ស្នាក់នៅ​​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស សម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​មន្ត្រី បាន​អញ្ជើញ​ចូលជួប សម្តែង​កា​រគួរសម​ជាមួយ​ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ ប្រធា​នា​ធិបតី​ហុង​គ្រី ព្រមទាំង​ទទួ​ល​ការចូល​ជួប សម្តែង​ការគួរសម​ដាច់ដោយឡែក​ដោយ ឯកឧត្តម លី​ យ៉ុង (Li Yong) អគ្គនាយក​អង្គការ​អ​​ភិ​វឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO)​ផងដែរ។ ក្រោយ​ពី​បញ្ចប់​ការ​ចូល​រួម​ចូលរួម​កិច្ច​ប្រ​ជុំ​​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3r​d BWS) នៅ​ទីក្រុង​ប៊ុ​យ​​​​ដា​ប៉ែស ប្រ​ទេស​ហុង​គ្រី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សា​ធា​រណ​រដ្ឋប៊ុ​ល​ហ្គារី ពីថ្ងៃ​ទី១៥ ដ​ល់ ​​ទី១៦ ខែតុលា ឆ្នាំ​២០១៩​ ដែលក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ​ សម្តេច​តេ​​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលជួប​ស​ម្តែ​ង​​ការគួរសម​ជាមួយ​ឯកឧត្តម រូ​មិ​ន​ រ៉ា​ដេ​វ (Ru​m​en Radev) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី។​ សម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី​ ក៏បាន​ជួ​ប​​​ពិ​ភា​ក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ប៊ុលហ្គារី ឯក​ឧត្ត​ម​នាយក​រដ្ឋមន្ត្រី ​បូ​យ​កូ បូរី​ស​សុ​វ​ ហើយ នៅ​ចុ​ងបញ្ចប់​នៃ​ជំនួប នាយករដ្ឋមន្ត្រី​ទាំងពីរ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហ​ត្ថ​​លេខា​លើ​ឯក​សា​រ​កិច្ចសហប្រតិបត្តិការ​មួយចំនួនផង​ដែរ​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort