សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ រយៈ​ពេល​៣ថ្ងៃ នៅទីក្រុងសូហ្វីយ៉ា សាធា​រណ​រដ្ឋ​ប៊ុល​ហ្ការី ប្រកបដោយ​លទ្ធផល​ដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី១៧តុលា សម្តេចអគ្គ មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈ​ប្រតិភូជាន់​ខ្ពស់ រាជ​រដ្ឋា​ភិបាល​កម្ពុជា អញ្ជើញធ្វើដំណើរ ចាកចេញ​ពីទីក្រុង​សូហ្វីយ៉ា សាធារណ​រដ្ឋប៊ុលហ្ការី ក្នុង​ដំណើរ​និវត្តន៍​មកកាន់​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយាន​ដ្ឋានអន្តរជាតិ សូ ហ្វីយ៉ា វត្តមាន នៃការ​អញ្ជើញ​ជូនដំណើរ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​រួមមាន ឯកឧត្តម ហ្គ័រ ហ្គ័រហ្គើ​អេវ អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​ប៊ុលហ្ការី លោកជំទាវ Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និង​ពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជា​ណាចក្រកម្ពុជា ដែលមាន​និវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀទណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថាន​ឯក​អគ្គ​រាជទូត​កម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រម​ទាំងឥ​ស្សរជនការទូត នៃ ប្រទេសកម្ពុជាជាច្រើន​រូបទៀត។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាកចេញពីរាជធានីភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា កាលពីថ្ងៃទី១៣ តុលា ក្នុងការអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសអឺរ៉ុបខាង កើត​ចំនួន​៣ រួមមានសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្ការី។ ដំណើរបំពេញ​ទស្សន​កិច្ចផ្លូវ​ការ​ទៅ​កាន់​ប្រទេស​អឺរ៉ុបខាងកើតទាំងបី របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបាន​នូវលទ្ធ​ផល​ដ៏​ត្រចះ​ត្រចង់​បំផុត ពិសេសការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមាន ការ​យក​ចិត្ត​ទុកដាក់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort