សម្តេចតេជោហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី

ប៊ុលហ្គារី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ — ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណ​រដ្ឋ​ប៊ុ​​​លហ្គារី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុ​ជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាតំបន់ភ្នំ​ធម្ម​ជាតិ K​o​pitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី នាព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១៩ ដែល​ជា​ថ្ងៃ​ចុងក្រោយដំណើរទស្សនកិច្ចនោះ។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា វត្តមាននៃការ​អ​ញ្ជើ​ញ​​ដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការស្វាគមន៍យ៉ាងរាក់ទាក់ និង​ស្និទ្ធ​ស្នាលបំផុត ពីសំណាក់​ថ្នាក់ដឹកនាំ នៃតំបន់ភ្នំធម្មជាតិ Kopitoto។ សូហ្វីយ៉ា គឺជាទីក្រុង​រប​ស់​សា​ធារណរដ្ឋប៊ុលហ្គារី មានប្រជាជនរស់នៅជាង១លាន២សែន៧ម៉ឺននាក់ ជាទីក្រុងដែល​មា​នប្រជាជនរស់នៅច្រើនជាងគេ និងក៏​ជា​ទីក្រុងចំណាស់ជាងគេទី២ នៅតំបន់អឺរ៉ុប។ ទីក្រុង​នេះ​​ស្ថិតនៅលើជើងភ្នំវីតូសា (Vitosha) នៅភាគ​ខាងលិច នៃប្រទេសប៊ុលហ្ការី។ ដោយ​ស្ថិត​នៅ​​ចំណុចកណ្តាល នៃតំបន់បាល់កង់ សូហ្វីយ៉ាក៏ស្ថិតនៅ ចន្លោះសមុទ្រខ្មៅ និងសមុទ្រ Ad​ri​a​tic និងស្ថិតនៅជិតសមុទ្រ Aegean ជាងគេ។ ទីក្រុងសូហ្វីយ៉ា គឺ ជាមជ្ឈមណ្ឌលនយោបាយ រដ្ឋ​បាល និងវប្បធម៌ របស់ប្រទេសប៊ុលហ្ការី។ ទីក្រុងនេះ ត្រូវបានហ៊ុំព័ន្ធ​ទៅដោយភ្នំ មានទឹក​ធ្លា​ក់ កម្តៅក្តៅចំនួន៤៩កន្លែង និងមានទំនប់ទឹក និងបឹងសិប្បនិម្មិតពាសពេញ ទីក្រុង។ ភ្នំវី​តូ​សា​ ជានិម្មិតរូបនិងជាភ្នំខ្ពស់ជាងគេ នៅទីក្រុងសូហ្វីយ៉ា ភ្នំនេះត្រូវបានគេចាត់ចូលជា​ឧទ្យាន​ជា​តិ​កាលពីឆ្នាំ១៩៣៤ ហើយវាត្រូវបានគេថែរក្សាចាប់តាំងពីពេលនោះមក។

សូហ្វីយ៉ាជាទី ក្រុ​ង ដែលមានការបំពុលខ្យល់ច្រើនជាងគេ នៅក្នុងសហភាពអឺរ៉ុប។ មូលហេតុចម្បង​គឺដោយ​សា​រ ទីតាំងរបស់ទីក្រុងនេះ ស្ថិតនៅតាមជ្រលងភ្នំ ហើយភ្នំដែលនៅជុំវិញ​ទីក្រុង​អ​សមត្ថភា​ព​ក្នុ​​ង​ការសម្អាត ខ្យល់កខ្វក់។ សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម សូហ្វីយ៉ា ជាមជ្ឈ​មណ្ឌ​ល​សេ​ដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសប៊ុលហ្គារី និងបានទាក់ទាញអ្នកជំនួញអន្តរជាតិ ក្នុង​វិស័​យ​មួយចំនួនដូចជា សេវាហិរញ្ញវត្ថុ អេឡិចត្រូនិក ព័ត៌មានវិទ្យា និងទូរគមនាគមន៍។ បើ​ទោះ​បី​ទី​ក្រុងនេះមានចំនួនប្រជាជនសរុប ១៦% នៃប្រជាជនសរុបរបស់ប្រទេសប៊ុលហ្គារីក៏ដោយ សូ​ហ្វី​យ៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍប្រទេស ដែលវាបានចូលរួមចំណែក ៣៤% នៃ​ផលិតផលក្នុងស្រុកសរុប (GDP)។ សូហ្វីយ៉ា បានក្លាយជាទិសដៅទេសចរណ៍​ដ៏មានប្រជា​ប្រិ​​យភាព ដោយ ៦៥% នៃភ្ញៀវទេសចរណ៍គឺមកពីបរទេស ភាគច្រើនមកពីប្រទេសអ៊ីតាលី អា​ល្លឺម៉ង់ ក្រិក និងអង់គ្លេស។ ចំនួនកើនឡើងនៃភ្ញៀវទេសចរណ៍ ត្រូវបានគេរំពឹងថា នឹងនាំ​ម​ក​​នូវចំណុចវិជ្ជមានដល់វិស័យទេសចរណ៍ រួមមានទំនើបភាវូបនីយ​កម្ម និងការអភិវឌ្ឍ ការ​ផ្ត​ល់​សេ​វាកម្មនានា។

សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធា​រណរដ្ឋប៊ុលហ្គារី ត្រូវបានភ្ជាប់ទំ​នាក់​ទំនងការទូតជាមួយគ្នា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់​នៅ​ឆ្នាំ​១៩​៧​៥​ ដោយសារសង្រ្គាមនិងរបបប្រល័យពូសាសន៍។ នៅឆ្នាំ១៩៧៩ កម្ពុជា និងប៊ុលហ្គារី បាន​ភ្ជា​ប់​​ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៩ រាជរដ្ឋាភិបា​លកម្ពុ​ជា បានសម្រេចបិទស្ថានទូតរបស់ខ្លួន នៅសូហ្វីយ៉ា ដោយកង្វះថវិកា។ បច្ចុប្បន្ន លោក ប៉ូល សេ​ងគី ត្រូវបានតែងតាំងជាភារ:ធារី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ដោយ​ឡែ​ក​លោកជំទាវ Marinela Milcheva Petkova ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណ រដ្ឋ​ប៊ុលហ្គារី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេស​វៀត​ណាម​​។ នៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ សាធារណរដ្ឋ​ប៊ុ​ល​ហ្គារី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥៩នាក់ ដើម្បីទៅសិក្សានៅ​ប្រទេ​ស​​ប៊ុលហ្ការី៕

ដោយ ជឹម ណារី 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ