សម្ដេចតេជោ ហ៊ុន សែន នាំចៅស្រីច្បងរបស់សម្ដេចឱ្យស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី

ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ —ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៊ុលហ្ការី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំចៅស្រីច្បងរបស់សម្ដេច ឱ្យស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេស ប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចា នៃថ្នាក់ដឹកនាំជាតិ ក្នុងពេលដែលចៅស្រី របស់សម្ដេចរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបនោះ ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ បានសរសេរថា ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមក ជួបជីតានៅប្រទេសប៊ុលហ្ការី ។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតា ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ខិតខំជួយចៅដើម្បីសម្រេច គោលដៅដែលចៅចង់ទៅ ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពី របៀបចរចា នៃថ្នាក់ដឹកនាំជាតិ ។

កាលពីខែមិថុនា ឆ្នាំ២០១៩ កន្ល ងទៅ ចៅក៏បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រី ក្នុងពេលដែលខ្ញុំធ្វើទស្សនកិច្ចនៅនៅទីនោះផងដែរ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកា...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort