ប្រមុខរាជរដ្ឋាភិបាលកម្ពជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានាធិបតីប៊ុលហ្គារី

ប៊ុលហ្គារី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ –ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី នារ​សៀ​​លថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិ​ភា​​​ក្សា​​លើការងារ ជាមួយឯកឧត្តម  រូ​មិន រ៉ា​ដេ​វ (Ru​m​en Radev)ប្រធានាធិបតីសាធារណ​រដ្ឋ​ប៊ុ​​ល​ហ្ការី។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួ​ប​នេះ​ ​​ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយស និងរីករាយ​ជា​ទី​បំផុ​ត ដែលបានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់​សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី​ នៅក្នុងប្រទេសប៊ុលហ្គារី ដែលជាដំណើរទស្សនកិច្ចលើកទី៥។ ឯកឧត្តមប្រធានាធិបតី បាន​វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សន្តិភាព និងសន្តិ​សុ​ខ​​នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ជាពិសេសការទប់ស្កាត់នូ​វការប៉ុនប៉ងត្រឡប់​មក​វិញ​នៃ​​រប​បខ្មែ​រក្រហម។ ឯកឧត្តមបានមានប្រសាសន៍ថា  កម្ពុជា និងប៊ុលហ្គារី មានមិត្តភាព​យូ​រអ​ង្វែ​ងម​ក​​ហើយ ហើយប្រទេសទាំងពីរនឹងប្រារព្ធពិធីអបអរសាទរខួប​៦០ឆ្នាំនៃទំនាក់ទំនង​ប្រទេស​ទាំ​​ង​​ពីរ។ ជាងនេះទៀត ប្រទេសប៊ុលហ្គារី នៅតែជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិ​សេ​​សលើវិស័យដែលប្រទេសទាំងពីរអាចធ្វើទៅបាន ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំ​ង​ពី​រនាពេលបច្ចុប្បន្នមានត្រឹម ៦លានដុល្លារសហរដ្ឋអាមេរិក តែនៅសក្តានុពលលើការ​វិនិ​យោ​គ និងធ្វើពាណិជ្ជកម្មជាច្រើនទៀត។

ឯកឧត្តមក៏បានបង្ហាញក្តីរំពឹងថា តាមរយៈកិច្ចព្រម​ព្រៀង និងអនុស្សរណៈ នៃការយោគយល់ដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងជួយជំរុញ​ដ​ល់​​ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ ជាងនេះទៀត  តាមរយៈយន្តកា​រស​ហ​ភាពអឺរ៉ុប ដែលប៊ុលហ្គារីជាសមាជិក និងអាស៊ានដែលកម្ពុជា ជាសមាជិកនោះ នឹងជួយជំរុញ​កិ​ច្ច​សហការកម្ពុជា និងប៊ុលហ្គារីឱ្យកាន់តែល្អប្រសើរ។ តាមរយៈសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតី បានទូលថ្វាយនូវការសាកសួរសុខទុក្ខថ្វាយព្រះមហាក្សត្រ ព្រះក​រុ​ណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងបានទូលថ្វាយថ្លែងអំណរ​ព្រះ​គុ​ណ​ព្រះ​អង្គសម្រាប់ការអញ្ជើញ ឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា សម្តេចបានអញ្ជើញមក​បំ​ពេ​​ញ​ទស្សនកិច្ចនៅប៊ុលហ្គារីជាលើកដំបូង នៅពេលសម្តេចមានអាយុ ២៧ឆ្នាំក្នុងពេលធ្វើជា​រដ្ឋ​ម​ន្ត្រី​ការបរទេស។ឥឡូវ ៣៥ឆ្នាំក្រោយ សម្តេចបានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត។ ជា​ងនេះ​ទៀ​ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលនោះប្រទេសប៊ុលហ្គារី បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាលំបាក ហើយ​ប៊ុ​ល​​ហ្គារី បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបប្រមាណ ២០០​នាក់​។ ពា​ក់ព័ន្ធលើការវិនិយោគ និងពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានកិច្ច​ស​ហ​កា​រ​កើនឡើងមួយកម្រិតទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយស​ម្តេ​​ច​តេ​ជោ​ក៏បានជម្រាប ឯកឧត្តមប្រធានាធិបតីប៊ុលហ្គារី ​ពីការឯកភាពគ្នាក្នុងការចុះហត្ថលេខា​ទៅ​លើ​​កិច្ចព្រមព្រៀង ដើម្បីការពារលើការវិនិយោគទាំងសងខាង ជាពិសេសកម្ពុជាស្វាគមន៍​អ្ន​ក​វិនិយោគរបស់ប៊ុលហ្គារី ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោនា​យ​ក​រដ្ឋ​ម​ន្ត្រី បានលើកឡើងថា សម្តេចពិតជាចង់ឱ្យទំហំពាណិជ្ជកម្មប្រទេស​ទាំងពីរមានការកើន​ឡើ​ង​ជា​លំដាប់។ លើសពីនេះទៀត ចង់ឃើញអ្នកទេសចរមានការកើនឡើង ហើយប្រជាជននៃ​ប្រ​ទេស​ទាំងពីរជាដៃគូដ៏ល្អ និងរឹងមាំ ដោយសារមានទំនាក់ទំនងយូរលង់ណាស់មកហើយ។ មិន​ត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានវប្បធម៌ និងអរិយធម៌ចំណាស់ដូចគ្នា។ សម្តេចតេជោ​ក៏​បាន​កោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលជាច្រើនរបស់ប៊ុលហ្គារី នាពេល​ក​ន្ល​ង​​ទៅនេះ និងបានបង្ហាញក្តីសង្ឃឹមថា ប៊ុលហ្គារី នឹងសហការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺ​រ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។

ពាក់ព័ន្ធការពង្រឹងទំនាក់ទំនង និងកិច្ចស​ហ​ប្រ​តិ​បត្តិការផងដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងប៊ុលហ្គារី អាច​ធ្វើ​ឡើ​ង​​តាមរយៈទ្វេភាគី កម្រិតអាស៊ាន និងអឺរ៉ុប និងកម្រិតអាស៊ី និងអឺរ៉ុប ដោយទ្វីបអាស៊ី និងអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ប៊ុ​លហ្គារី។ ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA វិញ សម្ដេចតេជោ បានស្នើឱ្យប្រទេសប៊ុលហ្គារី ដែ​ល​ជាសមាជិកមួយនៃសហភាពអឺរ៉ុប ជួយផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។

សម្តេចតេជោបន្តថា បច្ចុ​ប្បន្នដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយ​ក្រោយនោះទេ​។ ជាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅឆ្នាំ នេះបានដំណើរការ ទៅ​យ៉ា​ង​ល្អ​បំផុតដោយសារដែលមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូត​ដ​ល់​​ទៅជាង ៨៣ភាគរយ។ ចំពោះបញ្ហា EBA នេះ ឯកឧត្តមប្រធានាធិបតី បានឆ្លើយ​តបដោយ​មានប្រសាសន៍ថា ប្រទេសប៊ុលហ្គារី គឺផ្សារភ្ជាប់និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ ទាក់​ទង​ទៅនឹងការបើកស្ថានទូតប៊ុលហ្គារីនៅកម្ពុជា ឯកឧត្តមបានមានប្រសាសន៍ថា ប៊ុលហ្គារី វាយតម្លៃ​ខ្ពស់ ចំពោះការបើកស្ថានទូតកម្ពុជានៅប្រទេសប៊ុលហ្គារី មិនត្រឹមតែប៉ុណ្ណោះ​ដោយ​សារតែកន្លងមកមាននិស្សិតកម្ពុជាដែលបានមកសិក្សានៅប្រទេសប៊ុលហ្គារី ដូច្នេះហើយ​មា​ន​ហេតុផលជាច្រើនទៀត  ដែលប្រទេសយើងទាំងពីរត្រូវពង្រីក​ពង្រឹងនូវកិច្ចសហប្រតិបត្តិ​ការ​និងការតភ្ជាប់នូវទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំជាងមុន។

ឯកឧត្តមប្រធានាធិបតី ​បានគូសបញ្ជាក់ជាថ្មីថា ឯកឧត្តមបានចាត់ទុកកម្ពុជាជាមិត្ត ជាដៃគូដ៏សំខាន់នៃអាស៊ី ហើយ​នឹង​ធ្វើយ៉ាងណាឲ្យកិច្ចសហការយើងកាន់តែរឹងមាំឡើងជាងមុន ដើម្បីជំរុញឲ្យយុវជនជំនាន់​ក្រោ​យ​កាន់តែយល់គ្នាទៅវិញទៅមក៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា