សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់សាធារណរដ្ឋប៊ុលហ្ការី

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក និងការអញ្ជើញចូ​ល​រួម​​​កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រក​ប​ដោ​​​យលទ្ធផលដ៏ត្រចះត្រចង់រួមក នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩  សម្តេចអគ្គមហា​សេ​នា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់​រា​ជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់សាធារណ​រដ្ឋប៊ុលហ្ការី ដែលជាប្រទេសទី៣នៅ​តំ​បន់​អឺ​រ៉ុបខាងកើត ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកចុងក្រោយ មុនធ្វើមាតុភូមិនិវត្តន៍​មកកាន់​កម្ពុ​ជាវិញនោះ។

អ្នកយកព័ត៌មានរបស់ទូរទ្សន៍ជាតិកម្ពុជាបានឱ្យដឹងពីថា    យន្តហោះពិសេស បានធ្វើ​ការ​​ចុះ​ចតនៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា សាធារណ​រដ្ឋប៊ុលហ្ការី ប្រកប​ដោយ​សុ​វ​ត្ថិភាព​កាលពីវេលាម៉ោង១៧ម៉ោងនៅទីក្រុងសូហ្វីយ៉ា ក្រោមវត្តមាននៃ​ការអញ្ជើញទទួល​ប​ដិ​សណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម ហ្គ័រ ហ្គ័រហ្គើ​អេវ  អនុរដ្ឋ​ម​ន្រ្តី​​ក្រសួងការបរទេសប៊ុលហ្ការី លោកជំទាវ Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេ​ញ​សមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេស​នដ្ឋា​ន នៅ​ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប៉ូល សេងគី ភារ:ធារី នៃ​ស្ថា​ន​​ឯក​អគ្គរាជទូត​កម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រ​ទេ​ស​កម្ពុ​ជាជាច្រើន​រូបទៀត។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា នឹងស្នាក់នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី រយៈពេល​២យ​ប់​៣ថ្ងៃ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី​។

បើតាមកម្មវិធីដែលបានគ្រោងទុកក្នុងអំឡុងពេល​ទស្សន​កិច្ចនេះ សម្តេ​ច​​តេ​ជោ​នាយករដ្ឋមន្ត្រី នឹ​ង​​អញ្ជើញ​ចូលជួប​ស​ម្តែ​ង​​ការគួរសម​ជាមួយ ​ឯកឧត្តម រូ​មិន រ៉ា​ដេ​វ (Ru​m​en Radev) ប្រធា​នា​ធិ​ប​តី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី។​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ពិ​ភា​ក្សា​ទ្វេភាគី​ជាមួយ​ស​ម​​ភាគី​ប៊ុលហ្គារី ឯក​ឧត្ត​ម​នាយក​រដ្ឋមន្ត្រី ​បូ​យ​កូ បូរី​សសុ​វ ដែល​នៅក្នុង​ឱ​កាស​នោះ នាយ​ករ​ដ្ឋ​មន្ត្រី​​ទាំងពីរ នឹង​ពិភា​ក្សា​​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិ​កា​រ​​​ទ្វេភាគី តំបន់ និង​អន្ត​រ​ជាតិ ដែលមាន​ផល​ប្រ​យោជន៍​ទៅវិញ​ទៅមក និង​ការបារម្ភ​រួមគ្នា​។ នៅ​ចុ​ងបញ្ចប់​នៃ​ជំនួប នា​យ​​ករដ្ឋមន្ត្រី​ទាំងពីរ នឹង​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯក​សា​រ​កិច្ចសហប្រតិ​បត្តិ​កា​រ​មួយចំនួនផង​ដែរ​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ