សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អង្គការសហប្រជាជាតិ (UNIDO)

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ –ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញការងារ នៅទីក្រុងទីក្រុង​ប៊ុយ​ដាប៉ែស ប្រទេស​ហុ​ង​គ្រី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Li Yong (លី យ៉ុង) អគ្គនា​យក​អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ចូលជួប សម្ដែងការគួសម និង​ពិភាក្សាការងារ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យ​ដឹងក្រោយ​​ជំនួប​រវាង​ស​ម្តេចតេជោ និង ឯកឧត្ដម លី យ៉ុង ថាក្នុងជំនួបនោះ ឯកឧត្ដម លី យ៉ុង បានជម្រាបជូន​សម្តេច​តេ​​ជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេល​នេះ​ ដែ​លជាឱកាសដែលឯកឧត្ដមអាចសម្តែងការគោរព និងសម្តែងការគួរសម​ដល់សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី។ ឯកឧត្ដមបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដែលដំណើរការនេះ បានវិវត្ត​ន៍​​ទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និ​ង​បរិស្ថាន ដែលមានសញ្ញាល្អជាពិសេស សម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វីស ដែលមាន​កា​គាំ​ទ្រទៅលើគម្រោងទាំងអស់នោះ។

ឯកឧត្ដមក៏បានគូសបញ្ជាក់ជូន សម្ដេចតេជោ ផងដែរថា ឯកឧត្ដមបានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់​ស​ហ​ការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ច​ពិសេ​ស​។ ឯកឧត្ដមក៏បានកោតសរសើរ ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រ​ដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងផ្សេងៗ ដែលបានសហការ​ជាមួយ​គ្នា​។ ឯកឧត្ដមក៏បានសុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា តើអង្គការ UNI​D​O អាចបន្តជួយអ្វីខ្លះទៀត ដល់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្ប​ន្ន​អង្គការនេះ មានដៃគូជាច្រើន រួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ។ ថ្វីត្បិតអង្គការនេះ​មាន​ដៃ​គូច្រើន តែអ្វីដែលសំខាន់ សម្តេចតេជោបានស្នើឲ្យអង្គការនេះ ជួយទៅលើគោល​នយោ​បា​យ​ពីរ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ដែលទី១មួយៈ ធ្វើយ៉ាងណា​ជួ​​យអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករ ដើម្បីនាំចេញ និងទី២ អនុវត្តន៍គោលនយោ​បា​យ​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាង​សំខាន់​ក្នុ​ង​ការ​ជួយនេះ។ សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅខេត្តព្រះសីហនុ ដែលជាខេត្ត​សំ​ខា​ន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រ ដោយសារតែខេត្តនេះ កំពុងឆ្លងកាត់ការអភិវឌ្ឍ​ន៍​ ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀត ដោយសារកន្លងមកនេះ ខេត្តព្រះសីហនុ បាន​រង​គ្រោះដោយសារគ្រោះទឹកជំនន់ និងមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សផង ធ្វើឲ្យតម្រូវការ​ចាំ​បា​ច់ គឺការគ្រប់គ្រងនៃទឹកកខ្វក់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅពេលខាងមុខទៀត រាជរដ្ឋាភិបាលកម្ពុជា នៅ​តែ​យកចិត្តទុកដាក់ លើតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងប្រែក្លាយខេត្តព្រះសីហនុ ឲ្យក្លាយ​ជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ ហើយអ្វីដែល​យើង​កំពុង​តែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ​១៥០​លា​ន​ដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ។ ឯកឧត្ដម អគ្គនាយកនៃអង្គការ U​NI​DO បានជម្រាបជូនសម្តេចតេជោផងដែរថា ឯកឧត្ដមពិតជារីករាយណាស់ ដែលកម្ពុជា​កំពុ​ង​​មានការអភិវឌ្ឍន៍ និងមានផែនការនៃគម្រោងទាំងឡាយ ដែលនេះជាស្ថានភាព​ដែល​ប្រ​ទេ​ស​​កម្ពុជា កំពុងតែមានកំណើនជាច្រើន ហើយតម្រូវការក៏កើនឡើង លើវិស័យអគ្គិសនី ការ​គ្រប់​​គ្រងទឹកកខ្វក់ ជាពិសេសការជំរុញនយោបាយឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍន៍ តំបន់​សេដ្ឋ​កិច្ចពិសេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។

ឯកឧត្ដមក៏​បាន​​បញ្ជាក់ថា ឯកឧត្ដមគ្រោងធ្វើទស្សកិច្ចនៅកម្ពុជា នៅឆ្នាំក្រោយ និងចង់ធ្វើទស្សនកិច្ច​នៅ​តំ​បន់សេដ្ឋកិច្ចពិសេស ហើយឯកឧត្ដមសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិន ពិសេស​ពីខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្ដមក៏បានសន្យា នឹងជួ​យជំរុញឲ្យ​ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីគាំទ្រគម្រោង នៅប្រទេ​ស​កម្ពុ​ជា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា