សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រកបដោយសុវត្តិភាព

9

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប្រាក សាធារណរដ្ឋ​ឆែ​ក ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូ​ជា​​ន់ខ្ពស់​រាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប្រាកសាធារណរដ្ឋ​ឆែក​​ ក្នុងដំណើរបន្តទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយ​ដា​ប៉ែ​​ស ប្រទេសហុងគ្រី។

អ្នកយកព័តមានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានចំណាយពេលនៃកា​​រ​ធ្វើ​​ដំណើរប្រមាណ៤៥នាទីរួចមក យន្តហោះពិសេសបាន ធ្វើការចុះចតនៅអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ Liszt Ferenc ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រកបដោយសុវត្ថិភាព ក្រោម​វត្ត​មា​ននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តមអគ្គនាយក នៃ​​ការិយាល័យប្រធានាធិបតី ឯកឧត្តមអគ្គនាយក នៃនាយកដ្ឋានអាស៊ី និង ឯកឧត្តមអគ្គ​នា​យ​ក នៃនាយកដ្ឋានពិធីការក្រសួងការបរទេសហុងគ្រី រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹក​នាំហុងគ្រីជាច្រើនរូប។ ដំណើរទៅកាន់ប្រទេសហុងគ្រី របស់សម្ដេចតេជោ ហ៊ុន សែន គឺ​ជា​ការឆ្លើយតបតាមការ​​អ​ញ្ជើញ​របស់ ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ (János Áder) ប្រធានាធិបតី​ហុង​​គ្រី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3r​d BWS) ដែល​រៀ​ប​ចំ​ឡើ​ង​ក្រោម​ប្រ​ធា​នបទ «​ការទប់ស្កាត់​វិបត្តិ​ទឹក​» ។ កិច្ចប្រជុំ 3rd B​WS នឹង​ផ្តល់ឱកាស​ដល់​ថ្នាក់​ដឹ​ក​នាំ នឹ​ង​អ្នក​ចូ​លរួម​ទាំងអស់​ចែករំលែក​បទពិសោធន៍ និង​ផ្លា​ស់​ប្តូរ​ទស្សនៈ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រ​ឈម​នា​នា​ ទាំង​នៅក្នុង​តំបន់ និង​សកលលោក​នាពេល​បច្ចុប្បន្ន សំដៅ​ធ្វើយ៉ាងណា​សម្រេ​ច​​ឲ្យ​បាន នូវ​​ការរីកលូតលាស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ជាពិសេស​ទប់ស្កាត់​វិបត្តិ​ទឹក​ឲ្យ​​បាន​។​ ​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូ​ល​​នេះ ដោ​យ​​ផ្តោតទៅលើ​អាទិភាព យុទ្ធសាស្ត្រ និង​ក​ម្ម​វិធី​ការងារ​ច្បាស់លាស់​របស់​កម្ពុជា ដើ​ម្បី​ស​ម្រេ​ច​បាន​នូវ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធន​ធា​ន​ទឹក​​ប្រកបដោយ​ប្រសិទ្ធភាព និង​និ​រ​ន្តរ​ភាព​។ស​ម្តេ​ច​តេ​ជោ​ ក៏​នឹង​លើកឡើង​ពី​ភាពចាំបាច់​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​សម្រាប់​សន្តិ​សុ​​ខ​ទឹក​និង​និ​រន្តរ​ភាព​បរិស្ថាន និង​បញ្ហា​ប្រឈម​ដទៃទៀត ដូ​ច​​​ជានិន្នាការ​នៃ​ការឡើង​កំដៅ​ភព​ផែ​ន​ដី កំ​ណើ​​នប្រជាជន​ក្នុង​សកលលោក និង​ជម្លោះ​ក្នុង​ការ​​ប្រើប្រាស់​ទឹក​ឆ្លងដែន​។​ ក្នុងអំឡុង​ពេ​ល​ស្នា​​ក់នៅ​​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស សម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​មន្ត្រី នឹង​អញ្ជើញ​ចូលជួប សម្តែង​កា​រគួ​រស​ម​ជាមួយ​ឯកឧត្តម យ៉ា​ណូ​ស អា​ឌ័​រ ប្រធា​នា​ធិបតី​ហុង​គ្រី ព្រមទាំង​ទទួល​ការចូល​ជួប សម្តែ​ង​​ការគួរសម​ដាច់ដោយឡែក​ដោយ ឯកឧត្តម លី​ យ៉ុង (Li Yong) អគ្គនាយក​អង្គការ​អ​​ភិ​វឌ្ឍ​​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO)​ផងដែរ៕

ដោយ ជឹម ណារី