សភាពាណិជ្ជម្មកម្ពុជា ស្នើឱ្យអ្នកវិនិយោគិននៃសាធារណរដ្ឋឆែក វិនិយោគផលិត ឬបណ្ដុះបណ្ដាលការបើកយន្តហោះខ្នាតតូច នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — លោកឧកញ៉ា គិត ម៉េង បានស្នើឱ្យវិនិយោគិន នៃសាធារណរដ្ឋឆែក វិនិយោគការផលិតយន្តហោះខ្នាតតូច ឬ ការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូច នៅកម្ពុជា ដើម្បីជំរុញការហោះហើរក្នុងស្រុក សំដៅលើកកម្ពស់វិស័យទេសចរណ៏។ នេះបើតាមការឱ្យដឹងពីអ្នកយកព័ត៌មានពីទីក្រុងប្រាក សាធារណរដ្ឋឆែក ។

ក្នុងឱកាសអញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក  លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។

ក្នុងពិធីដែលធ្វើឡើងនៅក្រសួងការបរទេស នៃសាធារណរដ្ឋឆែកនោះ លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា កិច្ចប្រជុំពាណិជ្ជកម្មកម្ពុជា-ឆែក នាពេលនេះ ពិតជាមានសារសំខាន់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៏ វិនិយោគរវាងប្រទេសទាំងពីរ។ លោកឧញ៉ាបានបន្តថា  សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកិច្ចការបច្ចេកទេស វិទ្យាសាស្រ្ត សេដ្ឋកិច្ច និងផ្នែកឧស្សាហកម្ម។ លោឧកញ៉ាបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឆែកមានទំនាក់ទំនងតាំងពីឆ្នាំ១៩៥៧ ហើយជាចំណងការទូតមានទំនាក់ទំនងយូរអង្វែង ជាពិសេសតាមរយៈព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គក៏បានសិក្សាអប់រំនៅក្នុងប្រទេសឆែកនៅឆ្នាំ១៩៦២កន្លងមក។ ម៉្យាងទៀត ប្រទេសឆែក និងកម្ពុជា ក៏ជាប្រទេសមានវ័យចំណាស់ មានវប្បធម៌ដ៏ល្អ ដែលជាសក្តានុពលអាចសហការគ្នាបានក្នុងវិស័យទេសចរណ៍ប្រទេសទាំងពីរ។

លោកឧកញ៉ា គិត ម៉េង លើកឡើងដែរថា ឆែកជាប្រទេសមួយដែលមានបច្ចេកវិទ្យា សម្ភារគ្រឿងយន្តដែលមានបច្ចេកទេសខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្នមិនសូវមានទីផ្សារនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺការវិនិយោគមិនមានចំនួនច្រើន ដូច្នេះនេះជាឱកាសមួយសម្រាប់វិនិយោគិន នៃប្រទេសឆែក អាចចាប់យកឱកាសនេះវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏មានវិស័យច្រើន ដែលអាចវិនិយោគបានដូចជា ផ្នែកកសិ-ឧស្សាហកម្ម ទេសចរណ៏ ការកែច្នៃអាហារ សំណង់ បង្គំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។  ជាងនេះទៀត ប្រទេសឆែក ក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ិនធើណេត ការប្រមូលផ្តុំទិន្នន័យ ជាដើម។ ជាមួយគ្នានេះ លោកឧកញ៉ា គិត ម៉េង បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆែកពិនិត្យមើលការហោះហើរត្រង់មកកម្ពុជាផងដែរ។

នៅក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆែក ក៏បានគាំទ្រឱ្យសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆែក ខិតខំប្រឹងកិច្ចសហការជារួមគ្នា ដើម្បីឱ្យទំហំពាណិជ្ជកម្ម ក៏ដូចជា សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច​ បូររិទ្ធ​ ថ្លែងក្...

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅវិមាន Verre Paul Biya (រដ្ឋសភា) នៃប្រទេសកាមេរូន
beylikdüzü escort escort beylikdüzü beylikdüzü escort