សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យសហគ្រិនចិន បន្តមកបណ្ដាក់​ទុនវិនិយោគ​នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យ​ស​ហគ្រិនចិនមកវិនិយោគបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយកុំមានការភ័យព្រួយ​ចំ​ពោះ​​​​​ចំណុចណាមួយនៅប្រទេសកម្ពុជាឱ្យសោះ ដោយសារតែចិន និងកម្ពុជាមាន​ទំនាក់ទំនង ល្អ និ​ង​មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួចទៅហើយនោះ។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយក​រដ្ឋ​   ម​ន្ត្រី​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក ហ៊ុន ខឺជូ ប្រ​ធាន​សមាគមត្រកូល ហ៊ុន នៃប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នា ព្រឹ​ក​ថ្ងៃ​អង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩​នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងបានបញ្ជា​ក់​អំពី​ទំនាក់ទំនង ដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជា និងចិន ជាពិសេស​ស​ម្ដេច​​បានមាន​ប្រ សាសន៍លើកឡើងអំពីសារៈសំខាន់នៃការប្រកាន់យកនយោបាយចិនតែមួ​យ ដែល​គោ​ល​​នយោបាយចិនតែមួយ ដែលកម្ពុជាបានចាប់ផ្តើមតាំងពីសម័យ​សម្ដេចព្រះ​បរ​ម​រ​ត​នកោដ្ឋ ស​ម្តេចព្រះនរោត្ដម សីហនុ មកម្លេះ។ ជាមួយគ្នានេះ ក្នុងជំនួបជាមួយសហគ្រិនដែល​មកពី បណ្ដា​ខេត្តផ្សេងៗ​នៃ​ប្រទេសចិន ហើយសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលមកសិក្សាអំពី សក្តានុពល និងឱកា​ស​វិនិ​យោគ​នៅក្នុងប្រទេសកម្ពុជានោះ  សម្ដេចតេជោក៏បានលើកឡើង ពាក់ព័ន្ធ​នឹង​អ្វី​ដែ​ល​កន្លង​មក សម្ដេចបានស្នើទៅថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានា ធិបតីចិន ស៊ី ជីនពីង និង​នាយ​ករដ្ឋមន្ត្រីចិន លឺ ខឺឈាង ដែលក្នុងនោះមាន ទី១- គឺស្នើឱ្យ ក្រុមហ៊ុនចិនដែលកំពុងដាក់​ទុន​នៅ​កម្ពុជាបន្តនិយោគនៅកម្ពុជា ទោះបីជាមានបញ្ហាអ្វីក៏ ដោយ ជាពិសេសការដក EBA ពី​កម្ពុ​ជាក៏ដោយ ក៏សម្ដេចស្នើឱ្យចិននៅតែបន្តធ្វើការវិនិយោគ​នៅក្នុងប្រទេសកម្ពុជាជា​បន្តទៀ​ត​។ ទី២-  សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើ​យ៉ាង ណាឱ្យពាណិជ្ជករអ្នក​វិនិយោគ​ចិ​ន​ថ្មី ​របស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បី ធ្វើពាណិជ្ជកម្មនៅប្រទេស​កម្ពុជា គឺមានន័យថាថែរក្សាចាស់ និងបង្កើនការវិនិយោគថ្មី។ ទី៣- សម្ដេចតេជោបានស្នើទៅ​ថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារ ចិនឱ្យកាន់តែធំជាង មុន​ សម្រាប់ការនាំចូល​ផលិត​​ផល​ក​សិ​ផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏បា​ន​គូស​បញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាល​បានលុបចោលនូវ Online Casino ក្នុងប្រទេ​ស​​កម្ពុជា ដោយសម្តេចបានបញ្ជាក់ថា កម្ពុជា​ជាប្រទេសមួយដែលប្រកាន់​យកសេដ្ឋកិច្ច​ទីផ្សា​រ​សេ​រី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹង​ផ្អែកលើកាស៊ីណូអនឡាញនោះទេ ប៉ុន្តែពឹងផ្អែក​ទៅ​លើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋ​កិច្ច ដូច្នេះគឺត្រូវធ្វើយ៉ាងណាពង្រឹង​ការអនុវត្តច្បាប់​នៅ​ប្រទេសកម្ពុជា និងធ្វើយ៉ាងណា​ដើម្បី​ទាក់ទាញការវិនិយោគច្បាស់លាស់ ដែលមកវិនិ​យោ​គ​ទៅលើវិស័យផ្សេងៗ មិនមែនតែពឹង​ផ្អែក​ទៅលើកាស៊ីណូអនឡាញនោះទេ។ សម្ដេចតេជោបានពន្យល់ថា កម្ពុជាបានពន្ធ​តិច​តួច​ណាស់តាមរយៈកាស៊ីណូអនឡាញ ហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការ​ប្រ​ឈ​ម ដូចជា ឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម។ សម្ដេច​តេ​ជោក៏​បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន    មា​នការកើនឡើងជាបន្តបន្ទាប់ ដែលគោលដៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាច​កើ​ន​ឡើ​ងរហូតដល់ទៅ១០ពាន់លានដុល្លារអាម៉េរិក។ សម្ដេចតេជោក៏បានលើកឡើងផងដែរ ទាក់​ទង​​នឹងយន្តការ ដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំណុចសំខាន់ៗ ដូចជា​កិច្ច​ស​ហ​ប្រ​តិបត្តិការនៅ​ក្នុង​អ​នុ​តំ​បន់ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងអនុតំបន់​មេគង្គអា​ស៊ា​ន​-ចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។

សម្ដេចបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ នៅមានសក្ដា​នុព​ល​ជាច្រើនក្នុង​ការ​​ធ្វើ​​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះយើង​មានរួច​ហើ​យ​នៅ តំបន់សេដ្ឋកិច្ចសេរី​រវាងអាស៊ាន-ចិន  ដូច្នេះគួរតែពិនិត្យមើលសក្តានុពល​ដែលអាច​នាំ​ចេ​ញ​​ផលិតផលកម្ពុជា​នាំចេញ​ទៅ​កាន់ទីផ្សារចិន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort