សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ សង្គមនិយមវៀតណាម​ប្រកបដោយជោគជ័យ

ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅលើទឹកដីនៃសាធារណ​រដ្ឋ​ស​ង្គ​​​ម​និយមវៀតណាមប្រកបដោយជោគជ័យនោះ នារសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ ប្រ​មុខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ដឹកនាំ​គ​ណៈ​​ប្រ​តិ​ភូ​ជាន់ខ្ពស់ អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះ​ពិ​សេ​ស។

អញ្ជើ​ញ​​ទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅឯ​ព្រ​​លាន​យន្ត​ហោះ​​​អន្តរ​ជាតិភ្នំពេ​ញ​ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧប​នា​យ​ករ​ដ្ឋ​ម​ន្ត្រី​ រដ្ឋមន្ត្រី​ក្រ​សួ​​ងមហាផ្ទៃ និ​ង​​ឥ​ស្សរ​ជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោ​យ​​ឡែកមន្ត្រី​ស្ថា​​ន​ទូតវៀត​ណា​​ម​ប្រ​ចាំ​នៅកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។ ក្នុង​អំឡុ​ងទស្សន​កិច្ច​នៅប្រទេសវៀតណាម​ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី បានចូលជួបសម្ដែងការ​គួ​រ​សមដាច់ដោយឡែកពីគ្នាជាមួយ ឯក​ឧត្ដម ង្វៀ​ន ហ្វូ ជុង អគ្គលេខាធិការបក្ស​និងជា​ប្រ​ធា​ន​រដ្ឋវៀតណាម និងលោកជំទាវ ង្វៀន ធី​ គីម ងិ​ន​ ប្រធានរដ្ឋសភាវៀតណាម។ ជាមួយនេះដែរ ស​ម្ដេចតេជោ ហ៊ុន សែន ក៏បានជួបពិ​ភា​ក្សា​​ទ្វេ​ភា​គី​​ជាមួយសមភាគីវៀតណាម ឯកឧត្ដម ង្វៀ​ន​ សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលក្នុងឱកាសនោះ  ប្រ​មុ​​​ខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភា​ព​ធ្វើ​ឱ្យទំនាក់ទំនងនយោបាយ កាន់តែស៊ីជម្រៅ ថែ​​មទៀត តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សន​កិ​ច្ច និងទំនាក់ទំនងកម្រិតខ្ពស់ រក្សានូវ​យន្ត​ការ កិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ព​ង្រឹងការផ្លាស់ប្តូររវាងប្រជាជន​និងប្រជា  ​ជ​ន​ ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួបដែ​ល​​​មានសារសំខាន់រវាងក្រសួង ស្ថាប័ន​ពា​ក់​ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀប​ចំ​ព្រឹ​ត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។

ជា​​ងនេះទៀត ដោយទទួលស្គាល់នូវកាលានុវត្តន៍ដ៏ល្អប្រពៃ សម្រា​ប់​កិច្ច​សហប្រតិបត្តិការ​សេ​ដ្ឋ​កិច្ច ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគនៃប្រទេសជិតខាង ភាគី​ទាំង​ពីរបានឯកភាពប្រើ​ប្រា​​ស់សក្តានុពលទាំងអស់ ដើម្បីជំរុញសេដ្ឋកិច្ច នៃប្រទេសទាំងពីរ​ទៅ​ជា​សសរស្តម្ភ នៃទំ​នា​ក់​​ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ជាមួយគ្នានេះ ភាគីទាំងពីរបាន​ឯ​ក​ភាពជំរុញការតភ្ជាប់ សេ​​ដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការបញ្ចប់ឲ្យបានឆាប់នូវ​ផែន​កា​រ​​មេស្តីពី​ការតភ្ជាប់​សេ​ដ្ឋ​កិ​ច្ច​កម្ពុជា-វៀតណាមរហូតដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រម​ព្រៀ​ង​ដែលបានចុះហត្ថលេ​ខា​រួ​ច ស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សារណៈយោគយល់គ្នា ស្តី​ពីយុទ្ធសាស្រ្តកិច្ច​ស​ហ​​​ប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយ​ចក្ខុ​វិស័យឆ្នាំ២០៣០។ នៅក្នុងទស្សនកិច្ចនេះដែរ ក៏មានកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ៧ ដែលគ្របដណ្ដប់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភា​គី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​សង្គមនិយម​វៀ​តណាម ព្រមទាំងឯកសារសំខាន់ ចំនួន២ផ្សេងទៀត  គឺទី១-សន្ធិសញ្ញាបំពេញបន្ថែម លើ​សន្ធិ​សញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាង​សា​ធារ​ណ​​រដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និង ទី២-ពិធីសារខណ្ឌសីមានិង បោះ​បង្គោលព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណា​ចក្រ​ក​ម្ពុ​ជា  ក៏ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់​សម្ដេចអគ្គមហាសេនា​បតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​​ព្រះ​រា​ជាណា​ចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គម​និយម​វៀ​ត​​ណាម ដែលក្នុងពីធីនោះសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពិធីចុះហត្ថលេខា​លើ​ឯ​ក​​​សារជាប្រវត្តិសាស្ត្រ​ទាំ​ង​​ពីរថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះ​ស្រាយព្រំដែន​រវា​ប្រ​ទេ​​ស​យើង​ទាំងពីរ បានបោះ​ជំ​ហានទៅមុខជាលំដាប់គួរឱ្យមោទនភាព»។ ជាមួយគ្នានេះដែរ «ក្នុងអំឡុងពេល​១​៤​​ឆ្នាំកន្លងមក បន្ទាប់ពីការ​ចុះ​ហត្ថ​លេខាលើសន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥ រហូតមក​ដល់​ពេ​លនេះ យើ​ងសម្រេចបាន​ល​ទ្ធ​ផលប្រមាណជា ៨៤ភាគរយ នៅសល់តែ ១៦ភាគរយទៀត នឹងខិតខំ​បន្ត​ដោះ​​​ស្រាយបញ្ចប់​នាពេ​ល​ខា​ងមុខ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort