ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជួបសម្ដែងការគួសម ជាមួយប្រធានសភាវៀតណាម

ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — មុននឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀ​លថ្ងៃ​ទី​០​៥ ខែតុលា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ​រា​ជាណាចក្រកម្ពុជា បានអញ្ជញចូលជួបជាមួយ លោកជំទាវ ង្វៀន ធី គីមងិន ប្រធាន​ស​ភា​វៀ​ត​ណាម។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារនេះ លោកជំទាវស្រីប្រធានរដ្ឋសភា បានសម្ដែងនូវការ​ស្វាគ​ម ន៍​ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម​ដោ​យ​ចាត់​ទុកថា ទស្សនកិច្ចផ្លូវការនេះ ជាទស្សនកិច្ចប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ណាស់ ហើ​យ​​ជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ។ លោកជំទាវប្រធានរដ្ឋសភា បាន   ​គូ​ស​បញ្ជាក់ផងដែរថា អ្វីដែលប្រទេសវៀតណាមចង់បាន គឺចង់បន្ដឱ្យមានការពង្រឹង ពង្រី​ក​ទំ​នា​ក់ទំនងទ្វេភាគី ហើយផ្អែកទៅលើការជួយគ្នាទៅវិញទៅមក ក្នុងនាមប្រទេសភូមិផងរប​ង​តែ​មួ​យ។ លោកជំទាវក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការជោគជ័យ នៃការបំ​ពេ​ញ ​ទ​ស្ស​នកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៅប្រទេសវៀតណាម ជាពិសេសសម្ដេចក៏បាន​ជួ​ប​​ជាមួយអគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម ជួបជាមួយនាយករដ្ឋមន្ដ្រីវៀតណាម ពិ​សេ​សការចុះហត្ថលេខាលើឯកសារជាច្រើន រួមទាំងការចុះហត្ថលេខា ពាក់ព័ន្ធខណ្ឌសីមា​ព្រំ​ដែ​នផងដែរ។ លោកជំទាវ ង្វៀន ធី គីមងិន បានលើកឡើងផងដែរថា រដ្ឋសភាវៀតណាម ជំ​រុញ​ការពិនិត្យមើលឯកសារច្បាប់ និងការគាំទ្រលើការងាររបស់រដ្ឋាភិបាលវៀតណាម សហ កា​រ ជាមួយប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអរគុណដល់លោកជំទាវប្រធានរដ្ឋសភា ដែលបាន​ទទួ​លសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោក៏អរគុណផងដែរចំពោះ ឱកាសនៃការបំ​ពេ​ញ​ទស្សន​កិច្ចរបស់សម្ដេចជាប្រវត្តិសាស្ដ្រ និងមានសារៈសំខាន់។ សម្ដេចមានប្រសាសន៍ ​ផ​ង​ដែរថា សម្ដេចក៏ចាត់ទុកឱកាសទស្សនកិច្ចនេះ ជាផ្លូវការប្រវត្តិសាស្ដ្រ និងសារៈសំខាន់ រួម​ទាំ​ង​ចូលរួមពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផង និងធ្វើឱ្យកិច្ច​ស​ហការកាន់តែស៊ីជម្រៅ ជាពិសេសទៀតដោយសារការទទួលបាន នៃការចុះហត្ថលេខា​ទៅលើ​ឯក​សារខណ្ឌសីមាព្រំដែន ដែលបានបញ្ចប់៨៤ភាគរយហើយនោះ។ សម្ដេចនាយក​រដ្ឋមន្ដ្រី ក៏​បា​នមានប្រសាសន៍លើកឡើងដែរថា រឿងព្រំប្រទល់ជារឿងមួយដ៏សំខាន់ និង​មិន ងាយស្រួល​ទេ​ ហើយការងារនេះបានធ្វើជាមួយគ្នាចរចារជាច្រើនឆ្នាំមកហើយ ទម្រាំដោះ​ស្រាយ​បា​ន​ធ្វើ​យ៉ា​ង​ណាជំរុញឱ្យព្រំដែនរបស់យើងនេះមានស្ថិរភាពល្អ ជាពិសេសទៀត គឺ​មានសន្ដិភា​ព​ ហើ​យ​កិច្ចសហប្រតិបត្តិការ ជាពិសេសទៀតក្នុងដំណើរការនៃទំនាក់ទំនង រវាងប្រជាពលរដ្ឋនៃ​ប្រ​ទេ​ស​​ទាំ​ង​ពីរ​។ លើសពីនេះទៀត មិនត្រឹមតែប៉ុណ្ណោះទៀត បច្ចុប្បន្ន​យើងឃើញហើយថា តាមខ្សែបន្ទាត់ព្រំដែន​នេះ​​​មានផ្សារ ហើយយើងអាចឃើញនៃបង្គោល​ខ្សែភ្លើង និងបង្គោលទូរស័ព្ទជាដើម នេះជាតំប​ន់​កំពុងមានការអភិវឌ្ឍ។ សម្ដេចតេជោក៏បាន​មានប្រសាសន៍ដែរថា ឥឡូវយើងខិតខំជំរុញ​ដើ​ម្បីឱ្យពាណិជ្ជកម្មទ្វេភាគីឱ្យបានច្រើនឡើង មិនមែនត្រឹម៥ពាន់លានដុល្លារ ដែលយើង​អា​ច​រា​ប់​បញ្ចូលការទិញភ្លើងអគ្គិសនី នោះទំហំ​ពាណិជ្ជកម្មឡើងដល់ជាង៥.០០០លាន​ដុល្លារទៅ​ហើ​យ​​។ សម្ដេចតេជោក៏បានមាន​ប្រសាសន៍​ថា សម្ដេចខិតខំប្រឹងប្រែងណាស់ ក្នុងការជំរុញទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយប្រទេស​ជិតខាង ជាពិសេសជាមួយប្រទេសវៀតណាមតែម្ដង ធ្វើយ៉ាងណាឲ្យ​ប្រ​ទេសទាំងពីរ ជំរុញ​ការចរចារធ្វើយ៉ាងណាឱ្យមានខ្សែព្រំដែនច្បាស់លាស់ ជាពិសេសទៀត គឺ​​ជំរុញ​ការអភិវឌ្ឍ ហើយនឹងជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគជាមួយគ្នា។ សម្ដេចតេជោ​នា​យ​ក​រដ្ឋមន្ត្រីក៏បាន​បន្ដ​ថា ការពិតទៅសក្ដានុពលរវាងប្រទេសទាំងពីរ អាច​ធ្វើ​ឡើងដល់១០ពាន់លានដុល្លារ ទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ​ក៏បា​ន​ថ្លែង​អំណរគុណផងដែរ ដល់ប្រទេស​វៀតណាម ដែលជំរុញការវិនិយោគនៅកម្ពុជា ជាពិសេ​ស​​ការគាំទ្រដល់ការអភិវឌ្ឍ​ធនធាន​មនុស្សកម្ពុជា ពិសេសនិស្សិតកម្ពុជា ដែលបច្ចុប្បន្នសិក្សា​នៅ​ប្រទេសវៀតណាមមាន​ចំនួន​ជាង៤.៣០០នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort