កិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីជំនួបទ្វេភាគីដែលបានចំណាយពេលប្រមាណមួយម៉ោង នៅក្នុងដំណើរ ទស្សនកិ​ច្ចផ្លូវការទៅកាន់ប្រទេសវៀតណាមនោះ សម្ដេចអគ្គមហា​សេនា​ប​តី​តេជោ ហ៊ុន សែន នាយ​ក​​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសា​ធារ​ណ​រ​ដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀ​ង និ​​ង​​អនុស្សរណៈចំនួន៧  សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស​ទាំង​ពី​​រ​​​ឱ្យ​​កាន់តែរឹងមាំ​​​ថែមទៀត។

ឯកសារទាំងនោះរួមមាន៖ ទី១- កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយ រវាងសាធារណរដ្ឋ ស​ង្គ​មនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន៣លានដុល្លារអាម៉េរិក ដើ​ម្បី​​អនុវត្តន៍គម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវា ព្យាបាល ដោ​យស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀន គ្រឿងញៀននៅ ខេត្តព្រះសីហនុ ពីឆ្នាំ២​​០១៩ ដល់ឆ្នាំ២០២០ ចុះហត្ថលេខារវាងឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអា​ជ្ញា​ធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ជាមួយឯកឧត្តម ដាវ ង៉ុកហ៊្សុង រដ្ឋមន្រ្តីក្រសួងការងា​រយុវនីតិសម្បទា និងសង្គមវៀតណាម។ ទី២- កិច្ចព្រមព្រៀង ផ្តល់ជំនួយ​លើគម្រោងសា​ង​ស​​ង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា។  ទី៣- អនុស្សរណៈ​យោគ​យ​​ល់គ្នាទៅវិញទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា និងក្រសួង​ហិរញ្ញវត្ថុវៀត​ណា​ម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នា ទៅវិញទៅ មកលើការងារគយ ចុះហត្ថលេខា​ដោ​យ​តំ​ណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេស ទាំងពីរ។ ទី៤- អនុស្សរណៈនៃការយោគ​យល់​គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម និងព្រះរាជា ណាចក្រកម្ពុជា។ ទី៥- អនុស្សរណៈ​នៃការយោគ​យ​​ល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ​(នៅ​ខេ​ត្តត្បូងឃ្មុំ) រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពា​ណិ​ជ្ជ​ក​ម្ម​កម្ពុ​ជា​។ ទី៦- អនុស្សរណៈនៃការ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវា​ង​​ក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម  និងទី៧- អនុ​ស្សរណៈនៃការ យោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា ជា​មួ​យ និងក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើ​វិស័យ​ថា​ម​ព​លអគ្គិសនី៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort