ប្រមុខដឹកនាំកម្ពុជា-វៀតណាម អះអាងពីការប្ដេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងពីការប្ដេ​ជ្ញា​​ចិត្ត បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ​ឡើ​ង​​​ថែម ទៀត។

យោងតាមការឱ្យដឹងរបស់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ប​ន្ទា​​​ប់ពី​បានចំណាយពេលប្រមាណ១០នាទី នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចអ​គ្គ​​​មហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគីនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ង្វៀន សួ​នហ៊្វុ​ក បានអញ្ជើញក្នុងជំនួបនៃកិច្ចប្រជុំកំពូលចង្អៀត និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល​ទ្វេ​​ភាគី សម្រាប់ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នៅក្នុងជំនួប​កំ​ពូ​លទាំងពីរ ដែលបានចំណាយពេលប្រមាណ១ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ  បា​ន​ឈានទៅចេញសេចក្តីថ្លែងការណ៍រួម រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះ​រាជា​ណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​​​ន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមា​ន​​​៦ទំព័រ។ ក្នុងសេចក្តីថ្លែងការណ៍រួមនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាន ឯកភា​ព​ធ្វើឱ្យទំនាក់ទំនងនយោបាយ កាន់តែស៊ីជម្រៅថែមទៀត តាមរយៈការបង្កើន​ការ ផ្លាស់ប្តូរទស្សន​កិ​ច្ច និងទំនាក់ទំនងកម្រិតខ្ពស់ រក្សានូវយន្តការ កិច្ចសហប្រតិបត្តិការទ្វេ​ភាគី ដែលមានស្រាប់ ព​ង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រឹងកិច្ចសហប្រតិ​បត្តិ​ការ មិត្តភាព និងជំនួបដែ​ល​​​មានសារសំខាន់រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តនៃប្រទេស ទាំងពីរ ក៏ដូចជាបន្តរៀប​ចំ​ព្រឹ​ត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។ ដោយទទួលស្គាល់នូវ កាលានុវត្តន៍ដ៏ល្អប្រពៃ សម្រា​ប់​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងការវិនិ​យោគនៃប្រទេសជិតខាង ភាគី​ទាំង​ពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ ដើម្បី ជំរុញសេដ្ឋកិច្ច នៃប្រទេសទាំងពីរ​ទៅ​ជា​សសរស្តម្ភ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។

ជាមួយគ្នានេះ ភាគីទាំងពីរបាន​ឯ​ក​ភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការបញ្ចប់ឱ្យបានឆាប់នូវ​ផែន​កា​រ​​មេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមរហូត ដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រម​ព្រៀ​ង​ដែលបានចុះហត្ថលេខារួច ស្តីពីការតភ្ជាប់ការ ដឹកជញ្ជូន រួមទាំងអនុស្សរណៈយោគយល់គ្នា ស្តី​ពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការលើវិស័យ ដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយ​ចក្ខុ​វិស័យឆ្នាំ២០៣០។ នៅក្នុងជំនួបទ្វេភាគី នោះដែរ ភាគីទាំងពីរបានសម្ដែងនូវ​សេចក្តី​សោ​ម​ន្ស​ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើន​ឡើង​២៤​ភាគរយ ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹក​ប្រាក់ជាង៤.៧០០លានដុល្លាអាម៉េរិក និង​រំពឹ​ង​ស​ម្រេចបានជាង៥.០០០លានដុល្លាអាម៉េរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯក​ភា​ព​រក្សាកំណើននៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើកកម្ពស់វិធានការជំរុញពាណិជ្ជកម្ម និ​ង​ការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការ​ចូលរួមព្រឹត្តិការណ៍ ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារ​ណាត់ និងការតាំងពិព័រណ៍ក្នុង ប្រទេសនីមួយៗ។ ក្នុងជំនួបកំពូលនោះដែរ ប្រមុខរដ្ឋា​ភិ​បា​លនៃប្រទេសទាំងពីរកម្ពុជា-វៀត​ណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ជាពិសេ​ស​​ចំពោះការចុះហត្ថលេខា នៃ​ឯកសារ​ច្បាប់ទាំងពីរ ដែលទទួលស្គាល់ពីវឌ្ឍនភាព នៃ​ខ័​ណ្ឌ​សីមា និងការបោះបង្គោល​ព្រំដែន​គោក ដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ​៨៤​ភា​គរយ និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរម្លឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ក្នុង​ដំ​ណើ​រការដោះស្រាយបញ្ហាព្រំ​ដែន​គោករវាងប្រទេសទាំងពីរ។ លើសពីនេះទៀត មេដឹកនាំទាំង​ពី​​រ បានឯកភាពគ្នាផងដែរ ក្នុងការបញ្ចប់នូវការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើ​កំ​ណា​​ត់​ព្រំដែនដែលនៅ​សេស​សល់នាពេលអនាគតឆាប់ៗ។ ក្នុងជំនួបកំពូលនោះដែរ ភាគី​ទាំងពីរ បានអះអាង​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឱ្យបានពេញលេញនូវសន្ធិសញ្ញា​កំណ​ត់​ព្រំ​ដែន និងកិច្ចព្រម​ព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ទ​ន្ទឹមនេះ ភាគី​ទាំង​ពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងព្រំដែន ដោ​យផ្អែកលើយន្តការ​និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែន​ស​ន្តិ​ភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងបរិ​យា​កាសមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រមុខ​ថ្នាក់​​ដឹកនាំទាំង​ពីរ បា​នពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ព្រមទាំងសម្រេចបានជំហរ​រួមគ្នាយ៉ាង​សំខាន់ចំពោះទំនាក់ទំនងទ្វេ​ភាគីវៀតណាម-កម្ពុជា និងការសម្របសម្រួលរវាង​ប្រទេសទាំង​ពីរនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ពិសេសទៅទៀតនោះ ភាគីទាំងពីរបានកត់សម្គាល់​ដោយពេញចិត្តចំពោះ​សមិទ្ធ​ផ​ល​ សេដ្ឋកិច្ច និងសង្គម គួរឱ្យកត់សម្គាល់ដែលកម្ពុជា និងវៀត​ណាម សម្រេចបានក្នុងរយៈ​ពេ​ល​ប៉ុន្មានឆ្នាំចុងក្រោយ ពិសេសប្រទេសទាំងពីរ បានរក្សានូវ​ស្ថិរភាពនយោបាយ និងសន្តិ​សុ​ខ​ ដែលឈានទៅបង្កើនការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និង​បានធ្វើឱ្យប្រសើរនូវ​ជីវភាព​រស់​នៅរបស់ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹង​តួនាទី​ជំហររបស់ខ្លួន នៅក្នុងតំបន់ និង​នៅ​លើពិភពលោក។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯក​ភាព​រក្សាការគាំទ្រ និងជួយគ្នា​ទៅវិញ​ទៅ​មក និងបន្តផ្លាស់ប្តូរឧត្តមនវានុវត្តន៍ សម្រាប់ការគ្រប់​គ្រង​ម៉ាក្រូសេដ្ឋកិច្ច និងសមាហរណ​ក​ម្ម​​​អន្តរជាតិ ក្នុងបរិបទពិភពលោកថ្មី៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort