សម្ដេចតេជោនាយករដ្ឋមន្ត្រី ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គម និយមវៀតណាម

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅដល់ទីក្រុងហាណូ​​យ​សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ពិធីបដិស​ណ្ឋា​រ​កិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលវៀតណាម កណ្តាលរដ្ឋធានីហាណូយ ដែល​វត្ត​មានរប​ស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​ក​ក់​ក្តៅ​​ស្និទ្ធ​ស្នា​ល និងរាក់ទាក់បំផុត ពីសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋ​មន្រ្តី​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមការបញ្ជាក់​ឱ្យដឹងរបស់​អ្នកយក​ព័ត៌មាន​ទូ​រ​​​ទស្សន៍ជាតិកម្ពុជា។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំ​ណើរ​​​ដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើដំណើរឆ្លងកាត់ស្រ​ទា​ប់​​មហាជន និងថ្នាក់ដឹកនាំវៀតណាម ដែលកាន់ទង់ជាតិ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម មុន​ពេលដែលប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញគោរពភ្លេងជាតិ និងទង់​ជា​តិ​នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។

​ប​ន្ទា​ប់​ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រជាជនវៀតណាមរួចមក សម្តេចតេ​​ជោ​នាយ​ក​រដ្ឋ​មន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីឯកឧត្តមនាយករដ្ឋ​មន្រ្តីវៀតណាម បានអញ្ជើ​ញ​ធ្វើគារវកិច្ចដោយផ្ទាល់ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់​ខ្ពស់​រដ្ឋាភិបា​ល​វៀតណាម-កម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃបណ្តាប្រទេស​ជាមិត្តនានា ប្រ​ចាំរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានវត្តមាន​ក្នុងពិធីបដិស​ណ្ឋា​រ​កិច្ចផ្លូវការនោះដែរ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម  បា​នភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ប៉ុន្តែទំនាក់ទំនង​ការ​ទូត​​នេះ ​ត្រូវបានកាត់ផ្តាច់​នៅខែមីនា ឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងនេះ​ឡើងវិញ​នៅខែ​ម​ក​រា ឆ្នាំ​១៩៧៩។ កាលពីឆ្នាំ២០​១៧ ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់​ទំនងការទូតនៃ​ប្រ​ទេសទាំងពីរ។ ជាមួយគ្នានេះ នៅក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំជាន់​ខ្ពស់នៃប្រទេសទាំងពីរ ទាំង​ស្ថា​​ប័​ន​ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋ​សភា ប្រមុខការទូត​នៃប្រទេ​ស​ទាំ​​ងពីរ បានធ្វើការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ផ្លូវការ ពីគ្នាទៅវិញទៅមក​យ៉ា​ង​ញឹ​ក​ញាប់បំផុត ក្នុងគោលបំណងពង្រឹង និងពង្រីកចំណង​មិត្តភាព សាមគ្គីភាព និងកិច្ច​សហ​ប្រតិ​បត្តិ​ការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំទ្វេ​ឡើ​ង​​ថែ​ម​ទៀ​ត ក្នុងនាមជាប្រទេសដែលមាន​ភូមិផងរបង​ជាមួយ​គ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort