សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ — ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះ​រាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ទូលថ្វាយអំពី​របាយការណ៍ការងារ និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នៅ ព្រះមហា​ប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្វាយនូវកាក់មាសអនុ​ស្សាវរីយ៍ និងក្រដាសប្រាក់គំរូថ្មី ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ដែលរាជរដ្ឋាភិបាល​កម្ពុជាបានរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះ​រាជ​ពិធី​បុណ្យគម្រប់ខួប ១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ៕

ដោយ រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort