ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់មាតុប្រទេសវិញ​ប្រកបដោយព្រះរាជសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — បន្ទាប់ពីបានគង់ប្រថាប់ពិនិ​ត្យ និ​ង​ព្យាបាលព្រះរាជសុខភាពមួយរយៈ នៅក្រុងប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន នារសៀលថ្ងៃថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯក​ស័​ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី​​ហ​មុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទី​សក្ការៈ​ដ៏ខ្ព​ង់​ខ្ពស់​បំផុត ព្រះអង្គទាំងទ្វេបាន​ស​ព្វ​​ព្រះរាជហឫទ័យ​ ស្ដេចយាងមកដល់មាតុ​ប្រទេសវិញ​​​ ប្រក​ប​ដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។​

យាង និងអញ្ជើញទទួលថ្វាយព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ​ដល់ព្រ​លា​​​​​នយន្តហោះ​អន្តរ​ជា​​តិ​​ភ្នំពេញ មាន​វត្តមាន​ សម្ដេចវិបុល​សេនាភក្ដី​ សាយ ឈុំ ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​​ភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  សម្ដេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ​ប​ណ្ឌិ​​ត សម្ដេច​ក្រ​ឡា​ហោម​ ស ខេង​ ឧបនា​យក​រ​ដ្ឋ​​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បា​ញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​​​ការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និង​ព្រះ​រាជ​វ​ង្សា​​នុ​​វង្សជាច្រើនរូបទៀត។ ដោយ​ឡែ​ក​ឯកអគ្គរដ្ឋ​​ទូតនៃសាធារណរដ្ឋប្រជាមានិត​​ចិន​ប្រចាំ​កម្ពុជា និងមន្ត្រី​ស្ថា​ន​ទូត​ជា​ច្រើ​​ន​រូបទៀតក៏មានវត្ត​មា​ន​ក្នុងឱកាស​នោះផង​ដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី​​ហមុនី ព្រះ​ម​ហា​ក្ស​ត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វរ​រា​ជ​​​មាតា​ជាតិ​ខ្មែរ ព្រះអង្គទាំងទ្វេបាន​ស​ព្វ​​ព្រះរាជហឫទ័យ​ ស្ដេចយាង​ចាកចេញពីកម្ពុជា កាល​ពី​​ថ្ងៃ​​ទី២៦ ខែសីហា ឆ្នាំ២០១៩ ដែលនេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់​ព្រះអង្គ​ រៀ​ងរាល់​៦ខែម្ដង យាងទៅ​កាន់រាជធានីប៉េកាំង​សា​ធារណរដ្ឋ​ប្រជា​មា​និ​តចិន ដើម្បីពិនិត្យ និង​ព្យា​បា​​ល​ព្រះរាជ​សុខភាព៕

ដោយ ​ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort