ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជាង១.០០០នាក់ និងប្រកាសផ្សព្វផ្សាយសៀវភៅ«ហ៊ុន សែន កម្ពុជា»

ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​អញ្ជើញ ជាអ​ធិប​តី​ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិ​ស្សិ​ត​​ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១.១៨៣នាក់ ក្នុងនោះ​នារីចំនួន ៦៣៥​នា​​ក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន ក​ម្ពុ​ជា»  នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ​​២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

តា​មរបាយកាណ៍របស់សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន​ឱ្យដឹងថា និស្សិ​តជ័យលាភីនេះ មានឱកាសទទួលបានការងារធ្វើប្រមាណ៩៦.៥៣ភាគរយ។ គិតមកដ​ល់​​ឆ្នាំសិក្សា២០១៨-២០១៩ សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិត បានបញ្ចប់​ការសិក្សា​ស​រុបចំនួន១.៩១៨នាក់ ក្នុងនោះនារី៩៤៩នាក់។ សាកលវិទ្យាល័យ «ប៊ែលធី​អន្តរជាតិ» បា​ន​​​និ​ងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សា​អន្តរជាតិ។ ទន្ទឹមនេះ សម្រាប់​កម្ម​វិធីសិក្សាជាភាសាជាតិ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស និងកម្មវិ​ធី​សិ​ក្សា​អន្តរជាតិ បង្រៀនជាភាសាអង់គ្លេស១០០ភាគរយ និង​មានបង្រៀន៥កម្មវិធីសិក្សាធំៗ ដូចជា  ថ្នា​ក់បំប៉នភាសាអង់គ្លេស-ចិន-ជប៉ុន ថ្នាក់វិជ្ជាជីវៈ​គរុកោសល្យ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិ​ញ្ញា​ប​ត្រ​​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ក្រៅពីនេះ សាកល​វិទ្យាល័យ បានយកចិត្ត​ទុកដាក់លើក​កម្ព​ស់​វិ​ស័​យអប់រំ ដោយផ្តោតទៅលើសីលធម៌ និង​គុណធម៌ និងអប់រំនិស្សិតឱ្យស្គាល់ច្បាស់ពី​អត្ត​ស​ញ្ញា​ណជាតិរបស់ខ្លួន ឱ្យចេះស្រឡាញ់​ប្រទេស​ជាតិ មាតុភូមិ គោរពច្បាប់រដ្ឋ មិនរើស​អើង​ជាតិសា​សន៍ អនុវត្តន៍តាមបទ​បញ្ជាផ្ទៃ​ក្នុងរបស់ប៊ែលធី និងអប់រំឱ្យមានទាំងចំណេះដឹង និង​ចំ​ណេះធ្វើ ដែលមានលក្ខណៈវិទ្យា​សាស្ត្រខ្ពស់ ស្របតាមការរីកចម្រើន ផ្នែកបច្ចេកវិទ្យា និង​ប​ដិ​វ​ត្តន៍ឧ​ស្សា​ហកម្មជំនាន់ទី៤.០ របស់សកលលោកនាពេលបច្ចុប្បន្ន។  ជាមួយនឹងការចែកស​ញ្ញា​ប​ត្រ ក៏​មានពិធីប្រកាស​ផ្សព្វ​ផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» ផងដែរ  ដែលសៀវភៅ «ហ៊ុ​ន​ សែន ក​ម្ពុជា» នេះ ត្រូវ​បានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយ​បាន​បញ្ច​ប់​ជាស្ថា​ពរ​នៅ​ខែឧសភា ឆ្នាំ២០១៩។ សៀវភៅនេះ រៀបរៀងឡើងក្នុងគោលបំណងចងក្រង ឯ​ក​សារជា​ប្រវត្តិ​សាស្ត្រដ៏មានសារៈសំខាន់ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិ​វឌ្ឍន៍​​ប្រ​ទេ​ស​ពីគំនរបាក់បែក ដោយសារសង្គ្រាម និងការបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យ​ពូជ​សា​ស​ន៍​ ប៉ុល ព​ត។ ក្រៅពីនេះ ប្រមូលចងក្រង នូវអនុសាសន៍ប្រកបដោយគតិបណ្ឌិត របស់សម្តេ​ច​តេជោនា​យ​ករដ្ឋមន្ត្រី ដើម្បីទុកជាឯកសារដ៏មានតម្លៃបំផុតជូនដល់សិស្ស-និស្សិត និងអ្នក​សិ​ក្សា​គ្រប់ម​ជ្ឈ​ដ្ឋាន ធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិពិស្តារ និងការតស៊ូរបស់ថ្នាក់ដឹកនាំ ដែ​ល​បា​នលះ​បង់​គ្រប់បែបយ៉ាង និងហ៊ានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ហើ​យ​បន្តការ​ពា​រ កសាង ស្វែងរកសុខសន្តិភាព និងអភិវឌ្ឍន៍ជូនប្រទេសជាតិ រហូតមកដល់ប​ច្ចុ​ប្ប​ន្ន​​។ ជាមួយគ្នានេះ សៀភៅ​ «ហ៊ុន សែន កម្ពុជា» នេះបោះពុម្ភជាលើកទី១ ចំនួន ៣៣.៩៨៧​ក្បាល៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort