សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និ​ង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ព្រមជាមួយក្រុមគ្រួសា រសាច់ញាតិនិងមន្ត្រីអ្នកមុខអ្នកការបាន​អ​ញ្ជើ​​ញចូលរួម​ពិធីឆ្លង​បុណ្យ​ភ្ជុំបិណ្ឌជាមួយ​ពុទ្ធបរិស័ ទជិតឆ្ងាយ នាព្រឹកថ្ងៃ សៅរ៍ ១៥ រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅ វត្តហរិរក្ស​រា​ជិ​នី​ ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុ​ង្គ ខេត្តកំពង់ស្ពឺ។

ជាការកត់សម្គាល់ រៀងរាល់ឆ្នាំ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត តែងតែអញ្ជើញ ចូល​រួមបុណ្យភ្ជុំ ដែលហៅថាថ្ងៃឆ្លងបិណ្ឌ មិនដែលខកខានឡើយ ជាពិសេសនៅទីអារាម​វត្ត​វាំង​ចាស់នេះ ដោយនាំយកនូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះ​ពុទ្ធអង្គ និងព្រះរតនត្រ័យ និងនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រ​គេ​នព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសមគ្គផល ជូនចំពោះ បុព្វការីជន មាន​មា​តាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាល ទៅហើយ ជាពិសេស ឧទ្ទិស ចំពោះ វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង លោកយាយ មហាឧបាសិកា ឌី ប៉ុក ដែលជាឪពុក ម្តាយបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន ឧទ្ទិស​ចំ​ពោះ​ វិញ្ញាណនក្ខ័ន្ធ លោកមហាឧបាសក លីន គ្រី ដែលជាឪពុកបង្កើត របស់សម្ដេច​កិត្តិព្រឹ​ទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ។ បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវប​ច្ច័​យ​ ទេយ្យទាន សម្ភារ គ្រឿងឧបភោគ បរិភោគ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ បណ្ឌិត រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការជាពុទ្ធបរិស័ទ បានអញ្ជើញទៅថ្វាយ​ទៀន​ធូប ផ្កាភ្ញី ចំពោះ ព្រះពុទ្ធបដិមា ឧទ្ទិសកុសល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេ​ស​​ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់ និ​ង​​អញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញី នៅលើព្រះវិហារថ្មី និងបានអញ្ជើញបន្តទៅគោរពរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមាន គុណបំណាច់ក្នុងការការពារ ជាតិមាតុភូមិ ។

គួរបញ្ជាក់ដែរថា  ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅ​នឹ​ង​​ប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែ​ន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំកសាងវត្តនេះឡើងវិញ ចាប់ពីឆ្នាំ១៩៩៦មក ម៉្យា​ង​​ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងទៀតដើម្បីរក្សាបាននូវ ទីតាំងប្រវត្តិសាស្ត្រ និង​វ​ប្ប​​ធម៌ សម្រាប់ ការសិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។  វត្តវាំងចាស់ មាននាម​ដើ​ម​ថា​ វត្តហរិរក្សរាជិនី ចំណេរក្រោយមក វត្តនេះត្រូវបានហៅក្លាយថា វត្តក្នុងវាំង ឬ វត្តវាំងចា​ស់​ ត​រៀងមក ។ នាសម័យដើម វត្តនេះ មានភាពរុងរឿង ជាវត្ដសំបូរទៅដោយ គម្ពីរដីកា ភា​សា​បា​លី​និងសម្រាយ ជាវត្ដដែលបណ្ដុះ ព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភ រប​ស់ព្រះមហាក្សត្រខ្មែរ ប៉ុន្ដែ វត្ថុបុរាណ និងសមិទ្ធផលទាំងឡាយ នៅក្នុងទីអារាមនេះ ត្រូវ​បា​ន​បាត់បង់អន្ដរាយអស់ ដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍។

ក្រោយថ្ងៃ ៧មករា ឆ្នាំ​១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរបានដំណើរការឡើងវិញ ប៉ុន្តែដំបូងនោះ មា​ន​តែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ១៩៩៦ ស​ម្ដេ​ច​តេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម បា​ន​ដឹក​នាំ​កសាង ទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ដោយកសាងសមិទ្ធផលថ្មីៗ បានរីកចម្រើន គួរ​ជា​ទីចាប់អារម្មណ៍បំផុត ។ សមិទ្ធផល ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ ប​ណ្ឌិ​​ត បានដឹកនាំកសាង នៅក្នុងទីអារាមនេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧប​ដ្ឋា​នសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា  រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រម​ទាំ​ង​​សមិទ្ធផលនានា ជាច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort