សម្ដេចតេជោហ៊ុន សែន៖ ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន គឺចំពេល​ដែ​ល​ប្រទេសក្នុងអាស៊ីអាគ្នេយ៍ក៏ដូចជាអាស៊ី កំពុងរើបម្រាស់ទាមទារនូវឯករាជ្យ

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិននាពេលនោះ គឺចំពេលដែលវេលា   ដែ​ល​​​បណ្ដាប្រទេសនៅក្នុងក្របខ័ណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុ​ង​រើ​ប​ម្រា​ស់ទាមទារនូវឯករាជ្យរបស់ខ្លួន។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត  ​ចិ​ន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua និងវិទ្យុផ្សាយសំឡេងអន្តរជាតិ​ក​ម្ពុ​ជា-ចិន ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីៗកន្លងមកនេះ សម្ដេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយ និងជូនពរ ចំពោះ​រយៈ​ពេ​ល​៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោលើកឡើង ថា បើយើង​ពិ​និ​ត្យ​​​មើលអំពីដំណាក់កាលឆ្លងកាត់ ការដែលចិនបានរើបម្រាស់រួច​ចេញពី​ស្ថានភាពដ៏លំបាក ហើ​យ​​បង្កើតបានជាសាធារណរដ្ឋប្រជាមានិតចិនពេលនោះ គឺចំពេល​ ​វេលាដែល​បណ្ដា​ប្រ​ទេ​ស នៅក្នុងក្របខ័ណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុងរើបម្រាស់​ទាម​ទា​រ​នូវឯករាជ្យ។ ដូច្នេះការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន កាលពី៧០ឆ្នាំមុននោះ ក៏​បានបង្កើតបានទៅជាមូលដ្ឋានជំនឿទុកចិត្តមួយ នៃបណ្ដារដ្ឋ​ដែល​កំពុងស្ថិតនៅក្រោម​អា​ណា​​​និគមនាពេលនោះ។ សម្ដេចតេជោបន្តថា បន្តមកទៀតសាធា រណរដ្ឋប្រជាមានិតចិន បាន​ដើ​រតួ​នា​ទី​មួយ​ដ៏សំ​ខា​ន់ នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិ ភាពនៅក្នុងតំបន់នេះ ជាពិសេស​នៅ​ក្នុងដំណាក់​កាល​នៃទសវត្សរ៍៦០ ទសវត្សរ៍៧០ នៅពេល ដែលសង្គ្រាមឥណ្ឌូចិននៅបន្ត។ ទន្ទឹមនេះ អា​ច​និយាយបានថា បង្អែកចលនាតស៊ូនៅពេល​នោះភាគច្រើនចេញ​មកពីបណ្ដាប្រទេស​សង្គ​ម​និយម ចាប់ពីការប្រឆាំងអាណានិគម​និយម​ដើម្បីឯករាជ្យ ក៏ដូចជាការប្រឆាំងការឈ្លាន​ពាន​រប​ស់បរទេស នៅក្នុងទសវត្សរ៍៦០ និង​ទសវត្សរ៍៧០។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា  សម្រាប់ការរីក​លូ​ត​លាស់ ការរីកធំ​ធាត់​របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលគេ​អាច​បង្ហាញឱ្យ​ឃើញ​តួនាទី នៅត្រង់ថាទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយ នៃ​ផ្ទៃដី​ពិភ​ព​លោក​នោះទេ ក៏ប៉ុន្តែបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយ ឯណ្ណោះ នោះ​ហើ​យ​គឺ​ជា​សមិទ្ធផលដែលពួកគេមិនអាចមើលរំលង អំពីទិដ្ឋភាពបែបនេះ ក្រោមការដឹកនាំរបស់​បក្ស​កុ​ម្មុយនីស្តចិន។ សម្ដេចតេជោបានបន្ដទៀតថា អ្វីដែលសំខាន់ទៀតនោះ ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ គឺចិនបានហក់ឡើង​ក្នុង​ឋា​នៈ​​ជាប្រទេស ដែលមានទំហំសេដ្ឋកិច្ចកម្រិតទី២​នៃពិភព​លោក ដែលប្រហែលជា១០ ឬ២០​ឆ្នាំ​មុន​​នោះ​គ្មានអ្នកណាអាចនឹកស្មានដល់ថា ចិនអាចដើរ​ដល់កម្រិតប៉ុណ្ណេះទេ។ នេះជាចំណុច​ដែ​ល​​យើងត្រូវមើលឃើញ អំពីល្បឿននៃការហក់ឡើង​របស់​សាធារណរដ្ឋប្រជាមានិតចិន​លើ​គ្រ​ប់​វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ចជីវភាពប្រជា​ជន​មានការកើនឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹម​​នេះដែរ ក្រៅ​ពីការ​អភិវឌ្ឍប្រទេសខ្លួនឯង ចិន បាន​ដើរតួនាទីសំខាន់ៗនៅក្នុងការ​នាំ​ម​ក​​នូវវិបុលភាពសម្រាប់តំបន់ និងពិភពលោក។

សម្ដេចតេជោថ្លែងរំលឹកថា “ខ្ញុំមានការគួរកត់​ស​ម្គា​ល់​ពីរយ៉ាង ដំណាក់ទីមួយ៖ នៅក្នុង​ឆ្នាំ១៩៩៧ និង១៩៩៨ ពេលនោះមានវិបត្តិហិរញ្ញ​វត្ថុ​អា​ស៊ី​ ប្រសិនបើពេលនោះ​ចិនមានវិបត្តិ​ហិរញ្ញវត្ថុដូចគ្នា ប្រហែលជាតំបន់អាស៊ីជួបការលំបាក ប៉ុ​ន្តែ​ផ្ទុយទៅវិញ​ចិនមិនបានជួប​នឹង​វិបត្តិហិរញ្ញនោះទេ។ ដូច្នេះធ្វើឱ្យបណ្ដាប្រទេសនៅក្នុងក្រប​ខ័​ណ្ឌ​អាស៊ីនេះមានការងើបឡើង វិញយ៉ាងឆាប់ តាមរយៈតួនាទី និងកំណើនសេដ្ឋកិច្ចរបស់ចិន។” ដំ​ណាក់កាលទីពីរ៖ គឺវិបត្តិ​សេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលបានកើតក្នុងរង្វង់ឆ្នាំ២០០៨ និង២០​០​​៩ ជាថ្មីម្ដងទៀត​ចិនបាន​ដើរតួនាទីក្នុងការសង្គ្រោះ ដែលមិនមែនគ្រាន់តែសង្គ្រោះត្រឹមតែ​សេ​​ដ្ឋកិច្ចក្នុងតំបន់អា​ស៊ីទេ ក៏ប៉ុន្តែចិនបានឈានទៅជួយសង្គ្រោះពិភពលោកតែម្ដង ដែលពេ​ល​​នោះសហរដ្ឋអាមេរិក និង​អឺរ៉ុប មានការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ច ដែលនាំទៅ​ដល់​វិបត្តិ ក៏ប៉ុន្តែតំបន់​អាស៊ី​របស់យើងមិនទទួលរងនូវិបត្តិធ្ងន់ធ្ងរមួយណានោះទេ ដែលកត្តា​សម្អាង​​របស់យើង គឺការ​បន្តកើនឡើងនៃសេដ្ឋកិច្ចរបស់ចិន រួមនឹងការកើនឡើងនៃសេដ្ឋកិច្ច​រប​ស់​​ឥណ្ឌា ក៏ដូចជាការ​កើនឡើងនៃបណ្ដាប្រទេសសេដ្ឋកិច្ចនៅក្នុងតំបន់ ពិសេសជាងនេះ​ទៀ​ត​គឺ​កំណើនសេដ្ឋកិច្ច របស់ចិនមិនថមថយ។ កត្ដាទាំងនោះហើយគឺជាការទប់ទល់នូវវិបត្តិ​សម្រាប់តំបន់​ផ​ង​ ហើយ​ក៏ជាផ្នែកមួយនៃការជួយទប់ទល់វិបត្តិដែលរីករាលដាល ពីសហរដ្ឋអាមេរិកដល់​អឺរ៉ុ​ប​។​ ចំណុច​នេះជាចំណុចដែលសម្ដេចគួរតែត្រូវបាននិយាយថា ចិនបានដើរតួនាទីជួយខ្លួនឯងផង និ​ង​​ជួយដល់ពិភពលោក ជួយដល់តំបន់ផង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ចុ​ង​ក្រោយនេះ គំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមប្រធានាធិតី ស៊ី ជិនពីង លើបញ្ហាពាក់ព័ន្ធ​ជាមួយ​នឹ​ង ខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាផ្លូវសូត្រសតវត្សរ៍ទី២១ បានផ្ដល់ឱ្យប្រទេសជាច្រើន​ដែល​មាន​ការ​យកចិត្តទុកដាក់ជាមួយនឹងគម្រោងសហប្រតិបត្តិការ និងគម្រោងនេះ ទទួលបាននូវផល​ប្រ​​យោ​ជន៍ ដូចជាកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ហើយគម្រោងនេះ សម្ដេច​បាន​ចូ​ល​រួមប្រជុំពីរដង កាលពីឆ្នាំ២០១៧ និងក្នុងខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។ “ខ្ញុំឃើញថា​មា​នប្រទេសជាច្រើន​កាន់តែចូលរួម ជាមួយនឹងគំនិតផ្ដួចផ្ដើមទាក់ទិននឹង ខ្សែក្រវាត់មួយ និង​ផ្លូ​​​​​​វ​មួយ ហើយកម្ពុជា ក៏ជាអ្នកទទួលផលនៃការរីកលូត​លាស់នៃសេដ្ឋកិច្ច​របស់ចិន”។សម្ដេចតេជោបញ្ជាក់បន្ថែម។ សម្ដេចតេជោបានបន្ថែមទៀតថា សរុប​ម​ក​អា​ច​និយាយបានថា ចិនបានឆ្លងផុតដំណាក់កាលពីការអភិវឌ្ឍន៍ដែលមានការយឺតយ៉ាវ មក​កា​ន់​​ជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់រួចស្រេចទៅហើយ។ នេះគឺជាការ​ដែលកម្ពុ​ជា និង​ខ្លួន​ខ្ញុំក្នុងឋានៈជាមិត្តភក្ដិមួយរបស់ចិន ក៏សូមជូនពរដល់ប្រជាជនចិន បក្សកុម្មុយនីស្ត ក៏​ដូច​ជា​រដ្ឋាភិបាល និងប្រជាជនចិន ទទួលបាននូវសមិទ្ធផលកាន់តែធំធេងថែមទៀត សម្រាប់ជា​ឆ្នាំ​​បន្ត ដើម្បីជួយដល់ប្រជាជនចិនរីកលូតលាស់ខ្លួនឯងផង និងជួយទៅដល់បណ្ដា​ប្រទេស​នៅ​​ក្នុង​តំបន់ និងពិភពលោកផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ